ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិកា​​សភា​ស.រ.អ.​លោក​ស្រី​ Johnson ​បង្កើតពិភព​លោក​ស្ដ្រី​ ដើម្បី​សន្ដិភាព​ពិភពលោក


សមាជិកា​​សភា​ស.រ.អ.​ លោកស្រី​ Eddie Bernice Johnson មក​​ពី​​គណ:បក្ស​​ប្រជាធិបតេយ្យ​​ ពី​​រដ្ឋ​​ Texas​ ​ទី​​ពីរ​​ពី​​ស្ដាំ​ ចូល​​រួម​​ក្នុង​​ពិធី​​ស្បថ​​សច្ចា​​ប្រណិធាន​​ ជា​​មួយ​​លោក​​ John Boehner​ ប្រធាន​​រដ្ឋសភា​​ ពី​​រដ្ឋ​​អូហាយយ៉ូ​​ នៅ​​វិមាន​​កាពីត
សមាជិកា​​សភា​ស.រ.អ.​ លោកស្រី​ Eddie Bernice Johnson មក​​ពី​​គណ:បក្ស​​ប្រជាធិបតេយ្យ​​ ពី​​រដ្ឋ​​ Texas​ ​ទី​​ពីរ​​ពី​​ស្ដាំ​ ចូល​​រួម​​ក្នុង​​ពិធី​​ស្បថ​​សច្ចា​​ប្រណិធាន​​ ជា​​មួយ​​លោក​​ John Boehner​ ប្រធាន​​រដ្ឋសភា​​ ពី​​រដ្ឋ​​អូហាយយ៉ូ​​ នៅ​​វិមាន​​កាពីត

សមាជិកាសភា​ស.រ.អ.លោកស្រី​ Eddie Bernice Johnson ​កំពុង​តែ​កាន់​កាប់​តំណែង​ក្នុង​អាណត្ដិទី​១០​របស់​លោកស្រី​ តំណាង​មណ្ឌល​រដ្ឋ​Texas​ ដែល​រាប់​បញ្ចូលទាំង​ផ្នែក​មួយ​យ៉ាង​ធំ​នែ​ទី​ក្រុង​ Dallas ផង​ដែរ។ ​លោក​ស្រី​ជា​គិលានុបដ្ឋាយិកាទី​មួយ​ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​កាន់​តំណែង​នៅ​សភាជាតិ​ ហើយ​បាន​បង្កើត​ការ​ផ្ដួច​ផ្ដើម​គំនិត​មួយ​ដែល​ស្ដ្រី​ជា​អ្នក​ដឹកនាំ​យោង​តាម​សេចក្ដី​សម្រេច​ចិត្ដ​ដោះស្រាយ​ជម្លោះ​អហឹង្សា​ ឈ្មោះ​ហៅ​ថា ​A World of Women for World Peace​ ពិភព​លោក​ស្ដ្រី​ ដើម្បី​សន្ដិភាព​ពិភពលោក។

សមាជិកាសភា​ស.រ.អ.​ លោក​ស្រី​ Eddie Bernice Johnson ​មានប្រសាសន៍​ថា​ ពេល​លោក​ស្រី​អញ្ជើញ​មក​ដល់​ទី​ក្រុង​ វ៉ាស៊ីនតោន​២០​ឆ្នាំ​មុន​ ក្នុង​ថាន:​ជាសមាជិកា​ទើប​ជាប់​ឆ្នោត​ថ្មី​ លោក​ស្រី​ស៊ាំ​នឹង​បញ្ហាជា​ស្ដ្រីអាមេរិកាំង​មាន​ដើម​កំណើត​ជា​អាហ្វ្រិក​ដែល​មាន​តំណែងសំខាន់នៅ​ពេល​ដែល​លោក​ស្រី​ជា​សមាជិកា​នៃ​អង្គ​នីតិបញ្ញត្ដិ​នៅ​រដ្ឋTexas។

«លោក​អ្នក​ជ្រាប​ឬ​ទេ​ថា​ ដោយ​លោក​អ្នកធំ​ដឹង​ក្ដី​ជា​ជន​ជាតិ​អាមេរិកាំង​មាន​ដើម​កំណើត​ជា​អាហ្វ្រិក​នៅ​ក្នុង​រដ្ឋ​Texas លោក​អ្នក​មាន​ភាព​ឆាប់​ងើប​ឡើង​វិញ​។​ ហេតុ​ដូច្នេះ​ហើយ​លោក​អ្នក​មិន​មែន​ខឹង​សម្បារ​គ្រប់​ពេល​វេលា​នោះ​ទេ​ តែ​ផ្ទុយ​ទៅ​វិញ​ លោក​អ្នក​ហាក់​ដូច​ជា​អាណិត​អាសូរ​ដល់​មនុស្ស​ដែល​ល្ងង់​ខ្លៅ​ទៅ​វិញ​ទេ​»។

