លោក Greg Barron អតីតអ្នកសារព័ត៌មាន និងផលិតករវិទ្យុដ៏វ័យក្មេងម្នាក់នៃស្ថានីយ៍វិទ្យុជាតិ Minnesota Public Radio បានឆ្លងកាត់បទពិសោធន៍មួយ ដែលលោកមិនអាចបំភ្លេចបាននៅជំរុំជនភៀសខ្លួនខ្មែរនៅប្រទេសថៃ កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។ លោក Barron បានធ្វើដំណើរទៅកាន់ព្រំដែនប្រទេសថៃ និងកម្ពុជា ដើម្បីរាយការណ៍អំពីស្ថានភាពដ៏លំបាករបស់ជនភៀសខ្លួនខ្មែរនៅទីនោះ ហើយបានផលិតកម្មវិធីវិទ្យុមួយឈ្មោះ “Trampled Grass” ស្តីអំពីជនភៀសខ្លួនខ្មែរ និងអំពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ឲ្យស្ថានីយ៍វិទ្យុ Minnesota Public Radio។ បើទោះបីជាជិត៤០ឆ្នាំបានកន្លងផុតទៅក្តី លោក Barron បានចាប់ផ្តើមកកាយអតីតកាលនេះឡើងវិញ ដោយបានផលិតជាកម្រងឯកសារផ្សាយតាមវិទ្យុមួយឈ្មោះ “Follow the Moon” ក្រោយពីពេលដែលលោកបានជួប និងសម្ភាសន៍អ្នករស់រានមានជីវិតបីនាក់ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅរដ្ឋ Minnesota ដែលបានរត់ភៀសខ្លួនមករស់នៅសហរដ្ឋអាមេរិក។ កម្រងឯកសារផ្សាយតាមវិទ្យុ Follow the Moon នឹងចាក់ផ្សាយតាមវិទ្យុ Minnesota Public Radio និង American Public Media នៅថ្ងៃទី១៧ ខែមេសាខាងមុខនេះ ហើយនឹងផ្សាយផ្ទាល់តាមគេហទំព័ររបស់លោក Barron ដែលមានអស័យដ្ឋាន (www.sounddawg.net)៕
កម្រងរូបភាព៖ អ្នកសារព័ត៌មានអាមេរិកម្នាក់រំឭកអតីតកាលនៃជនភៀសខ្លួនខ្មែរនៅជំរុំព្រំដែនខ្មែរថៃ
![គ្រួសារជនភៀសខ្លួនខ្មែរមួយជ្រកនៅក្រោមតង់ នៅជំរុំមួយកន្លែងនៅខេត្តសាកែវ ប្រទេសថៃ កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថតផ្តល់ឲ្យដោយ Greg Barron)](https://gdb.voanews.com/f2556f46-6f85-4ba4-8f19-cab28ff54293_w1024_q10_s.jpg)
១
គ្រួសារជនភៀសខ្លួនខ្មែរមួយជ្រកនៅក្រោមតង់ នៅជំរុំមួយកន្លែងនៅខេត្តសាកែវ ប្រទេសថៃ កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថតផ្តល់ឲ្យដោយ Greg Barron)
![រថយន្តដឹកស្បៀងអាហារមួយបានមកដល់ជំរុំជនភៀសខ្លួនខ្មែរមួយកន្លែងនៅក្នុងប្រទេសថៃ កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថតផ្តល់ឲ្យដោយ Greg Barron)](https://gdb.voanews.com/16f698cc-09f4-4a00-b18a-1c4022bb0752_w1024_q10_s.jpg)
២
រថយន្តដឹកស្បៀងអាហារមួយបានមកដល់ជំរុំជនភៀសខ្លួនខ្មែរមួយកន្លែងនៅក្នុងប្រទេសថៃ កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថតផ្តល់ឲ្យដោយ Greg Barron)
![លោក Greg Barron អ្នកយកសារព័ត៌មានវ័យក្មេងម្នាក់ កំពុងធ្វើសេចក្តីរាយការណ៍នៅជំរុំម៉ាក់ម៉ុន (Mak Mun) កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថតផ្តល់ឲ្យដោយ Greg Barron)](https://gdb.voanews.com/542aaa45-dc7e-40c8-b2ee-4aa21ad9f439_w1024_q10_s.jpg)
៣
លោក Greg Barron អ្នកយកសារព័ត៌មានវ័យក្មេងម្នាក់ កំពុងធ្វើសេចក្តីរាយការណ៍នៅជំរុំម៉ាក់ម៉ុន (Mak Mun) កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថតផ្តល់ឲ្យដោយ Greg Barron)
![អ្នកស្ម័គ្រចិត្តជួយសង្គ្រោះជនភៀសខ្លួនកំពុងពិនិត្យសុខភាពទារកដ៏ស្គមស្គាំង នៅជំរុំណុង សាម៉ែត (Nong Samet) នៅប្រទេសថៃ កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថតផ្តល់ឲ្យដោយ Greg Barron)](https://gdb.voanews.com/8f5ca25d-66a7-42ad-a677-9e3b8e58525a_w1024_q10_s.jpg)
៤
អ្នកស្ម័គ្រចិត្តជួយសង្គ្រោះជនភៀសខ្លួនកំពុងពិនិត្យសុខភាពទារកដ៏ស្គមស្គាំង នៅជំរុំណុង សាម៉ែត (Nong Samet) នៅប្រទេសថៃ កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថតផ្តល់ឲ្យដោយ Greg Barron)
![ជនភៀសខ្លួនខ្មែរនៅជំរុំសាកែវ ប្រទេសថៃ កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថតផ្តល់ឲ្យដោយ Greg Barron)](https://gdb.voanews.com/c00e24c5-fe42-4e40-9ce3-becd4b2a88f2_w1024_q10_s.jpg)
៥
ជនភៀសខ្លួនខ្មែរនៅជំរុំសាកែវ ប្រទេសថៃ កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថតផ្តល់ឲ្យដោយ Greg Barron)
![ទាហានក្រុមបះបោរខ្មែរសេរី នៅជំរុំខ្មែរនៅក្នុងប្រទេសកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថតផ្តល់ឲ្យដោយ Greg Barron)](https://gdb.voanews.com/4bec39a5-9e45-447c-af5e-632711bc7cba_w1024_q10_s.jpg)
៦
ទាហានក្រុមបះបោរខ្មែរសេរី នៅជំរុំខ្មែរនៅក្នុងប្រទេសកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថតផ្តល់ឲ្យដោយ Greg Barron)
![មេដឹកនាំក្រុមបះបោរខ្មែរសេរី នៅជំរុំខ្មែរនៅក្នុងប្រទេសកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថតផ្តល់ឲ្យដោយ Greg Barron)](https://gdb.voanews.com/3e312b2d-3887-45b0-9d82-f39e3682fa05_w1024_q10_s.jpg)
៧
មេដឹកនាំក្រុមបះបោរខ្មែរសេរី នៅជំរុំខ្មែរនៅក្នុងប្រទេសកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថតផ្តល់ឲ្យដោយ Greg Barron)
![មេដឹកនាំក្រុមបះបោរខ្មែរសេរី នៅជំរុំខ្មែរនៅក្នុងប្រទេសកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថតផ្តល់ឲ្យដោយ Greg Barron)](https://gdb.voanews.com/390a1283-e0af-457f-b98f-11b3584b47de_w1024_q10_s.jpg)
៨
មេដឹកនាំក្រុមបះបោរខ្មែរសេរី នៅជំរុំខ្មែរនៅក្នុងប្រទេសកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថតផ្តល់ឲ្យដោយ Greg Barron)
![មេដឹកនាំក្រុមបះបោរខ្មែរសេរី នៅជំរុំខ្មែរនៅក្នុងប្រទេសកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថតផ្តល់ឲ្យដោយ Greg Barron)](https://gdb.voanews.com/88965863-8d85-4e53-9d32-048245046d07_w1024_q10_s.jpg)
៩
មេដឹកនាំក្រុមបះបោរខ្មែរសេរី នៅជំរុំខ្មែរនៅក្នុងប្រទេសកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថតផ្តល់ឲ្យដោយ Greg Barron)
![លោក Greg Barron ចុះយកព័ត៌មាននៅជំរុំជនភៀសខ្លួនខ្មែរនៅខេត្តសាកែវ ប្រទេសថៃ កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថតផ្តល់ឲ្យដោយ Greg Barron)](https://gdb.voanews.com/fa0da38a-c683-47f7-a040-d5e29f47db05_w1024_q10_s.jpg)
១០
លោក Greg Barron ចុះយកព័ត៌មាននៅជំរុំជនភៀសខ្លួនខ្មែរនៅខេត្តសាកែវ ប្រទេសថៃ កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថតផ្តល់ឲ្យដោយ Greg Barron)
![លោក Greg Barron ផ្តល់ឈាមនៅជំរុំជនភៀសខ្លួនខ្មែរនៅប្រទេសថៃ កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថតផ្តល់ឲ្យដោយ Greg Barron)](https://gdb.voanews.com/9c602966-5690-4d29-8aa0-0331cf32a303_w1024_q10_s.jpg)
១១
លោក Greg Barron ផ្តល់ឈាមនៅជំរុំជនភៀសខ្លួនខ្មែរនៅប្រទេសថៃ កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថតផ្តល់ឲ្យដោយ Greg Barron)
![លោក Greg Barron ថតរូបនៅតំបន់ព្រំដែនកម្ពុជាខ្មែរ និងថៃ កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថតផ្តល់ឲ្យដោយ Greg Barron)](https://gdb.voanews.com/791de6b5-ba40-4578-a401-8e15d73eb2b0_w1024_q10_s.jpg)
១២
លោក Greg Barron ថតរូបនៅតំបន់ព្រំដែនកម្ពុជាខ្មែរ និងថៃ កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថតផ្តល់ឲ្យដោយ Greg Barron)
![លោក Greg Barron និងក្រុមការងារនៃវិទ្យុ Minnesota Public Radio គឺលោក Craig និងលោក Mike និងអ្នកនាំភ្ញៀវខ្មែរម្នាក់នៅជំរុំជនភៀសខ្លួនខ្មែរ នៅប្រទេសថៃ កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថតផ្តល់ឲ្យដោយ Greg Barron)](https://gdb.voanews.com/fcd2e616-4c2b-4271-b682-264f291df9c1_w1024_q10_s.jpg)
១៣
លោក Greg Barron និងក្រុមការងារនៃវិទ្យុ Minnesota Public Radio គឺលោក Craig និងលោក Mike និងអ្នកនាំភ្ញៀវខ្មែរម្នាក់នៅជំរុំជនភៀសខ្លួនខ្មែរ នៅប្រទេសថៃ កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។ (រូបថតផ្តល់ឲ្យដោយ Greg Barron)