គ្រឿងអលង្ការធ្វើពីមាសនិងសំរិទ្ធិកាលពីសម័យអង្គរសម្រាប់បំពាក់លើមនុស្សនិងព្រះអាទិទេព ដែលមួយចំនួនត្រូវបានបញ្ជូនមកប្រទេសកម្ពុជា ពីប្រទេសអង់គ្លេសមួយចំនួនទៀតត្រូវបានមន្រ្តីប្រមែប្រមូលនិងកំណាយពីសម័យអង្គរនិងសម័យមុនអង្គរត្រូវបានយកមកតាំងបង្ហាញ ជាសាធារណនៅសារមន្ទីរជាតិចាប់ពីខែមករាដល់ខែកុម្ភៈ២០១៨។ ការពាក់គ្រឿងអលង្ការមានតម្លៃនៅក្នុងសម័យបុរាណ អាចបង្ហាញពីឋានៈរបស់បុគ្គលម្នាក់ៗដោយសារគ្រឿងអលង្ការនិមួយៗមានតម្លៃខ្លាំងណាស់។