អ្នកបកប្រែភាសាសញ្ញាកម្ពុជាជួយដល់មនុស្សថ្លង់ឲ្យទទួលបានព័ត៌មានអំពីជំងឺកូវីដ១៩
អង្គការសុខភាពពិភពលោក បានប្រកាសថាជំងឺកូវីដ១៩ គឺជាជំងឺរាតត្បាតសកលកាលពីខែមីនា។ ខណៈដែលមនុស្សរាប់លាននាក់តាមដានព័ត៌មាននេះ ដើម្បីដឹងអំពីការវិវត្តនៃជំងឺនេះ និងរបៀបការពារខ្លួនពីការឆ្លង អ្នកបកប្រែភាសាសញ្ញាកម្ពុជា ព្យាយាមសិក្សាសញ្ញាថ្មី និងពិភាក្សាជាមួយសហគមន៍មនុស្សថ្លង់ ថាតើត្រូវធ្វើកាយវិការបែបណា ដើម្បីឲ្យមនុស្សថ្លង់នៅកម្ពុជាទទួលព័ត៌មានអំពីជំងឺកូវីដ១៩នេះ។ កញ្ញា ហ៊ាន សុជាតា និង ខាន់ សុគុំមនោ រាយការណ៍លម្អិតពីរាជធានីភ្នំពេញ។