ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ៖ ​ការ​ផ្លាស់​ប្ដូរ​ក្នុង​ស្ថាប័ន​សន្ដិសុខ​​ជាតិ​របស់​អាមេរិក​ធ្វើ​ឡើង​ចំ​ពេល​វេលា​សំខាន់


លោក រ៉ូប៊ត ហ្កេតស៍ (Robert Gates) រដ្ឋមន្ត្រីការពារជាតិ​អាមេរិក​ដែល​នឹង​ចប់​អាណត្តិ (កណ្តាល) និយាយ​អំពី​ទាហាន​អាមេរិក ខណៈ​ដែល​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា និង​រដ្ឋមន្ត្រី​តែងតាំង​ថ្មី លីអន ផាណេតា (Leon Panetta) ស្តាប់​លោក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​​២៨
លោក រ៉ូប៊ត ហ្កេតស៍ (Robert Gates) រដ្ឋមន្ត្រីការពារជាតិ​អាមេរិក​ដែល​នឹង​ចប់​អាណត្តិ (កណ្តាល) និយាយ​អំពី​ទាហាន​អាមេរិក ខណៈ​ដែល​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា និង​រដ្ឋមន្ត្រី​តែងតាំង​ថ្មី លីអន ផាណេតា (Leon Panetta) ស្តាប់​លោក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​​២៨

ប្រធានាធិបតី​ បារ៉ាក​ អូបាម៉ា ​បាន​ប្រកាស​អំពី​ការ​ផ្លាស់​ប្ដូ​ធំ​ធេង​នៅក្នុង​ក្រសួង​សន្ដិសុខ​ជាតិ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​មុន (ទី​២៨​ខែ​មេសា)។ ក្រុម​អ្នក​វិភាគ​និយាយ​ថា​ វិធានការ​នោះ​ធ្វើ​ឡើង​នៅ​ក្នុង​អំឡុង​ពេល​សំខាន់​បំផុត​នៅ​ក្នុងសង្រ្គាម​របស់​ស.រ.អ.ក្នុង​ប្រទេស​អាហ្គានីស្ថាន។

ប្រធានាធិបតី​ បារ៉ាក​ អូបាម៉ា​ មាន​ប្រសាសន៍​ថា​ លោក​បាន​តែងតាំង​នាយកក្រសួង​ស៊ើប​ការ​សម្ងាត់​ CIA លោក Leon​ Panetta ឲ្យ​ឡើង​កាន់​ដំណែង​ជា​រដ្ឋមន្ដ្រី​ក្រសួង​ការពារប្រទេស ហើយ​ ឧត្ដមសេនីយ៍​កងកម្លំាងជើង​គោក​ ​David​ Petraeus​ ចូល​កាន់​ដំណែង​ជំនួសលោក ​Panetta​ ជា​នាយក​របស់​ក្រសួងស៊ើប​ការ​សម្ងាត់ CIA។

លោក​ Anthony ​Cordesman អ្នក​វិភាគ​អំពី​យោធា ​និង​ ការ​សម្ងាត់​ នៅ​ឯ​មជ្ឈមណ្ឌល​ សម្រាប់​ការ​សិក្សា​យុទ្ធសាស្រ្ដ​ និង​ អន្ដរជាតិ​ និយាយ​ថា ​ការ​ផ្លាស់​ប្ដូរ​បុគ្គលិក​ ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​ស្មុគ្រស្មាញ​ ជា​ពិសេសនៅ​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន។

«នៅ​ចំ​ពេល​នៃ​ការ​ប្រកាន់​បក្ខ​ពួក​ដ៏​ជូរ​ចត់​ខ្លាំង​ ការ​ដេញ​ដោល​គ្នា​អំពី​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អាហ្គានីស្ថានមាន​កម្រិត​កាន់​តែ​ខ្ពស់​ ដែល​ភាគី​ទាំង​សង្ខាង​ឆ្លៀត​ឧកាស​យក​ចំណេញ​នយោបាយនៅ​គ្រប់​ស្ថានភាព​នៃ​ថវិកា​សហព័ន្ធ​ហើយ​នឹង​មាន​បន្ដយ៉ាង​ហោចរហូត​ដល់​ឆ្នាំ២០១២ »។

លោក Panettaដែល​នឹង​ឡើង​កាន់​ដំណែង​ជា​រដ្ឋ​មន្ដ្រី​ក្រសួង​ការ​ពារ​ប្រទេស​ជំនួស​លោក​ Robert Gates ដែល​គេ​រំពឹង​ថា​នឹង​ចូល​និវត្ដ​នៅ​ខែ​មិថុនា​ ​ បាន​ត្រូវ​គេ​សរសើរអំពី​របៀប​ចាត់ការ​របស់​លោក​នៅ​ក្នុង​ក្រសួង​ CIA។

លោក Rick Nelson ​អ្នក​បើក​បរ​ឧទ្ធម្ភាគចក្រ​ចូល​និវត្ដន៍​ របស់​កង​កម្លាំង​ជើង​ទឹកសរអ ​ដែល​មាន​ការ​ពិសោធន៍​ខាង​កិច្ច​ប្រតិបត្ដិការ​យោធា​ជាង ​២០​ ឆ្នាំ​ រាប់​ទាំង​ទទួល​កិច្ច​ការ​នៅ​ក្នុងក្រុម​ប្រិក្សា​សន្ដិសុខ​ជាតិ​ និង​ ​មជ្ឈម​ណ្ឌល​ប្រឆាំងភេរវកម្ម។

លោក​ថ្លែង​ថា ​លោក​ Panetta ជា​ជំរើស​ល្អ​ក្នុង​ការ​ដឹក​នាំ​ក្រសួង​ការពារ​ប្រទេស ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​កាត់​បន្ថយ​ថវិកា​ និង​ ផែន​ការ​ដក​ទ័ពចេញ​ពី​ប្រទេស​អ៊ីរ៉ាក់ និង​ អាហ្គានីស្ថាន។

«ពេល​នោះ​លោក​បាន​ចូល​ទៅ​ធ្វើ​ការ​ក្នុង​ក្រសួង​ CIA​ ចំ​ពេល​លំបាក​ ជា​អ្នកមក​ពី​ខាងក្រៅ​ ហើយ​ទទួល​ជោគជ័យ​នៅ​ទី​នោះ​ក្នុង​ការ​ដឹកនាំ​ក្រសួង​ CIA ​ឲ្យ​ដើរ​លើ​មាគ៌ា​ប្រសើរ​ឡើង​វិញ។ ខ្ញុំ​យល់​ថា​ កិច្ចការ​របស់​លោក​បង្ហាញ​អំពីសមត្ថភាព​ជា​មេ​ដឹកនាំ​ ជា​អ្នក​ចាត់​ចែង​ការ​ល្អ ​ជា​ពិសេស​ជាជនម្នាក់​ដែល​អាច​ចាត់ចែង​ការ​នៅ​ក្នុង​ការិយាធិបតេយ្យ​នៃ​ រដ្ឋធានី​ វ៉ាស៊ីនតោន ឌីស៊ី។ ហេតុ​ដូច្នេះ​ហើយ​ ក្នុង​ការ​ទទួល​តំណែង​នៅ​ក្នុង​មន្ទីរបញ្ចគោណ លោក​អាចបង្ហាញ​ទេពកោសល្យរបស់​លោកច្រើន​ត​ទៅ​ទៀត»។

ជា​មួយ​នឹង​ការ​តែងតាំង​ ទំាង​នៅក្រសួង​ CIA​ និង​ ក្រសួង​ការពារ​ប្រទេស​ មន្ដ្រី​ថ្នាក់​ខ្ពស់​នៃ​រដ្ឋបាល​អូបាម៉ា ​និយាយ​ថាប្រធានាធិបតី ចង់​ឃើញ​មានការ​បន្ដ​នយោបាយ​បច្ចុប្បន្ន។

