រូបភាពជុំវិញពិភពលោក ១៦ មេសា ២០១៩ មកពីប្រទេសបារាំង អាល្លឺម៉ង់ កូរ៉េខាងជើង មីយ៉ាន់ម៉ា អង់គ្លេស និងកេនយ៉ា។
រូបភាពជុំវិញពិភពលោក ១៦ មេសា ២០១៩
- VOA English

១
រូបគំនូរព្រះវិហារ Notre Dame ត្រូវបានដាក់តាំងនៅខាងក្រៅព្រះវិហារមួយថ្ងៃបន្ទាប់ពីអគ្គីភ័យបានបំផ្លាញវិហារជានិមិត្តរូបសម័យកាលសតវត្សរ៍ទី១២មួយនេះនៅក្រុងប៉ារីស ប្រទេសបារាំង។

២
ផ្សែងផុលចេញពីកំពូលព្រះវិហារ Notre Dame ដែលរងការឆាបឆេះនៅក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩។

៣
ក្រុមអ្នកសម្តែងធ្វើការសម្តែងនៅលើស្ពាន Waterloo Bridge អំឡុងពេលបាតុកម្ម Extinction Rebellion នៅក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

៤
ប៉ូលិសចាប់ខ្លួនបាតុករម្នាក់ ខណៈពេលសកម្មជនផ្នែកបម្រែបម្រួលអាកាសធាតុចូលរួមបាតកុម្ម Rebellion Protest នៅលើស្ពាន Waterloo Bridge ក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩។

៥
អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel លាក់មុខក្រោយកង្ហារក្រដាសក្មេងលេង ខណៈពេលឈរថតជាមួយក្មេងៗ អំឡុងពេលបើកពិធីមួយនៅឧទ្យាន Arkona នៅក្រុង Sassnitz ភាគខាងជើងប្រទេសអាល្លឺម៉ង់។

៦
ស្រី្តម្នាក់ជះទឹកដាក់អ្នកជិះម៉ូតូអំឡុងពេលអបអរសាទរបុណ្យចូលឆ្នាំថ្មីនៅរដ្ឋធានីណៃពិដរ ប្រទេសមីយ៉ាន់ម៉ា។

៧
ស្រ្តីម្នាក់ជូតទឹកភ្នែក ខណៈពេលរង់ចាំដើម្បីផ្តល់ការគោរពដល់រូបសំណាកមេដឹកនាំកូរ៉េខាងជើងលោក Kim Il Sung និងលោក Kim Jong Il អំឡុងពេលរំឭកវិញ្ញាណក្ខន្ធ នៅជម្រាលភ្នំ Mansu ក្នុងក្រុងព្យុងយ៉ាង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩។
ស្រ្តីម្នាក់ជូតទឹកភ្នែក ខណៈពេលរង់ចាំដើម្បីផ្តល់ការគោរពដល់រូបសំណាកមេដឹកនាំកូរ៉េខាងជើងលោក Kim Il Sung និងលោក Kim Jong Il អំឡុងពេលរំឭកវិញ្ញាណក្ខន្ធ នៅជម្រាលភ្នំ Mansu ក្នុងក្រុងព្យុងយ៉ាង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩។

៨
សកម្មជនអង្គការគាំពារបរិស្ថាន Greenpeace Africa ធ្វើបាតុកម្មប្រឆាំងនឹងក្រុមហ៊ុន Nestle របស់ប្រទេសស្វីសចំពោះការប្រើប្រាស់ថង់ប្លាស្ទិក ដែលប្រើប្រាស់បានតែមួយដង ដោយធ្វើជារូបសំណាកបីសាចថង់ផ្លាស្ទិក នៅច្រកចូលរោងចក្ររបស់ក្រុមហ៊ុន Nestle ក្នុងរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា។

៩
បុរសម្នាក់ធ្វើការសម្តែងដើរលើខ្សែពួរលើទន្លេ Isar ក្នុងក្រុងម៉ូនិច ប្រទេសអាល្លឺម៉ង់។

១១
កីឡាករចំបាប់ស៊ូមូចូលរួមសម្តែងនៅក្នុងពិធីបុណ្យ «Honozumo» នៅអាស្រម Yasukuni ក្នុងក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩។