ប្រែសម្រួលដោយ ឃួន ធារ៉ា
ការធ្វើសវនកម្មមួយបង្ហាញថា លក្ខខណ្ឌការងារ មានភាពប្រសើរឡើង នៅតាមបណ្តារោងចក្រចិនដែលផលិតគ្រឿងអេឡិចត្រូនិកឱ្យក្រុមហ៊ុនអេបផល (Apple)។ ប៉ុន្តែក្រុមអ្នករិះគន់និយាយថា កិច្ចការជាច្រើនថែមទៀត នៅតែមានភាពចាំបាច់ មុនពេលដែលរោងចក្រទាំងនោះ អាចឆ្លើយតបតាមបទដ្ឋាន ដែលបានកំណត់ដោយច្បាប់របស់ប្រទេសចិន។
សមាគមសមភាពការងារ (Fair Labor Association) បានកោតសរសើរក្រុមហ៊ុន Apple និងក្រុមហ៊ុនផ្គត់ផ្គង់ដ៏សំខាន់របស់ខ្លួន គឺសហគ្រាស ហ្វ័គខន (Foxconn) ក្នុងការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពក្នុងរោងចក្រ ហើយកំពុងឈានទៅរកការកាត់បន្ថយម៉ោងធ្វើការអតិបរមានៅក្នុងរោងចក្រចំនួនបី នៅប្រទេសចិន ដែលផ្តល់ការងារដល់មនុស្សជាង១៥ម៉ឺននាក់។
ក្រុមហ៊ុន Apple គឺជាក្រុមហ៊ុនអេឡិចត្រូនិកដំបូងគេបង្អស់ ដែលបានចូលជាសមាជិករបស់សមាគមសមភាពការងារ បន្ទាប់ពីកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុននេះរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារការធ្វើអត្តឃាតរបស់កម្មករជាបន្តបន្ទាប់ នៅក្នុងសហគ្រាស Foxconn ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១០ ព្រមទាំងការផ្ទុះនៅក្នុងរោងចក្រដែលបណ្តាលឳ្យស្លាប់មនុស្ស កាលពីឆ្នាំមុន។
លោកស្រី អេនីតា ចាន (Anita Chan) មកពីមជ្ឈមណ្ឌលដើម្បីការផ្លាស់ប្តូរសង្គមនិងវប្បធម៌ សម្រាប់ការវិនិយោគនៅប្រទេសចិន (Center for Social and Cultural Change in China Investment) នៃសកលវិទ្យាល័យបច្ចេកវិទ្យាស៊ីដនី (Sydney University of Technology) ទទួលស្គាល់អំពីការរីកចម្រើននេះ។ ទោះបីជាយ៉ាងនេះក្តី លោកស្រី ចោទសួរអំពីភាពជឿទុកចិត្តបានរបស់របាយការណ៍នេះ ដោយហេតុថា សមាគមសមភាពការងារនេះ ត្រូវបានផ្តល់មូលនិធិដោយសមាជិករបស់ខ្លួន ដែលរួមបញ្ចូលទាំងក្រុមហ៊ុនAppleផងដែរ។
«ប្រវត្តិសាស្ត្រសវនកម្ម ដែលជាវោហាសាស្ត្រនៃការស្ម័គ្រចិត្តនេះ បានបរាជ័យទាំងស្រុងហើយ។ កាលពីឆ្នាំ២០០៧ សហភាពពាណិជ្ជកម្មមួយត្រូវបានបង្កើតឡើងនៅក្នុងសហគ្រាស Foxconn ប៉ុន្តែការធ្វើអត្តឃាត គឺជាភស្តុតាង ដែលបង្ហាញថាអ្វីៗមិនបានផ្លាស់ប្តូរទេ។ មានការចាប់អារម្មណ៍ខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយជាច្រើន ចំពោះការរំលោភបំពានមួយចំនួន ក្នុងកំឡុងពេលពីរបីខែនេះ បន្ទាប់មករឿងរ៉ាវទាំងអស់បានវិលទៅរកភាពប្រក្រតីឡើងវិញ។»
សវនកម្មនេះ ទាមទារថា សហគ្រាស Foxconn ធ្វើការកែលម្អចំនួន៣៦០ចំណុចសម្រាប់រោងចក្ររបស់ខ្លួន មុនខែកក្កដា ឆ្នាំ២០១៣។ ការកែលម្អភាគច្រើនត្រូវបានអនុវត្តរួចហើយ ដោយរាប់បញ្ចូលទាំងការឈប់សម្រាករយៈពេលខ្លីៗសម្រាប់ការធ្វើលំហាត់ប្រាណ ដើម្បីបង្ការមិនឲ្យកើតមានអាការៈរមួលសាច់ដុំជាញឹកញាប់ ក្នុងចំណោមបុគ្គលិក និងការកែទម្រង់កម្មវិធីចុះកម្មសិក្សា ដើម្បីបញ្ចប់ការធ្វើការលើសម៉ោងរបស់និស្សិត។
ភាគច្រើននៃនិយោជិកចំនួន១លាននាក់របស់សហគ្រាស Foxconn នៅប្រទេសចិន គឺជាជនអន្តោប្រវេសន៍មកពីទីជនបទ ដែលផ្លាស់ទីលំនៅទៅកាន់ទីក្រុង ដើម្បីរកប្រាក់ឳ្យបានច្រើន ក្នុងរយៈពេលដ៏ខ្លីតាមតែអាចធ្វើបាន។
លោក អៀល ប្រោន (Earl Brown) នៅឯមជ្ឈមណ្ឌលសាមគ្គីភាពអាមេរិក (U.S. Solidarity Center) គឺជាមេធាវីជើងចាស់ការពារពលករ ដែលបានផ្តល់សក្ខីកម្មដល់គណៈកម្មាការសភានិងអង្គនីតិប្រតិបត្តិ (Congressional-Executive Commission) ស្តីពីប្រទេសចិនកាលពីខែមុន។ លោកមានការព្រួយបារម្ភអំពីវិធីសាស្ត្រសវនកម្ម ហើយនិយាយថាបុគ្គលិកត្រូវតែមានសុវត្ថិភាព ក្នុងការសម្តែងទស្សនរបស់ខ្លួនចំពោះការគ្រប់គ្រង។
«ក្រុមកម្មករ បានបន្ថែមសមាសភាពព័ត៌មានសំខាន់ៗ ចំពោះរូបភាពនៃការគោរពតាម។ នៅពេលអ្នកមានទស្សនវិស័យចំពោះក្រុមហ៊ុន Foxconn ដែលរៀបចំនិយោជិករបស់ខ្លួន ដោយផ្តល់ឧបករណ៍ iPad ដល់ពួកគេ ហើយប្រាប់ពួកគេឱ្យឆ្លើយសំណួរចំនួន៥០របស់ទីភ្នាក់ងារសវនកម្មពីខាងក្រៅ ក្រុមនិយោជិកមានការភ័យខ្លាចថា ចម្លើយទាំងនោះអាចត្រូវបានតាមដានពួកគេ ប្រសិនបើពួកគេផ្តល់ចម្លើយអវិជ្ជមាន ពួកគេនឹងត្រូវបានបណ្តេញចេញ។ នេះជាកំហុសយ៉ាងធំធេងមួយ។
លោក ប្រោន មានប្រសាសន៍ថា ប្រទេសចិនមានភាពជឿនលឿនទៅមុខដ៏គួរឱ្យកត់សម្គាល់ផ្នែកគោលនយោបាយការងារ ថែមទាំងបាននាំមុខស.រ.អាលើវិស័យជាច្រើន ដោយរាប់បញ្ចូលទាំងសិទ្ធិមាតុភាពរបស់កម្មករទៀតផង។ ប៉ុន្តែ ដោយសារកំណើនសេដ្ឋកិច្ចកំពុងចុះខ្សោយនៅប្រទេសចិន សិទ្ធិកម្មករអាចថមថយទៅវិញ ជាជាងប្រសើរឡើង ដោយសារនិយោជកព្យាយាមរក្សាកម្រិតប្រាក់ចំណេញរបស់ពួកគេ។
លោក ម៉ៃ លី (Mike Lee) អ្នកនាំពាក្យរដ្ឋាភិបាលចិនសម្រាប់កិច្ចការ ការទទួលខុសត្រូវសង្គមអន្តរជាតិ (Social Accountability International) ថ្លែងថា ការព្រួយបារម្ភរបស់រដ្ឋាភិបាលក្រុងប៉េកាំងអំពីទំនាក់ទំនងរវាងភាពចលាចលរបស់កម្មករនិងអសន្តិសុខសង្គម កំពុងតែជំរុញឱ្យមានកំណែទម្រង់កាន់តែប្រសើរឡើងដើម្បីការពារពលកររបស់ប្រទេសនេះ។
ឧទាហរណ៍ នៅក្នុងទីក្រុងស្ហិនស្សេន (Shenzhen)ភាគខាងត្បូង គម្រោងមេ ដែលគ្រប់គ្រងដោយសហជីពដែលត្រូវបានទទួលស្គាល់តាមច្បាប់របស់ប្រទេសនេះ ឈ្មោះសហជីព AFCTU ត្រូវបានបង្កើតឡើងកាលពីពេលថ្មីៗនេះ ដែលកម្មករអាចបោះឆ្នោតជ្រើសរើសអ្នកតំណាងរបស់ខ្លួនបាន។
«ក្រុមកម្មករជំនាន់ថ្មី ពីទសវត្សរ៍ឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩០ គឺមានភាពឯករាជ្យខ្លាំងណាស់។ ពួកគេត្រូវបានផ្តល់អំណាចច្រើនជាងមុន ប៉ុន្តែការទំនាក់ទំនងរវាងនិយោជក មានការធ្លាក់ចុះយ៉ាងខ្លាំង។ នោះ អាចជាបញ្ហាដ៏ជាក់ស្តែងមួយ ដែលអាចធ្វើឱ្យមានកូដកម្មកាន់តែច្រើនឡើង។»
ប្រាក់កម្រៃខាងពលកម្មមានន័យថា ប្រទេសចិនកំពុងតែឡើងថ្លៃហើយសម្រាប់សហគ្រាស Foxconn ដែលមានបុគ្គលិកជាងមួយលាននាក់នៅទូទាំងប្រទេស នៅក្នុងបញ្ជីបើកប្រាក់ខែរបស់ខ្លួន។
ខណៈពេលដែលទូរស័ព្ទ iPhone 5 វិវដ្តឆ្ពោះទៅរកខ្សែសង្វាក់ផលិតកម្ម ក្រុមហ៊ុននេះកំពុងតែស្វែងរកមូលដ្ឋានផលិតដែលមានតម្លៃទាបជាងនេះ។ កាលពីខែកក្កដា រដ្ឋមន្ត្រីឧស្សាហកម្មឥណ្ឌូនេស៊ីបានប្រកាសថាក្រុមហ៊ុនយ៉ាងធំមួយរបស់តៃវ៉ាន់ អាចនឹងវិនិយោគក្នុងទឹកប្រាក់១០ពាន់លានដុល្លារអាមេរិក ដើម្បីកសាងរោងចក្រមួយលើកោះចាវ៉ា (Java)។
ទោះបីជាប្រទេសឥណ្ឌូនេស៊ី កំពុងក្លាយជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏ដោយ កម្មកររបស់ប្រទេសនេះទទួលបានប្រាក់ខែទាបជាងសមភាគីចិនរបស់ខ្លួនទៅទៀត ហើយមានការការពារតិចតួចនៅក្នុងកន្លែងធ្វើការទៀតផង៕