អាជ្ញាធរក្នុងប្រទេសឥណ្ឌូនេស៊ីនិយាយថា ក្រុមអ្នកមុជទឹកបានទាញយកប្រដាប់ថតទិន្នន័យពីជើងហោះហើរលេខ៨៥០១ នៃយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ដែលលិចក្នុងបាតសមុទ្រ ហើយបានរកឃើញទីតាំងនៃប្រដាប់ថតសំឡេងនៅក្នុងបន្ទប់អ្នកបើកបរយន្តហោះ៕
កម្រងរូបភាព៖ប្រដាប់ថតទិន្នន័យនៃយន្តហោះ AirAsia ត្រូវបានស្រង់ចេញពីសមុទ្រ

១
ប្រដាប់ថតទិន្នន័យនៃយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ជើងហោះហើរលេខ QZ៨៥០១ ត្រូវបានដាក់ក្នុងធុងមួយ នៅពេលវាត្រូវបានយកមកដល់មូលដ្ឋានអាកាសក្នុងតំបន់ Pangkalan Bun ភាគកណ្តាលខេត្ត Kalimantan កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥។

២
អ្នកមុជទឹកឥណ្ឌូនេស៊ីកាន់ប្រដាប់ថតទិន្នន័យយន្តហោះរបស់ជើងហោះហើរលេខ QZ៨៥០១ នៃក្រុមហ៊ុនAirAsia នៅលើនាវា KRI Banda Aceh នៅក្នុងសមុទ្រជ្វា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥។

៣
អ្នកស៊ើបអង្កេតកំពុងដើរក្បែរបំណែកមួយនៃកន្ទុយយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ជើងហោះហើរលេខ QZ៨៥០១ នៅក្នុងកំពង់ផែ Kumai Port ក្បែរតំបន់ Pangkalan Bun ភាគកណ្តាលខេត្ត Kalimantan កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥។

៤
ផ្នែកមួយនៃកន្ទុយយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ជើងហោះហើរលេខ QZ៨៥០១ ត្រូវបានលើកចេញពីកប៉ាល់ហើយដាក់នៅលើឡានដឹកជញ្ជូនបន្ទាប់ពីវាត្រូវបានស្រង់ចេញពីបាតសមុទ្រ នៅក្នុងកំពង់ផែ Kumai Port ក្បែរតំបន់ Pangkalan Bun ភាគកណ្តាលខេត្ត Kalimantan កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥។

៥
បំណែកដែលបានស្រង់ឡើងនៃយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ជើងហោះហើរលេខ QZ៨៥០១ ដែលបានធ្លាក់ចូលសមុទ្រជ្វា ត្រូវបានគ្របទុកដោយក្រណាត់តង់ជ័រ នៅក្នុងកំពង់ផែ Kumai Port ក្បែរតំបន់ Pangkalan Bun ភាគកណ្តាលខេត្ត Kalimantan កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥។

៦
សមាជិកនាវិកនៃកប៉ាល់ Crest Onyx ship កំពុងរៀបចំរើផ្នែកនៃយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ជើងហោះហើរលេខ QZ៨៥០១ ចេញពីកប៉ាល់មួយ នៅឯកំពង់ផែ Kumai Port ក្បែរតំបន់ Pangkalan Bun ភាគកណ្តាលខេត្ត Kalimantan កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥។

៧
ផ្នែកកន្ទុយនៃយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ជើងហោះហើរលេខ QZ៨៥០១ ត្រូវបានឃើញនៅលើដំបូលនៃនាវារុករកនិងសង្រ្គោះរបស់ឥណ្ឌូនេស៊ី Crest Onyx បន្ទាប់ពីវាត្រូវបានស្រង់ចេញពីបាតសមុទ្រ ខាងត្បូងតំបន់ Pangkalan Bun ភាគកណ្តាលខេត្ត Kalimantan កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៥។

៨
ផ្នែកកន្ទុយនៃយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ជើងហោះហើរលេខ QZ៨៥០១ អណ្តែតនៅលើផ្ទៃទឹកបន្ទាប់ពីវាត្រូវបានស្រង់ចេញដោយអ្នកមុជទឹករបស់កងទ័ពជើងទឹកឥណ្ឌូនេស៊ី នៅក្នុងប្រតិបត្តិការរុករកប្រអប់ខ្មៅដែលថតទិន្នន័យជើងហោះហើរ និងអ្នកដំណើរ និងក្រុមអាកាសយានិក នៅក្នុងសមុទ្រជ្វា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៥។