រូបភាពជុំវិញពិភពលោក ១៤ មេសា ២០១៧ មកពីប្រទេសស្រីលង្កា អេហ្ស៊ីប អេស្ប៉ាញ នេប៉ាល់ ស៊ីរី ស៊ែប៊ី អាល្លឺម៉ង់ ស៊ីប បារាំង ថៃ និងបេឡារុស។
រូបភាពជុំវិញពិភពលោក ១៤ មេសា ២០១៧
![ក្មេងៗស្រីលង្កាកំពុងលេងទឹកនៅពេលដែលដំរីមួយក្បាលកំពុងដើរនៅក្នុងបឹងមួយនៅទីក្រុង Kataragama ប្រទេសស្រីលង្កា។](https://gdb.voanews.com/75a95024-d3e0-413f-8a08-489dd1d632b1_w1024_q10_s.jpg)
១
ក្មេងៗស្រីលង្កាកំពុងលេងទឹកនៅពេលដែលដំរីមួយក្បាលកំពុងដើរនៅក្នុងបឹងមួយនៅទីក្រុង Kataragama ប្រទេសស្រីលង្កា។
![អ្នកគាំទ្រប្រធានាធិបតីតួកគី Tayyip Erdogan កំពុងគ្រវីទង់ជាតិក្នុងពេលជួបជុំគ្នាសម្រាប់ការធ្វើប្រជាមតិដែលនឹងមកដល់នាពេលខាងមុខ ក្នុងទីក្រុង Konya ប្រទេសតួកគី។](https://gdb.voanews.com/915b2490-8058-49a2-b923-1af28f952d34_w1024_q10_s.jpg)
២
អ្នកគាំទ្រប្រធានាធិបតីតួកគី Tayyip Erdogan កំពុងគ្រវីទង់ជាតិក្នុងពេលជួបជុំគ្នាសម្រាប់ការធ្វើប្រជាមតិដែលនឹងមកដល់នាពេលខាងមុខ ក្នុងទីក្រុង Konya ប្រទេសតួកគី។
![អ្នកស្រុកម្នាក់ដែលធ្វើជាតួព្រះយេស៊ូគ្រិស្ត កំពុងធ្វើសកម្មភាពជាព្រះយេស៊ូឆ្កាង ក្នុងពេលប្រារព «ថ្ងៃសុក្រដ៏ល្អ» ឬ Good Fridaយ ក្នុងទីក្រុង Cuevas del Campo ប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/748a5810-3fb6-4492-94d5-28eeaa7c0941_w1024_q10_s.jpg)
៣
អ្នកស្រុកម្នាក់ដែលធ្វើជាតួព្រះយេស៊ូគ្រិស្ត កំពុងធ្វើសកម្មភាពជាព្រះយេស៊ូឆ្កាង ក្នុងពេលប្រារព «ថ្ងៃសុក្រដ៏ល្អ» ឬ Good Fridaយ ក្នុងទីក្រុង Cuevas del Campo ប្រទេសអេស្ប៉ាញ។
![អ្នកដែលសប្បាយរីករាយកំពុងយោលកណ្ដឹងរទេះសេះធ្វើពីឈើ ក្នុងពិធីប្រារពថ្ងៃបុណ្យចូលឆ្នាំថ្មីនេប៉ាល់ ដែលគេហៅថា Bisket Jatra ក្នុងទីក្រុង Bhaktapur នៅ១២គ.ម ភាគខាងកើតទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។](https://gdb.voanews.com/ad093ccd-2a51-434c-9186-70c42755a60f_w1024_q10_s.jpg)
៤
អ្នកដែលសប្បាយរីករាយកំពុងយោលកណ្ដឹងរទេះសេះធ្វើពីឈើ ក្នុងពិធីប្រារពថ្ងៃបុណ្យចូលឆ្នាំថ្មីនេប៉ាល់ ដែលគេហៅថា Bisket Jatra ក្នុងទីក្រុង Bhaktapur នៅ១២គ.ម ភាគខាងកើតទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។
![អ្នកកាន់សាសនាគ្រិស្តជនជាតិស៊ីរី កំពុងអុជទៀនក្នុងពេលប្រារព «ថ្ងៃសុក្រដ៏ល្អ» ក្នុងវិហារ Holy Virgin ទីក្រុង Qamishli ដែលជាទីក្រុងភាគឦសាននៃប្រទេសស៊ីរី ក្នុងពេលប្រារពបុណ្យចាប់កំណើតឡើងវិញនៃព្រះយេស៊ូ។](https://gdb.voanews.com/a19ab62e-ce92-4422-b827-f34bdff630e7_w1024_q10_s.jpg)
៥
អ្នកកាន់សាសនាគ្រិស្តជនជាតិស៊ីរី កំពុងអុជទៀនក្នុងពេលប្រារព «ថ្ងៃសុក្រដ៏ល្អ» ក្នុងវិហារ Holy Virgin ទីក្រុង Qamishli ដែលជាទីក្រុងភាគឦសាននៃប្រទេសស៊ីរី ក្នុងពេលប្រារពបុណ្យចាប់កំណើតឡើងវិញនៃព្រះយេស៊ូ។
