អាជីវកម្មតូចៗនៅអាហ្វ្រិកចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដើម្បីធ្វើឱ្យពាណិជ្ជកម្មអេឡិចត្រូនិកប្រសើរឡើង
សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) បានចាត់ចំណាត់ថ្នាក់ទ្វីបអាហ្រ្វិកជាតំបន់ដែលមានការវិនិយោគលើពាណិជ្ជកម្មអេឡិចត្រូនិកទាបបំផុតមួយ។ ទីភ្នាក់ងារ UNCTAD បានថ្លែងថា បច្ចុប្បន្នមានទីក្រុងតិចតួចបំផុតដែលមានប្រើប្រាស់ពាណិជ្ជកម្មអេឡិចត្រូនិកបាន ជាពិសេសដោយសារតែកង្វះប្រព័ន្ធអាសយដ្ឋានដែលមានប្រសិទ្ធភាព និងចំនួនប្រជាជនតិចតួចដែលអាចប្រើប្រាស់គណនីធនាគារបាន។ ទោះជាយ៉ាងណាក៏ដោយ ដំណោះស្រាយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មានគោលបំណងពង្រីកទីផ្សារដោយផ្សារភ្ជាប់អាជីវកម្មខ្នាតតូចទៅកាន់មនុស្សកាន់តែច្រើន។ លោក Senanu Tord នៃ VOA រាយការណ៍អំពីរឿងនេះពីទីក្រុងអាក្រ ប្រទេសហ្គាណា។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល។
កម្មវិធីនីមួយៗ
-
២៧ វិច្ឆិកា ២០២៤
សាច់ញាតិរបស់យុទ្ធជនអ៊ុយក្រែនដែលរងរបួសក្លាយជាអ្នកមើលថែទាំ
-
២៦ វិច្ឆិកា ២០២៤
កុមារអ៊ុយក្រែនរៀនបង្ហោះដ្រូន