រូបភាពជុំវិញពិភពលោក ០១ មេសា ២០២០ មានមកពីប្រទេសដូចជា ចិន អ៊ូហ្គាន់ដា ឥណ្ឌា បារាំង និងស្វីស ប៉ាឡេស្ទីន និងអាល្លឺម៉ង់។
រូបភាពជុំវិញពិភពលោក ០១ មេសា ២០២០

១
បុរសម្នាក់ពាក់ម៉ាស់ក្នុងទីក្រុង Kampala។ ប្រធានាធិបតីអ៊ូហ្គាន់ដា Yoweri Museveni បញ្ជាឲ្យមានការបិទក្រុងទូទាំងប្រទេសដើម្បីបញ្ឈប់ការរាតត្បាតវីរុសកូរ៉ូណា។

២
ប្រជាជនចាំនៅខាងក្នុងគំនូសនៅតាមផ្លូវមួយដើម្បីទទួលបានអង្ករដែលរដ្ឋាភិបាលចែកឲ្យមិនគិតថ្លៃអំឡុងពេលបិទប្រទេសទាំងមូលដើម្បីបង្ការការរាលដាលនៃវីរុសកូរ៉ូណាក្នុងទីក្រុង Hyderabad ប្រទេសឥណ្ឌា។

៣
បុគ្គលិកមន្ទីរពេទ្យសំឡឹងមើលការជម្លៀសអ្នកជំងឺកូវីដ១៩ តាមកញ្ចក់រថភ្លើងល្បឿនលឿនចេញពីមន្ទីរពេទ្យក្នុងទីក្រុងប៉ារីសទៅកាន់មន្ទីរពេទ្យផ្សេងទៀតក្នុងទីក្រុង Brittany។

៤
ឧទ្ធម្ភាគចក្រ EC635 របស់ Swiss Army ហោះលើយន្តហោះផ្សេងទៀតនៃក្រុមហ៊ុនហោះហើរ Swiss Airlines ក្រុមហ៊ុន Edelweis Air និងក្រុមហ៊ុន Helvetic Airways ដែលសំចតចោលនៅបន្ទាយអាកាសក្នុងទីក្រុង Duebendorf ប្រទេសស្វីស។

៥
គ្រូបបង្វឹកកាយសម្បទាជនជាតិប៉ាឡេស្ទីន Ahmed Sawi កំពុងហ្វឹកហាត់នៅក្នុងផ្ទះរបស់ខ្លួនក្នុងទីក្រុង Gaza City។

៨
ស្ត្រីម្នាក់រៀបចំក្រដាស់អនាម័យនៅទីលានចតរថយន្ត Dornburg ដែលមានចម្ងាយប្រមាណ៦០គីឡូម៉ែតពីទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

៩
អ្នកពន្លត់អគ្គិភ័យពន្លត់ភ្លើងដែលកំពុងឆេះព្រៃនៅតំបន់ស្វយ័ត Liangshan Yi ខេត្តស៊ីឈ័នប្រទេសចិនកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។