គេ​មិន​រំពឹង​ថាឧត្ដមសេនីយ៍​ Petraeusនឹង​ចាក​ចេញ​ពី​តំណែង​របស់​លោកជា​មេបញ្ជា​របស់​កង​កម្លាំង​ អូតង់​ និង​ ជា​មេបញ្ជាការ​របស់​កង​កម្លាំង​ សរអ​ នៅក្នុង​ប្រទេស ​អាហ្គានីស្ថាន​ទេ រហូត​ដល់​ពេល​លោក​បាន​សម្រេចវគ្គ​ទី​មួយ​នៃផែនការ​ដក​កងទ័ព​សន្សឹមៗ​របស់​ប្រធានាធិបតី​អូបាម៉ា ​ដែល​គេ​រំពឹង​នឹង​ចាប់ផ្ដើម​នៅ​ខែ​កក្កដា។

គេ​រំពឹង​ថា ​ឧត្ដមសេនីយ៍​ Petraeus នឹង​ចូល​និវត្ដន៍ពី​យោធានៅ​ពេល​លោកក្លាយ​ទៅ​ជា​នាយក​របស់​ក្រសួង​ CIA។ ក្នុង​តួ​នាទី​ជា​នាយក​ CIA លោក Panetta បាន​ត្រួត​ពិនិត្យ​ មក​លើ​ការ​បង្កើន​ យុទ្ធនាការទម្លាក់​គ្រាប់​បែក​មក​លើ​ប្រទេស​ បាគីស្ថាន។ មន្ដ្រី​អាមេរិកាំង​ មិន​បាន​ទទួលស្គាល់​ជា​សាធារណៈ អំពី​ការ​ប្រើប្រាស់យន្ដហោះគ្មាន​អ្នក​បើក​ ហៅ ​Dronesក្នុង​ការ​ទម្លាក់​គ្រាប់​បែក​មក​លើ​ប្រទេស​ បាគីស្ថាន​តែ​នៅ​ក្រៅ​ផ្លូវការ​ មន្ដ្រី​ទាំង​នោះ​បាន​និយាយ​បញ្ជាក់​អំពី​វត្ដមាន​របស់​យន្ដហោះ​នោះ​ប្រាប់​បណ្ដាញ​ព័ត៌មាន​ផ្សេង​ៗ។

ឧត្ដមសេនីយ៍​ Petraeus បាន​ប្រើ​កង​ប្រតិបត្ដិការ​ពិសេស​ក្នុង​ការ​ដឹកនាំបេសកម្ម​សម្ងាត់​នៅ​ក្នុង​ប្រទេស​ អាហ្គានីស្ថាន។

លោក​ប្រធានាធិបតី​បាន​តែងតាំង​ លោក​ Ryan​ Crocker​ អតីត​ឯកអគ្គរដ្ឋ​ទូតសរអ​ ប្រចាំប្រទេស​ បាគីស្ថាន​ និង​ អ៊ីរ៉ាក់ ដើម្បី​ឡើង​ជំនួសលោក​ Karl ​Eikenberryឲ្យ​កាន់​ដំណែង​ជាឯក​អគ្គរដ្ឋទូត​ សរអ​ ប្រចាំ​ប្រទេស​អាហ្គានីស្ថាន។ ឧត្ដមសេនីយ៍ឯក​ John Allen​ មេ​បញ្ជាការរងនៃ​បញ្ជាមជ្ឈឹម​នឹង​ឡើងជំនួស​លោក​ Petraeus ជា​មេបញ្ជាការ​របស់​កងម្លាំង​ស.រ.អ.និង​អន្ដរជាតិ ។

ការ​តែង​តាំង​របស់​ប្រធានាធិបតី​ អូបាម៉ាទំាង​អស់​នោះ ​តម្រូវ​ឲ្យមាន​ការ​យល់ព្រម​ពី​ព្រឹទ្ធសភា​សរអ៕

ប្រែ​សម្រួល​ដោយ​ អ៊ូ​ ធួក

XS
SM
MD
LG