លោក​ស្រី​ Johnson​ ឥឡូវ​នេះ​មាន​ប្រសាសន៍​ថា​ ម្ភៃ​ឆ្នាំ​ក្រោយ​មក​អ្វី​ៗ​មិន​បាន​ផ្លាស់​ប្ដូរ​ប៉ុន្មាន​ទេ​ ហើយនៅ​តែ​មាន​សមាជិក​សភាជាតិ​ខ្លះ​ដែល​មើល​ងាយ​លោកស្រី​ ហើយ​ចាត់​ទុក​លោកស្រី​ហាក់​ដូច​ជាបុគ្គលិកម្នាក់​ មិន​មែន​ជា​សមាជិកា​សភា​ជើង​ចាស់​ទេ​។

«លោកអ្នក​អាច​ដឹង​ជា​និច្ចថា​មនុស្ស​ដែល​លោកអ្នក​ធ្វើ​ការ​ឲ្យ​ អាច​មាន​អារម្មណ៍​អ្វី​ម្យ៉ាង អារម្មណ៍​នោះ​នឹង​ត្រូវ​សំដែង​ដោយ​បុគ្គលិក​ធ្វើ​ការ។​ ការ​មិន​គោរព​ ការ​រុញ​ច្រាន​លោក​អ្នកទៅកៀន​កោះ​ ហើយ​នឹង​មិន​រវល់​អើពើនឹង​លោក​អ្នក​ពេល​ជិះក្នុង​ជណ្ដើរ​យោង​ ឬ​ក៏​មិន​សំដែងសេចក្ដី​គួរ​សម។​ លោក​អ្នកដឹង​ថា​អាកប្បកិរិយា​ទាំង​អស់​នេះ​បណ្ដាល​មក​ពី​ការល្ងង់​ខ្លៅអ្វី​មួយ​ ហើយ​លោក​អ្នកក៏ទទួល​យក​ថា​ជា​ការ​ល្ងង់​ខ្លៅ​នោះ​»។

កាល​ពី​ឆ្នាំ​២០១០​ សមាជិកា​សភា​ ​Johnson ត្រូវ​ជ្រើស​រើស​ជាស្ដ្រីអាមេរិកាំង​មាន​ដើម​កំណើត​ជា​អាហ្វ្រិក​ទី​មួយ​ឲ្យ​កាន់​តំណែង​សមាជិកា​នៃ​គណ:កម្មាធិការរដ្ឋសភា​ទទួល​បន្ទុក​ខាង​វិទ្យាសាស្ដ្រ​និង​បច្ចេកវិជ្ជា។​ លោក​ស្រី​មាន​ប្រសាសន៍​ថា​លោកស្រី​យល់​ស្រប​ជាមួយ​លោក​ប្រធានាធិបតី​ បារ៉ាក់​អូបាម៉ា ​ថា​នៅ​ក្នុង​វិស័យ​វិទ្យាសាស្ដ្រ​ ហើយ​នឹង​ការ​អប់រំ​ខាង​គណិតសាស្ដ្រ​ ស.រ.អ.បាន​ធ្លាក់​នៅ​ពី​ខាង​ក្រោយ​ប្រទេស​ដទៃៗ​ទៀត​ ហើយ​នេះ​កំពុង​តែ​បង្អាក់​សមត្ថភាព​នៃ​ស.រ.អ.​ ក្នុង​ការ​ប្រកួត​ប្រជែង​ជា​មួយ​ប្រទេស​ដទៃៗ​ទៀត។

លោក​ស្រី​មាន​ប្រសាសន៍​ថា​ ស.រ.អ​.នឹង​មិន​អាច​ប្រកួតប្រជែង​នៅ​លើ​ឆាក​ពិភព​លោក​បាន​ទេ​លុះ​ត្រា​ណា​តែ​ប្រទេស​នេះដាក់​ការ​គូស​សង្កត់​ច្រើន​ថែម​ទៀត​ ទៅ​លើ​ការ​ធានា​ឲ្យ​ជាក់​លាក់​ថា​កុមារ​អាមេរិកាំង​មាន​គ្រូ​បង្រៀន​មាន​គុណ​សម្បត្ដិ​ខ្ពស់​។

«មូល​ហេតុមួយយើង​មិន​បាន​លើកទឹក​ចិត្ដមនុស្ស​ដែល​មាន​ជំនាញ​ច្រើន​ជាង​គេ​ ឲ្យ​ធ្វើ​ជា​គ្រូ​បង្រៀន​ទេ។​ ដូច្នេះ​ហើយយើង​មាន​គ្រូ​បង្រៀន​ល្អ​មួយ​ចំនួន​ ក៏​ប៉ុន្ដែ​គ្រូ​បង្រៀន​ដែល​គ្មាន​វិស័យ​សិក្សាជា​គោល​ដៅ​ក្នុង​វិស័យ​សិក្សា​ដែល​គេ​បង្រៀន​ជា​ការ​ធ្វើ​ឲ្យ​ពួក​គេ​មិន​បាន​ទទួល​ជោគ​ជ័យ​ក្នុង​វិជ្ជាជីវ:​របស់​គេហើយ​នឹង​កូន​សិស្ស​ផង​ដែរ»​។

