ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី​មីសែល អូបាម៉ា​បាន​ទៅដល់​ខេត្ត​សៀមរាប​ក្នុងកម្មវិធី​ Let Girls Learn


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោកស្រីមីសែល អូបាម៉ា ​ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​ទៅដល់​អាកាស​អន្តរ​ជាតិ​ខេត្ត​សៀមរាប​អង្គរ​នៅ​យប់ថ្ងៃសុក្រ​នេះ ​ដែលជា​ផ្នែកមួយ​នៃ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ស្រី​ទៅ​កាន់​ប្រទេស​នៅ​តំបន់អាស៊ី​ចំនួន​ពីរ​គឺជប៉ុន​ និង​កម្ពុជា។​ ជប៉ុន​គឺជាដៃ​គូ​របស់​ស.រ.អា.​ក្នុង​កម្មវិធី​លើក​ស្ទួយ​ការ​អប់រំ​ក្មេងស្រី​ និង​ស្ត្រីក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ឲ្យបាន​រៀន​សូត្រ​ជ្រៅជ្រះគឺ ​“Let Girls Learn”​ ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់​សេតវិមាន។​ លោក​ពិន ស៊ីសុវណ្ណ​នៃ​វីអូអេ​រាយ​ការណ៍​ពី​វ៉ាស៊ីនតោន ​(រូបភាព​ថត​ដោយ AP, លោកសាយ មុន្នី​នៃ​វីអូអេខ្មែរ, ​Reuters ​និង​ AFP)

XS
SM
MD
LG