រូបភាពជុំវិញពិភពលោកសម្រាប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ មានមកពីប្រទេសនេប៉ាល់ ប៊ូតង់ បារាំង អ៊ីរ៉ាក់ អ៊ីតាលី សហរដ្ឋអាមេរិក ថៃ និងអាល្លឺម៉ង់។
រូបភាពជុំវិញពិភពលោក ១៥ មេសា ២០១៦

១
អ្នកកាន់សាសនាហិណ្ឌូម្នាក់ត្រូវបានលាបដោយម្សៅពណ៌ក្រហម ខណៈដែលពួកគេប្រារព្ធពិធីបុណ្យ «Sindoor Jatra» ជាបុណ្យម្សៅពណ៌ក្រហម នៅទីក្រុងបុរាណ Bhaktapur ប្រទេសនេប៉ាល់។

២
ប្រតិកម្មរបស់ព្រះនាង Catherine នៅក្រោយពេលបាញ់ធ្នូ នៅឯទីលានបាញ់ធ្នូ Changlimithang Archery Ground ក្នុងរាជធានីធីមភូ ប្រទេសប៊ូតង់។

៣
លោកស្រី Anneliese Dodds សមាជិកសភាអឺរ៉ុប តំណាងចក្រភពអង់គ្លេស បីកូនរបស់លោកស្រីដែលនៅជាទារក ខណៈពេលដែលលោកស្រីចូលរួមក្នុងការបោះឆ្នោត នៅឯសភាអឺរ៉ុបនៅទីក្រុង Strasbourg ប្រទេសបារាំង។

៤
ប្រជាជនដែលរត់គេចចេញពីផ្ទះសម្បែង ក្នុងអំឡុងការប្រយុទ្ធរវាងកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ និងក្រុមរដ្ឋឥស្លាម នៅក្នុងកិច្ចប្រតិបត្តិការយោធាមួយ ដើម្បីកាន់កាន់ទីក្រុង Hit ចម្ងាយ១៤០ គីឡូម៉ែត្រ ភាគខាងលិចទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦។

៥
រូបគំនូរនៅលើទូកខូចមួយ បង្ហាញពីមុខស្ត្រីចំណាកស្រុកម្នាក់និងកូនៗរបស់គាត់ ដោយសិល្បករគូររូបតាមផ្លូវជាតិអ៊ីតាលី Eron នៅឯវិទ្យាស្ថាន Treccani ក្នុងទីក្រុងរ៉ូម។

៦
មនុស្សម្នាឈរមើលថ្ងៃលិចនៅឯឧទ្យាន Presque Isle State Park ក្នុងទីក្រុង Erie រដ្ឋ Pennsylvania សហរដ្ឋអាមេរិក នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦។

៧
លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ផ្លុំពពុះទឹកសាប៊ូ ដោយប្រើប្រដាប់ផ្លុំដែលផលិតចេញដោយបច្ចេកទេស 3-D Printing ហើយត្រូវបានរចនាដោយកុមារអាយុ៩ឆ្នាំឈ្មោះ Jacob Leggette មកពីទីក្រុង Baltimore រដ្ឋម៉ារីឡែន ខណៈពេលដែលលោកធ្វើទស្សនកិច្ចនៅឯការតាំងពិព័រណ៍វិទ្យាសាស្ត្រ White House Science Fair ប្រចាំឆ្នាំ២០១៦ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦។

៨
លោក Oleg Glebov អ្នកសាងសង់ម៉ាស៊ីនអគ្គិសនី ធ្វើការនៅឯម៉ូទ័រម៉ាស៊ីនភ្លើងមួយក្នុងរោងចក្រផលិតអគ្គិសនីអាល្លឺម៉ង់ Erfurt Generator Plant of the German Siemens AG ក្នុងទីក្រុង Erfurt ភាគកណ្ដាលនៃប្រទេសអាល្លឺម៉ង់។

៩
ជនជាតិថៃនិងជនបរទេស រាំនៅក្នុងពិធីជប់លៀងពពុះទឹកសាប៊ូ ជាផ្នែកមួយនៅក្នុងពិធីបុណ្យសង្ក្រាន្ត ជាបុណ្យចូលឆ្នាំប្រពៃណីរបស់ថៃ។

១០
អ្នកទស្សនាឈរនៅក្នុងការតំឡើងស្នាដៃសិល្បៈមួយ ឈ្មោះ «Le mie prigioni ឬ គុករបស់ខ្ញុំ» ដោយស្ថាបត្យករ Alessandro Mendini ជាផ្នែកមួយនៃការតាំងពិព័រណ៍ «Fuori Salone» នៅក្នុងកម្មវិធីសប្តាហ៍នៃការរចនា Design Week ក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី។