ជំនិតដៃស្ដាំរបស់ អូសាម៉ា ប៊ិនឡាដិន Ayman Zawahiri បានត្រូវគេរំពឹងថានឹងឡើងកាន់តំណែងជំនួសមេដឹកនាំក្រុម អាលកៃដាដែលទើបនឹងស្លាប់។ នរណាមួយដែលដឹកនាំបណ្ដាញភេរវកម្ម អាលកៃដា នឹងទទួលទម្ងន់ធ្ងន់ធ្ងរហើយលំបាកនឹងដើរតួនាទីជំនួស ប៊ិន ឡាដិន។
មរណភាពរបស់ ប៊ិនឡាដិនបានបណ្ដាលឲ្យមានពាក្យនិយាយស្មានអំពីនរណាដែលនឹងឡើងត្រួតត្រាលើបណ្ដាញអាលកៃដា ។ អ្នកដែលគេច្រើននិយាយឈ្មោះគឺ ជន អ៊ីស្លាមិស Ayman al Zawahri អ្នកនាំពាក្យញឹកញាប់របស់ក្រុមអាលកៃដា ដែលអះអាងថាគាត់ជិតស្និទ្ធជាមួយ ប៊ិនឡាដិន។
«នៅក្នុងខ្សែអាត់ចាក់ផ្សាយកាលពីខែកុម្ភៈ al Zawahri កត់សំគាល់ថាប៊ិនឡាដិនបានតែងតាំងគាត់ជាអ្នកឲ្យឱវាទដល់ ក្រុម Mujahideen អំពីច្បាប់សង្គមហៅ ចរិយា»។
Zawahri ក៏ជាតំណាងសម្លេងនៃក្រុមនិយម វោហារសាស្រ្ដឆ្នើមប្រឆាំងស.រ.អ.ដែរ។ រឿងសំខាន់បង្អស់មួយទឿត គឺគាត់បានត្រូវចាត់ទុកជាខួរក្បាលរបស់បណ្ដាញភេរវកម្មទទួលខុសត្រូវក្នុងការរៀបចំអំពើឃោរឃៅល្បីឈ្មោះអាក្រក់ខ្លាំងរាប់ទាំងការវាយប្រហារនៃឆ្នាំ ២០០១ មកលើស.រ.អ។
Mohamad Salah ជាអ្នកវិភាគនយោបាយ និងជាអ្នកនិពន្ធកាសែត Hayat មានមូលដ្ឋាននៅក្នុងទីក្រុង ឡុង ។
គាត់និយាយថា Zahawiri ជាស្ថាបនិកពិតប្រាកដរបស់ក្រុម អាលកៃដាប្រកបទៅដោយការពិសោធន៍ក្នុងការរៀបចំក្រុម អ៊ិស្លាមីស នៅក្នុងប្រទេស Egypt ហើយជាអ្នករៀបចំឧត្ដមគតិនិងហិរញ្ញវត្ថុក្នុងថ្នាក់ដឹកនាំប្រសើរដូចគ្នានឺង ប៊ីនឡាដិនដែរ។
មានវិជ្ជាជីវៈ ជាវេជ្ជបណ្ឌិតវះកាត់ Zawahri ដូច ប៊ិនឡាដិនដែរបានបោះបង់ចោលជីវិតប្រណិតរបស់ខ្លួនដើម្បីលើកស្ទួយឧត្ដមគតិអ៊ីស្លាមស្អាតស្អំ។ទាំងពីរបានស្គាល់គ្នានៅពេលប្រយុទ្ធប្រឆាំងអតីតកងកម្លាំងសូវៀតក្នុងប្រទេស Afghanistan តែឫស្សគល់នៃឧត្ដមគតិនិយមជ្រុលកើតឡើងតាំងតែពីពេលកុមារភាព។
មិត្ដសម្លាញ់អ៊ីស្លាមិសដូចគ្នាដែលជាប់ក្នុងបន្ទប់គុកជាមួយគ្នាក្នុងប្រទេស Egypt ជាមួយ Zawahri នៅដើមទសវត្សរ៍១៩៨០បាននឺកឃើញថាគាត់ជាមនុស្សសមសួនជាកវីអានកំណាព្យពូកែមិនសមធ្វើជាមេដឹកនាំភេរវជនឡើយ។
Assem Abdel Maged និយាយថាឥរិយាបថខាងក្រៅដូច្នោះអាចនាំឲ្យមានការយល់ច្រឡំ។
«គាត់និយាយថាទោះបីជាគាត់ចេះគោរព ហើយស្លូតត្រង់ក៏ដោយ Zawahri មានចិត្ដរឹងមាំដែលមិនមាននរណាមួយអាចប្រឆាំង ឬ ប្ដូរទស្សន:របស់គាត់បានឡើយ។ ឥឡូវនេះគេមិនដឹងច្បាស់ ទីកន្លែងគាត់រស់នៅទេ»។
ប្រែសម្រួលដោយ អ៊ូ ធួក