![បុរសម្នាក់កំពុងឡើងលើបង្គោលដែលគេលាបខ្លាញ់ដើម្បីប្រកួតប្រជែង ដែលនេះជាវិញ្ញាសារមួយនៃល្បែងដែលគេលេងនៅក្នុងពិធីបុណ្យ Sinhala ដែលជាបុណ្យចូលឆ្នាំនៃអ្នកកាន់សាសនាហិណ្ឌូ នៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា។](https://gdb.voanews.com/21d2675f-d886-47dc-ad4b-afaa01ee5183_w1024_q10_s.jpg)
៦
បុរសម្នាក់កំពុងឡើងលើបង្គោលដែលគេលាបខ្លាញ់ដើម្បីប្រកួតប្រជែង ដែលនេះជាវិញ្ញាសារមួយនៃល្បែងដែលគេលេងនៅក្នុងពិធីបុណ្យ Sinhala ដែលជាបុណ្យចូលឆ្នាំនៃអ្នកកាន់សាសនាហិណ្ឌូ នៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា។
![អតិថិជនម្នាក់កំពុងរើសពងមាន់ដែលគេរៀបចំដើម្បីប្រារពបុណ្យនៃការចាប់កំណើតឡើងវិញរបស់ព្រះយេស៊ូ នៅក្នុងផ្សារមួយនៃទីក្រុងបែលក្រាដ ស៊ែប៊ី។](https://gdb.voanews.com/798efaf0-bf92-4735-acf3-3d76efff0760_w1024_q10_s.jpg)
៧
អតិថិជនម្នាក់កំពុងរើសពងមាន់ដែលគេរៀបចំដើម្បីប្រារពបុណ្យនៃការចាប់កំណើតឡើងវិញរបស់ព្រះយេស៊ូ នៅក្នុងផ្សារមួយនៃទីក្រុងបែលក្រាដ ស៊ែប៊ី។
![កៅអីទំនេរត្រូវបានគេរៀបនៅមាត់សមុទ្របាល់ទិច ក្នុងទីក្រុង Travemuende ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/fece3757-124e-4221-bb66-cd000c1e4c06_w1024_q10_s.jpg)
៨
កៅអីទំនេរត្រូវបានគេរៀបនៅមាត់សមុទ្របាល់ទិច ក្នុងទីក្រុង Travemuende ប្រទេសអាល្លឺម៉ង់។
![ទេសចរម្នាក់កំពុងសម្លឹងមើលការតាំងបង្ហាញគម្រោងសិល្បៈឈ្មោះថា «ដំណើរឆ្លងកាត់ខ្សែ» ដែលជាស្នាដៃរបស់សិល្បករ Chiharu Shiota។ នេះជាផ្នែកមួយនៃការតាំងពិព័រណ៍ «ទីក្រុងអឺរ៉ុបនៃវប្បធម៌» នៅទីក្រុង Paphos ប្រទេសស៊ីប។](https://gdb.voanews.com/b311887a-5051-423b-b93e-c794fd0007d9_w1024_q10_s.jpg)
៩
ទេសចរម្នាក់កំពុងសម្លឹងមើលការតាំងបង្ហាញគម្រោងសិល្បៈឈ្មោះថា «ដំណើរឆ្លងកាត់ខ្សែ» ដែលជាស្នាដៃរបស់សិល្បករ Chiharu Shiota។ នេះជាផ្នែកមួយនៃការតាំងពិព័រណ៍ «ទីក្រុងអឺរ៉ុបនៃវប្បធម៌» នៅទីក្រុង Paphos ប្រទេសស៊ីប។
![សត្វទីទុយមួយក្បាលកំពុងហើរក្នុងពេលមានការសម្តែងមួយនៅឧទ្យាន Zooparc de Beauval ក្នុងទីក្រុង Saint-Aignan ប្រទេសបារាំង។](https://gdb.voanews.com/b163bd1a-cf78-4294-a157-ab51e9420500_w1024_q10_s.jpg)
១០
សត្វទីទុយមួយក្បាលកំពុងហើរក្នុងពេលមានការសម្តែងមួយនៅឧទ្យាន Zooparc de Beauval ក្នុងទីក្រុង Saint-Aignan ប្រទេសបារាំង។
![មនុស្សម្នាកំពុងចូលរួមសប្បាយរីករាយបាញ់ទឹកដាក់គ្នាក្នុងបុណ្យមហាសង្ក្រានឆ្នាំថ្មីនៅក្រុងបាងកក ប្រទេសថៃ។](https://gdb.voanews.com/e0f9fedc-885f-43bd-acad-5c00f885fb84_w1024_q10_s.jpg)
១១
មនុស្សម្នាកំពុងចូលរួមសប្បាយរីករាយបាញ់ទឹកដាក់គ្នាក្នុងបុណ្យមហាសង្ក្រានឆ្នាំថ្មីនៅក្រុងបាងកក ប្រទេសថៃ។
![ដើមឈើបង្កើតបានជាស្រមោលទៅនឹងថ្ងៃកំពុងរះនៅជាយក្រុងមីញស្តិ៍ ប្រទេសបេឡារុស។](https://gdb.voanews.com/5e2fdbaa-6607-4410-a170-adfcea0d4979_w1024_q10_s.jpg)
១២
ដើមឈើបង្កើតបានជាស្រមោលទៅនឹងថ្ងៃកំពុងរះនៅជាយក្រុងមីញស្តិ៍ ប្រទេសបេឡារុស។