ពលរដ្ឋអាមេរិកាំងនាំគ្នាទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី ដែលនឹងកាន់តំណែងនៅសេតវិមាននៅរយៈពេល ៤ ឆ្នាំខាងមុខនេះ។ ទាំងលោកប្រធានាធិបតី Donald Trump បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ និងលោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ សុទ្ធតែសង្ឃឹមថានឹងទទួលបានជ័យជម្នះរៀងៗខ្លួន នៅក្នុងការបោះឆ្នោតនៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ ការបោះឆ្នោតលើកនេះប្រព្រឹត្តទៅ ក្នុងអំឡុងពេលដែលមានការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ ដែលតម្រូវឲ្យអ្នកបោះឆ្នោតពាក់ម៉ាស់ និងរក្សាគម្លាតពីគ្នា៕