រូបភាពជុំវិញពិភពលោកថ្ងៃ ១០ មេសា ២០១៧ មានមកពីប្រទេសដូចជាជប៉ុន អង់គ្លេស កាហ្សាក់ស្ថាន អាល្លឺម៉ង់ ប៊ែលហ្ស៊ិក អេហ្ស៊ីប និងវ៉េណេស៊ុយអេឡា។
រូបភាពជុំវិញពិភពលោក ១០ មេសា ២០១៧

១
លោក Petro Fedorowitsch Mischuk ជនជាតិអ៊ុយក្រែនដែលជាអតីតអ្នករួចជីវិតពីជំរំ កាន់មួកឯកសណ្ឋានរបស់លោកក្នុងពិធីរំលឹកខួបទី៧២របស់អតីតមេដឹកនាំណាស៊ីលោក Mittelbau-Dora នៅទីក្រុង Nordhausen ភាគកណ្តាលប្រទេសអាល្លឺម៉ង់។

២
ប៉ូលិសប្រឆាំងកុបកម្មត្រៀមខ្លួនក្នុងការតតាំងជាមួយនឹងបាតុករប្រឆាំងនឹងរដ្ឋាភិបាលរបស់ប្រធានាធិបតី Nicolas Maduro ក្នុងរដ្ឋធានី ការ៉ាកាស ប្រទេសវ៉េណេស៊ុយអេឡា។

៣
យាន Soyuz MS-02 ចុះចតដោយមេបញ្ជាការបេសកកម្ម ៥០ លោក Shane Kimbrough នៃអង្គការណាសានិងលោក Sergey Ryzhikov វិស្វករជើងហោះហើរ និងលោក Andrey Borisenko នៃស្ថាប័នអវកាស ក្បែរទីក្រុង Zhezkazgan ប្រទេសកាហ្សាក់ស្ថាន។

៤
ម្ឈូសរបស់លោក PC Keith Palmer ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារថ្មីៗនេះនៅ Westminster កំពុងត្រូវបានដឹកចេញតាម Carriage Gates របស់វិមាន Westminster ដែលសពត្រូវបានទុកមួយយប់នៅទីនោះ។ សពត្រូវបានដឹកទៅកាន់វិហារ Southwark ក្នុងទីក្រុងឡុងដ៏។

៥
ស្រ្តីជាច្រើនកំពុងយំសោកនៅវិហារ Mar Amina ក្នុងពិធីបុណ្យសពអ្នកស្លាប់ការវាយប្រហារនៅក្នុងវិហារ Palm Sunday ក្នុងទីក្រុង Alexandria ប្រទេសអេហ្ស៊ីប។

៦
យន្តហោះរបស់អាល្លឺម៉ង់មួយគ្រឿងហោះកាត់ព្រះចន្ទ ក្នុងទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី ០៩ មេសា ២០១៧។

៧
ក្រវិលពេជ្រពណ៌ខៀវ Apollo និងពណ៌ផ្កាឈូក Artemis ត្រូវបានដាក់បង្ហាញនៅក្នុងបន្ទប់ដេញថ្លៃក្នុងទីក្រុងឡុងដ៏។

៨
សិល្បករអាល្លឺម៉ង់លោក Jadore Tong កំពុងបញ្ចប់គំនូរដំរីដ៏ធំរបស់លោកក្នុងទីក្រុងបែរឡាំង។

៩
មនុស្សម្នាកំពុងជិះក្តារចែវនៅក្បែរផ្កាឈើរីដែលកំពុងរីកតាមដងទន្លេ Oka River ក្នុងទីក្រុង Yokohama ប្រទេសជប៉ុន។