ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken ទៅ​ពង្រឹង​ទំនាក់ទំនង​នៅ​ហ្វីលីពីន​ ក្រោយ​ចូល​រួម​ប្រជុំ​អាស៊ាន​នៅ​កម្ពុជា

ក្រោយ​បំពេញ​ទស្សនកិច្ច​នៅកម្ពុជា​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន​និង​ជួប​ជាមួយ​អ្នក​នយោបាយ​កម្ពុជា​នោះ រដ្ឋមន្ត្រី​ការបរទេសសហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ទៅ​ទស្សនា​ប្រទេស​ហ្វីលីពីន​កាល​ពី​ថ្ងៃ​សៅរ៍​ ទី៦ ខែ​សីហា ឆ្នាំ​២០២២ ដែល​នៅ​ទី​នោះ ​លោក​បាន​ជួប​ជាមួយ​ប្រធានាធិបតី​ថ្មី​របស់​ហ្វីលីពីន លោក Ferdinand Marcos Jr.។ ក្រៅ​ពី​នោះ​អ្នក​ការទូត​កំពូល​របស់​អាមេរិក​រូប​នេះ ក៏​បាន​ចូល​រួម​នៅ​ក្នុង​ពិធីផ្សេងៗ ដូច​ជា​ការ​ប្រគល់​ជំនួយ​ជា​វ៉ាក់សាំង​កូវីដ១៩​របស់​អាមេរិក​ដល់​ហ្វីលីពីន ពីធី​ផ្តល់​ជំនួយ​គម្រោង​ថាមពល​ស្អាត និង​ការ​ប្រគុំ​តន្ត្រី​ឱ្យ​បុគ្គលិក​ស្ថានទូត​អាមេរិក​នៅ​ទី​នោះ​ជា​ដើម៕


XS
SM
MD
LG