បទសម្ភាសន៍៖ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលថាអ៊ីស្រាអែលចង់បង្កើនទំនាក់ទំនងជាមួយកម្ពុជា
អ្នកស្រី Orna Sagiv ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំនៅប្រទេសថៃ និងកម្ពុជា បានផ្តល់បទសម្ភាសន៍ដល់វីអូអេ កាលពីពេលថ្មីៗនេះ ក្នុងពេលដែលអ្នកស្រីមកបំពេញទស្សនកិច្ចនៅកម្ពុជា។ បទសម្ភាសន៍មួយនេះផ្តោតទៅលើទំនាក់ទំនងកម្ពុជានិងអ៊ីស្រាអែល ការការពារពលរដ្ឋខ្មែរនៅអ៊ីស្រាអែល និងស្ថានភាពទូទៅនៃសង្រ្គាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់។ រដ្ឋាភិបាលរបស់អ៊ីស្រាអែលត្រូវបានចោទប្រកាន់ថាប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងសង្រ្គាមមួយនេះ ដែលមានរយៈពេលជាង៣ខែមកហើយ។ អ្នកស្រី Orna Sagiv ថ្លែងថាចោទប្រកាន់ថាអ៊ីស្រាអែលប្រព្រឹត្តអំពើប្រល័យពូជសាសន៍មិនសមរម្យឡើយ ហើយវាជារឿងនយោបាយ។ អ្នកស្រីបញ្ជាក់ថាអ៊ីស្រាអែលជាអ្នករងគ្រោះដោយភេរវករហាម៉ាស់។ សូមស្តាប់បទសម្ភាសន៍រវាង លោក ស៊ុន ណារិន នៃវីអូអេ ជាមួយអ្នកស្រី Orna Sagiv ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលដូចតទៅ៖