ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វីដេអូ​ខ្លី៖ ក្រុម​តាលីបង់​បំបែក​ហ្វូង​បាតុករ​អាហ្វហ្គានីស្ថាន​ដោយ​ហិង្សា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សាក្សី​បាន​និយាយ​ថា ក្រុម​ឧទ្ទាម​តាលីបង់​បាន​បាញ់​កាំភ្លើង​ទៅ​លើ​អាកាស និង​បាន​វាយ​ប្រជាជន​ដោយ​ដំបង នៅ​ក្នុង​ទីក្រុង Jalalabad ជា​ទី​ដែល​ក្រុម​បាតុករ​បាន​ព្យាយាម​ដក​ទង់​របស់​ក្រុម​តាលីបង់​ចេញ និង​ជំនួស​វា​ដោយ​ទង់ជាតិ​អាហ្វហ្គានីស្ថាន​វិញ​កាល​ពី​ថ្ងៃ​ពុធ។ ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​បាតុករ​យ៉ាង​ហោច​ណាស់​ចំនួន ៣ នាក់​បាន​ស្លាប់ និងមួយ​ចំនួន​ទៀត​រងរបួស​ នៅ​ពេល​ដែល​ក្រុម​តាលីបង់​បាន​ព្យាយាម​បំបែក​ហ្វូង​បាតុករ​នៅ​ប៉ែក​ខាង​កើត​ប្រទេស​អាហ្វហ្គានីស្ថាន​នោះ​។ ក្រុម​តាលីបង់​មិន​បាន​ផ្ដល់​អត្ថាធិប្បាយ​អ្វី​ចំពោះ​បញ្ហា​នេះ​នោះ​ទេ៕

XS
SM
MD
LG