បណ្ដុំរូបភាពនៃព្រឹត្តិការណ៍ព័ត៌មាន និងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១២ មេសា ២០១៨

១
ក្មេងប្រុសម្នាក់លេងទឹកនៅក្នុងការប្រារពពិធីសង្ក្រានអបអរឆ្នាំថ្មីប្រពៃណីថៃ នៅទីក្រុងបាងកក ប្រទេសថៃ។

២
នាង Jazmin Sawyers កីឡាការនីរបស់អង់គ្លេសប្រកួតក្នុងវិញ្ញាសារលោតចម្ងាយផ្នែកនារី ក្នុងការប្រកួតកីឡា Commonwealth នៅទីក្រុងមាត់សមុទ្រ Gold Coast ប្រទេសអូស្ត្រាលី។

៣
សេះឈ្មោះ Brain Power ដែលជិះដោយលោក Nico de Boinville បានដួលនៅក្នុងការប្រកួតមួយនៅទីក្រុង Liverpool ចក្រភពអង់គ្លេស។

៤
បាតុករម្នាក់ដែលពាក់មាសមានរូបអតីតកីឡាករ cricket របស់ប៉ាគីស្ថាន គឺកីឡាករ Shahid Afridi ចូលរួមធ្វើបាតុកម្មប្រឆាំងនឹងការសម្លាប់នានាថ្មីៗនេះ នៅតំបន់កាស្មៀ ក្នុងទីក្រុង Srinagar។

៥
បុរសម្នាក់កំពុងច្របាច់យកទឹកដោះពពែនៅក្នុងភូមិ Jalore ប្រទេសឥណ្ឌា។

៦
ស្ត្រី២នាក់អង្គុយមើលថ្ងៃលិច នៅលើបំពង់ដែកនៃស្ពានមួយក្នុងទីក្រុងមុយនិច នៅភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់។

៧
ប៉ូលិសឥណ្ឌាបាញ់គ្រាប់បែកបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករនៅតំបន់កាស្មៀ ទីក្រុង Srinagar ប្រទេសឥណ្ឌា។

៨
កីឡាករ Kurtis Marschall របស់អូស្ត្រាលីដែលទទួលបានមេដាយមាស ប្រកួតក្នុងវិញ្ញាសារលោតចម្ងាយប្រើរបាឈើវែងក្នុងវគ្គចុងក្រោយ នៅកីឡដ្ឋាន Carrara ក្នុងការប្រកួតកីឡា Commonwealth ទីក្រុងមាត់សមុទ្រ Gold Coast ប្រទេសអូស្ត្រាលី។

៩
ពលរដ្ឋអ៊ីរ៉ង់ដើរនៅជិតស្ពានឈ្មោះ Si-o-Se Pol ឬស្ពាន 33 Arches នៅលើទន្លេ Zayandeh Rud នៅក្រុង Isfahan ដែលកំពុងជួបគ្រោះរាំងស្ងួតដោយសារតែទឹកស្រកខ្លាំង។

១០
ក្រុមអ្នកកាន់សាសនាឥស្លាមនិកាយ Shiite កំពុងលើករបស់តំណាងឲ្យមឈូស នៅពេលពួកគេប្រមូលផ្តុំគ្នានៅព្រះវិហារឥស្លាម Imam Musa al-Kadhim នៅស្រុក Kadhimiya ស្ថិតនៅរដ្ឋធានីរបស់អ៊ីរ៉ាក់។ ពួកគេកំពុងធ្វើពិធីរំឭកដល់មរណៈភាពរបស់ Imam កាលពីសតវត្សរ៍ទី៨។