ក្រោយ​ពី​ការ​វាយ​ប្រហារ​របស់​ពួក​ភេរវជន​នៅ​ឆ្នាំ​២០០១​មក​លើ​ស.រ.អ.​ សមាជិកាសភា​ Johnson ​ មាន​ប្រសាសន៍​ថា​លោក​ស្រី​មាន​អារម្មណ៍​ថាលោក​ស្រីចាំបាច់​ត្រូវ​ធ្វើ​អ្វី​មួយ​ដើម្បី​ព្យាយាម​បន្ថយ​អំពើ​ហិង្សា​នៅ​ក្នុង​ពិភព​លោក​ ហើយ​ថា​លោក​ស្រី​ជឿ​ថា​ស្ដ្រី​មាន​សមត្ថភាព​ពិសេស​មួយ​ដើម្បី​ធ្វើ​ជាអ្នក​ផ្ដល់​សន្ដិភាព​នៅ​ទូទាំង​ពិភពលោក​។

«មូល​ហេតុ​មួយ​ពី​ក្នុង​ចំណោម​មូលហេតុ​មួយ​ចំនួន​គឺ​ថា​ លោក​អ្នក​ជ្រាប​ដែរ​ឬ​ទេ​ថាស្ដ្រី​ជា​អ្នក​បង្កើត​យុទ្ធ​ជន​ទាំង​នោះហើយ​អ្វី​ដែល​ស្ដ្រី​ចង់​ធ្វើ​ជា​ចុង​ក្រោយគឺ​ឃើញ​កូន​ប្រុស​ស្រី​របស់​ពួក​គេ​ទៅ​ច្បាំង​ហើយ​ត្រូវ​ស្លាប់»។

លោក​ស្រី Johnson ​បង្កើត​ A World of Women for World Peace ឬ​ ពិភព​លោក​ស្ដ្រីដើម្បី​សន្ដិភាព​ពិភពលោក ដែល​មាន​រាប់​បញ្ចូល​ទាំងកម្មវិធី​សិក្សា​អំពី​ដំណោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​ឬ​ទំនាស់សម្រាប់​កុមារី​គ្រប់​អាយុ​ទាំង​អស់​។ លោក​ស្រី​មាន​ប្រសាសន៍​ថា​កម្មវិធី​នេះយោង​ទៅ​លើ​ការ​គោរព​ជន​ណា​ដែល​មាន​ជំនឿ​ខុស​ពី​ខ្លួន​។

«នេះ​ជា​មធ្យោបាយ​ឬ​ដំណោះស្រាយរបស់​យើង​ គឺ​គោរព​ចំពោះ​ភាព​ខុស​គ្នា​នោះ អនុញ្ញាត​ឲ្យ​មនុស្ស​មាន​សិទ្ធិ​មាន​ភាព​ខុស​គ្នា​ទាំង​នោះ​ផង​ ហើយ​ខ្ញុំ​បាន​ធ្វើ​ការ​ជា​មួយ​មនុស្ស​ នៅ​ក្នុង​តំបន់​ឆេះ​ឆាប​ដោយ​សង្គ្រាម​ តាំង​ពី​ប្រទេស​ Bosnia ទៅ​ដល់​ Afghanistan​ Bahrain​ ទូទាំង​ទ្វីប​អាហ្វ្រិក​ ស្ដ្រី​ស៊ូដង់​ ស្ដ្រីប៉ាឡេស្ទីន​និង​ Israel​ ហើយ​ព្រម​ទាំង​ស្ដ្រីអ៊ីរ៉ាក់​ផង​ដែរ»។

លោក​ស្រី​ Johnson ​មាន​ប្រសាសន៍​ថា​ នៅ​ក្នុង​ដំណើរ​របស់​លោកស្រីទៅ​ទ្វីប​ អាហ្វ្រិកហើយ​នឹង​នៅ​ទូទាំង​ ស.រ.អ.​ លោក​ស្រី​តែង​តែ​ស្វែង​រក​ជួប​ជា​មួយ​ស្ដ្រី​មេ​ដឹកនាំ​ក្នុង​តំបន់។​ លោក​ស្រី​មាន​ប្រសាសន៍​ថា​ ​លោក​ស្រី​ស្នើ​យោបល់​ឲ្យ​មាន​រួម​បញ្ចូល​ស្ដ្រី​ច្រើន​ថែម​ទៀត​នៅ​ក្នុង​ការ​ចចារ​សន្ដិភាព​រវាង​ Israel​ និង​ប៉ាឡេស្ទីន​ ពីព្រោះ​លោក​ស្រី​យល់​ឃើញ​ថា​គេ​មិន​អាច​ដោះ​ស្រាយ​ការ​ខ្វែង​គំនិត​គ្នា​ឬទំនាស់​បាន​ទេ​បើ​គ្មាន​ការ​ចូល​រួម​ចំណែក​របស់​ស្ដ្រី​នោះ៕

ប្រែ​សម្រួល​ដោយ​ កង ស៊ីវន

XS
SM
MD
LG