ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាគ​ទី​២៖ ពីធាតុទៅជាគំនូរ


ភាគ​ទី​២៖ ពីធាតុទៅជាគំនូរ
សូម​រង់ចាំ

No media source currently available

0:00 0:12:26 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

សិល្បករ​និង​សកម្មជន​លោក Manuel Oliver កំពុង​ថែ​រក្សា​កេរ្តិ៍​ដំណែល​កូន​ប្រុស​របស់​លោក​ឈ្មោះ Joaquin (ហា​ឃីន) ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​បាញ់​ប្រហារ​ក្នុង​វិទ្យាល័យ Marjory Stoneman Douglas ក្នុង​ទីក្រុង Parkland រដ្ឋ Florida ដោយ​គូស​គំនូរ​ម្តង​មួយ​ឆ្នូតៗ។ ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​របស់​លោក​ជាមួយ​សិស្ស​ទាំងអស់​នៅ​វិទ្យាល័យ Marjory Stoneman Douglas ក្នុង​ក្រុង Parkland រដ្ឋ Florida ត្រូវ​បាន​ស្តែង​ឲ្យ​ឃើញ​តាម​រយៈ​ភាព​ចុះ​សម្រុង​គ្នា​ដែល​លោក​មាន​ជាមួយ​ក្រុម​ក្មេងៗ​ដែល​បង្កើត​​ចលនា​ «ក្បួន​ដង្ហែ​ដើម្បី​ជីវិត ឬ March For Our Lives‍» ដើម្បី​ប្រឆាំង​នឹង​អំពើ​ហិង្សា​កាំភ្លើង​ក្នុង​សហរដ្ឋ​អាមេរិក។ នៅ​ក្នុង​ភាគ​ទី​២ យើង​​ចុះ​ទៅ​ថត​យក​សកម្មភាព​ក្នុង​ចលនា​ «ក្បួន​ដង្ហែ​ដើម្បី​ជីវិត‍» និង​ពិនិត្យ​មើល​អនាគត​នៃ​ការ​រៀប​ចំ​សម្រាប់​ការ​លើក​កម្ពស់​សុវត្ថិភាព​កាំភ្លើង​មួយ​នេះ។ អ្នកស្រី Beth Mendelson នៃ VOA រាយការណ៍​ពី​ទី​ក្រុង Parkland រដ្ឋ Florida។ លោក ចាប ចិត្រា ជូន​សេចក្តី​ប្រែ​សម្រួល។

XS
SM
MD
LG