ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ សិល្បករ​ខ្មែរអាមេរិកាំង លោក Jay Chan ​ថាតន្រ្តី​ជា​ប្រភពនៃ​សាមគ្គីភាព​សម្រាប់​គ្រប់​ជាតិសាសន៍


ទាញ​យក​ពី​តំណភ្ជាប់​ដើម

មហោស្រព​តន្ត្រី​និងវប្បធម៌​អាស៊ីអាគ្នេយ៍ Sabaidee Fest ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​ជាលើកទី២​ កាលពីថ្ងៃទី១៤ដល់ទី១៦​ ខែមិថុនា នៅក្នុងទីក្រុង Chino រដ្ឋ California ​មាន​ការអញ្ជើញ​តារា​ចម្រៀងរ៉េប​និងហ៊ីបហប់ ជាង ៥០នាក់ មកប្រទេស​កម្ពុជា ឡាវ ថៃ និងអាមេរិក។ ខណៈពេល​ដែលមាន​វត្តមាន​សិល្បករខ្មែរ​មកពីកម្ពុជា គឺលោក វណ្ណដា និងលោក វណ្ណថាន មហោស្រព​តន្ត្រី​និងវប្បធម៌​នេះ ក៏មានការសម្តែង​របស់សិល្បករខ្មែរ​អាមេរិកាំង​ដែល​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ផងដែរ។ មុនពេល​ឡើងសម្តែងលើឆាក សិល្បករ​ខ្មែរ​អាមេរិកាំង​ម្នាក់​គឺលោក Jay Chan បាន​ផ្តល់បទសម្ភាសន៍​ដល់​លោក ចាប ចិត្រា នៃ VOA អំពី​ការយល់ឃើញរបស់លោក​​ចំពោះឥទ្ធិពល​វិជ្ជមាន​នៃតន្ត្រីលើ​សាមគ្គីភាព​រវាង​ជាតិសាសន៍ និង​វប្បធម៌​ផ្សេងៗគ្នា។ លោក Jay Chan និយាយថា «ឲ្យ​តែ​មាន​បទចម្រៀង​គឺ​អាច​រួបរួម គឺ​អាច​នាំ​គ្នា​មក​សប្បាយ​ទាំងអស់​គ្នា»។ សូម​លោក​អ្នក​នាង​ស្តាប់​និងទស្សនាបទសម្ភាសន៍​នេះ​ទាំង​ស្រុង​ដូច​តទៅ៖

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG