ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថ្នាំ​ការពារ​ជម្ងឺអេដស៏​ផ្តល់​សេចក្តី​សង្ឃឹម​សម្រាប់​គម្លាត​អាយុ​ជីវិត​ធម្មតា​នៅ​អាហ្រ្វិក


ថ្នាំ​ការពារ​ជម្ងឺអេដស៏​ផ្តល់​សេចក្តី​សង្ឃឹម​សម្រាប់​គម្លាត​អាយុ​ជីវិត​ធម្មតា​នៅ​អាហ្រ្វិក
ថ្នាំ​ការពារ​ជម្ងឺអេដស៏​ផ្តល់​សេចក្តី​សង្ឃឹម​សម្រាប់​គម្លាត​អាយុ​ជីវិត​ធម្មតា​នៅ​អាហ្រ្វិក

ក្នុង​រយះ​ពេល​៣០​ឆ្នាំ​ចុង​ក្រោយ​នេះ​ អាត្រា​អាយុ​កាល​មធ្យម​របស់​ប្រជាជន​នៅ​អាហ្រ្វិក​បាន​ធ្លាក់​ចុះ​ជា​គំហុក​ ដោយ​សារ​ជម្ងឺ​អេដស៍​បាន​ឆក់​យក​ជីវិត​មនុស្ស​រាប់​លាន​នាក់​។​ប៉ុន្តែ​ការ​សិក្សារ​ថ្មី​និយាយ​ថា​ការ​ព្យាបាល​ដោយ​ថ្នាំ​ពន្យារ​អាច​ផ្លាស់​ប្តូរ​ទំនោរ​នេះ​បន្តិច​ម្តងៗ។ សាស្រ្តា​ចារ្យ​ Jean Nachega​ សហ​និពន្ធ​របាយការណ៍​សិក្សា​លើ​អ្នក​ជម្ងឺ​ចំនួន​ជាង​២​ម៉ឺន​នាក់​នៅ​ប្រទេស​ Uganda។

«ការ​រក​ឃើញ​គន្លិះ​របស់​ការ​សិក្សា​របស់​យើង​ជា​ទូទៅ​គឺ​ថា​ អ្នក​ជម្ងឺ​ក្នុង​ប្រទេស​អាហ្រ្វិក​ដែល​ទទួល​បាន​ការ​ព្យាបាល​ដោយ​ថ្នាំ​ពន្យារ​ជីវិត​សម្រាប់​ជម្ងឺ​អេដស៏​ អាច​មាន​ជីវិត​រស់​នៅ​ប្រហាក់​ប្រហែល​នឹង​មនុស្ស​ធម្មតា»។

ការ​រក​ឃើញ​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​សន្និសីទ​សង្គម​អេដស៏​អន្តរជាតិ​ស្តី​ពី​រោគាសាស្រ្ត​ហ៊ីវ​ ការ​ព្យាបាល​ និង​ការ​ការពារ​ នៅ​ទី​ក្រុង​រ៉ូម​ ហើយ​ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី​ Internal Medicine។

Nachega​ គឺ​ជា​សាស្រ្តាចារ្យ​ផ្នែក​វេជ្ជសាស្រ្ត​នៅ​សាកល​វិទ្យា​ល័យ​ Stellenbosch​ ប្រទេស​អាហ្រ្វិក​ខាង​ត្បូង​ ហើយ​ជា​អ្នក​វិទ្យាសាស្រ្ត​នៅ​សាលា​ Bloomberg​ ផ្នែក​សុខភាព​សាធារណ​របស់​សាកលវិទ្យាល័យ​ Johns Hopkins។

នៅ​មុន​ពេល​ដែល​មាន​ជម្ងឺ​រាលដាល​ HIV/AIDS​ អាយុ​កាល​មធ្យម​របស់​ពលរដ្ឋ​ប្រទេស​អាហ្រ្វិក​ជា​ច្រើន​បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​។​ប៉ុន្តែ​ Nachega​ បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​ការ​ផ្លាស់​ប្តូរ​ដែល​បណ្តាល​មក​ពី​ជម្ងឺ​នេះ​ ដោយ​បាន​កាត់​បន្ថយ​ជីវិត​មនុស្ស​ពី​១៥​ទៅ​២០​ឆ្នាំ​ឬ​ក៏​ច្រើន​ជាង​នេះ។

«អ្វី​ដែល​យើង​បាន​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង​ពី​អតីត​កាល​ពី​ទឹក​ស្អាត​ ហើយ​និង​កម្ម​វិធី​ចាក់​ថ្នាំ​ការពារ​រោគ​នោះ​បាន​ផ្លាស់​ប្តូរ​វិញ​ដោយ​សារ​ស្ថាន​ភាព​ជម្ងឺ​ HIV/AIDS​ នៅ​ក្នុង​ប្រទេស​អាហ្រ្វិក​ទាំង​ស្រុង។​ឥឡូវ​យើង​កំពុង​តែ​ឃើញ​ដំណឹង​ល្អ​ខ្លះៗ​ពី​ការ​វិនិយោគ​លើ​កម្ម​វិធី​ថ្នាំ​ពន្យា​ជីវិត។​ការ​វិនិយោគ​ទាំង​នោះ​កំពុង​តែ​ហុច​ផល​ហើយ»។

លោក​សរសើរ​អង្គការ​ PEPFAR​ និង​មូលនិធិ​សាកល​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​អេដស៏​ របេង​ និង​គ្រុនចាញ់។

ខណៈ​ដែល​ការ​រក​ឃើញ​នេះ​មាន​លក្ខណៈ​វិជ្ជមាន​ នៅ​តែ​មាន​ភាព​ខុស​គ្នា​រវាង​បុរស​និង​ស្រ្តី​ដែរ​។​ស្រ្តី​អាច​មាន​ជីវិត​រស់​នៅ​យូរ​ជាង​បុរស។​មូល​ហេត​មួយ​គឺ​ថា​បុរស​មិន​ទៅ​ទទួល​ការ​ព្យាបាល​ភ្លាម​ៗ។​សាស្រ្តាចារ្យ​ Nachega​ និយាយ​ថា​ជាមួយ​នឹង​ឧបករណ៍​ការពារ​ដែល​យើង​មាន​បច្ចុប្បន្ន​នេះ​ ការ​រីក​ចម្រើន​សម្បើម​មួយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​រីក​រាល​ដាល​នេះ​អាច​ធ្វើ​ទៅ​បាន​។​ប៉ុន្តែ​លោក​ក៍​និយាយ​ថា​វ៉ាក់សាំង​ការពារ​ជម្ងឺ​អេដស៍​ដ៏​មាន​ប្រសិទិ្ធ​ភាព​នៅ​តែ​ជា​រឿង​ពិបាក​រក​ឃើញ​។

ប្រែ​សម្រួល​ដោយ​ បូរី​ ស៊ី​លី​វណ្ណ

XS
SM
MD
LG