រូបភាពជុំវិញពិភពលោកថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២០ មានមកពីប្រទេសដូចជា សហរដ្ឋអាមេរិក ប៊ែលហ្ស៊ិក រុស្ស៊ី ឥណ្ឌា អេហ្ស៊ីប អាហ្វហ្គានីស្ថាន និងយេម៉ែន។
រូបភាពជុំវិញពិភពលោក ១៤ មេសា ២០២០

១
ស្ត្រីម្នាក់ដើរកាត់ផ្លូវមួយដែលស្ទើតែគ្មានមនុស្សក្នុងទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី។ ប្រធានាធិបតី Vladimir Putin បញ្ជាឲ្យប្រជាជនរុស្ស៊ីឈប់ពីការងាររហូតដល់ចុងខែមេសាដើម្បីបញ្ឈប់ការរាតត្បាតវីរុសកូរ៉ូណា។

២
អ្នកនេសាទម្នាក់ចែវទូកមួយនៅបឹង Dal នៅជាយក្រុង Srinagar ប្រទេសឥណ្ឌា។

៣
មនុស្សបានមកប្រមូលផ្តុំគ្នាតាមផ្លូវមួយពីរបីម៉ោងមុននឹងដល់ម៉ោងបិទទីក្រុង Cairo ប្រទេសអេហ្ស៊ីប។ រដ្ឋាភិបាលបានប្រកាសបិទទីក្រុងចាប់ពីម៉ោង៨យប់ដល់៦ព្រឹកដោយសារមានការផ្ទុះវីរុសកូរ៉ូណា។

៤
សាច់ញាតិសពពាក់ឈុតការពារ កប់សាកសពបុរសម្នាក់ដែលស្លាប់ដោយជំងឺកូវីដ១៩ នៅក្នុងទីក្រុង New Delhi ប្រទេសឥណ្ឌា។

៥
បុគ្គលិកកន្លែងតម្កល់សពដឹកសាកសពមនុស្សម្នាក់ដែលស្លាប់ដោយជំងឺកូវីដ១៩ ក្នុងទីក្រុងប្រ៊ុចសែលប្រទេសប៊ែលហ្ស៊ិក។

៦
បុគ្គលិកធ្វើម៉ាស់នៅរោងចក្រក្នុងទីក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន។

៧
មនុស្សម្នាដើរលើផ្លូវមួយដែលត្រូវបានខូចខាតដោយសារទឹកជំនន់បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងក្នុងទីក្រុង Sana'a ប្រទេសយេម៉ែន។

៨
បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនសហរដ្ឋអាមេរិក (USPS) ចែកសំបុត្រអំឡុងពេលភ្លៀងក្នុងទីក្រុង Manhattan អំឡុងពេលផ្ទុះមេរោគកូរ៉ូណាក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។