អង្គការមនុស្សធម៌ធ្វើអន្តរាគមន៍ ខណៈអំពើហិង្សាបន្តកើតឡើងនៅមីយ៉ាន់ម៉ា
អង្គការជំនួយមនុស្សធម៌ចម្រុះជាតិសាសន៍ឈ្មោះ Free Burma Rangers ដែលបានជួយក្រុមកុលសម្ព័ន្ធដែលរងការគាបសង្កត់ ជាពិសេសនៅមីយ៉ាន់ម៉ា និងដែលបានរាយការណ៍អំពីជម្លោះនានាអស់រយៈពេលជាង ២៥ ឆ្នាំមកនេះ បានបង្កើនជំនួយនៅតំបន់ព្រំដែនរដ្ឋ Karen ដែលជាតំបន់រងការវាយប្រហារពីអាកាសដោយយោធាមីយ៉ាន់ម៉ានាពេលថ្មីៗនេះ។ អង្គការជំនួយមនុស្សធម៌នេះក៏បានបំពេញការងារនៅតាមបណ្តាប្រទេសដទៃទៀតផងដែរ រួមមាន ស៊ូដង់ ស៊ីរី អុីរ៉ាក់ និងឃឺដឌីស្តង់ជាដើម។ លោក Steve Sanford រាយការណ៍ពីទីក្រុងឈៀងម៉ៃ ប្រទេសថៃ។ លោក ពិន សុីសុវណ្ណ ប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២១ វិច្ឆិកា ២០២៣
សង្គ្រាមអ៊ុយក្រែនបន្តប៉ះពាល់ដល់វិស័យកសិកម្មពិភពលោក
-
២១ វិច្ឆិកា ២០២៣
ក្រុមគ្រូពេទ្យទាហាននៅអ៊ុយក្រែនធ្វើការបញ្ចូលឈាមនៅសមរភូមិ