តុលាការរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុកចំនួន៤នាក់ រួមមានលោកស្រី លឹម មុន្នី លោក នី សុខា លោកណៃ វង់ដា និងលោក យី សុខសាន្ត និងលោក នី ចរិយា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឲ្យនៅក្រៅឃុំនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។ ក្រុមអង្គការសង្គមស៊ីវិល និងក្រុមគ្រួសាររបស់អ្នកទាំងប្រាំនាក់ បានសម្តែងការត្រេកអរ និងស្វាគមន៍ចំពោះការដោះលែងអ្នកទាំងប្រាំនាក់ ក្រោយពីតុលាការរាជធានីភ្នំពេញបានឃុំខ្លួនទាំងប្រាំនាក់អស់រយៈពេលចំនួន៤២៧ថ្ងៃ ក្រោមការចោទប្រកាន់ពីបទឃុបឃិត និងសូកប៉ាន់សាក្សី ពាក់ព័ន្ធនឹងរឿងក្តីស្នេហាលួចលាក់របស់លោក កឹម សុខា។ យោងតាមបទសម្ភាន៍របស់ VOA មន្ត្រីសិទ្ធិមនុស្សទាំង៤នាក់ និងលោក នី ចរិយា បានសម្រេចចិត្តបន្តធ្វើការងារការពារសិទ្ធិមនុស្សរបស់ខ្លួនបន្តទៀត។ ដោយឡែក តុលាការនៅមិនទាន់បានបញ្ជាក់ពីមូលហេតុនៃសេចក្តីសម្រេចដោះលែងនេះនៅឡើយទេ៕
កម្រងរូបភាព៖ មន្ត្រីសិទ្ធិមនុស្សអាដហុក និងមន្ត្រីគ.ជ.បទទួលបានសេរីភាពនៅក្រៅឃុំ

១
លោកស្រី លឹម មុន្នី មន្ត្រីសិទ្ធិមនុស្សនៃអង្គការអាដហុក ដែលត្រូវបានដោះលែងនៅក្រៅឃុំ ផ្តល់បទសម្ភាសន៍ដល់ VOA នៅការិយាល័យអង្គការអាដហុក នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

២
លោក អំ សំអាត ឱបស្វាមគមន៍លោក ណៃ វង់ដា មន្ត្រីសិទ្ធិមនុស្សនៃអង្គការអាដហុក ដែលត្រូវបានដោះលែងនៅក្រៅឃុំ នៅការិយាល័យអង្គការអាដហុក នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

៣
លោក យី សុខសាន្ត មន្ត្រីសិទ្ធិមនុស្សនៃអង្គការអាដហុក ដែលត្រូវបានដោះលែងនៅក្រៅឃុំផ្តល់បទសម្ភាសន៍ដល់ VOA នៅការិយាល័យអង្គការអាដហុក នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

៤
លោក Kingsley Abbott មន្ត្រីប្រឹក្សាច្បាប់អន្តរជាតិជាន់ខ្ពស់នៃអង្គការ International Commission of Jurists ស្វាគមន៍លោកស្រី លឹម មុន្នី និងក្រុមគ្រួសារ ក្រោយពេលដែលលោកស្រី និងមន្ត្រីសិទ្ធិមនុស្សបីនាក់ទៀតនៃអង្គការអាដហុក ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

៥
លោក នី សុខា មន្ត្រីសិទ្ធិមនុស្សអាដហុក សំណេះសំណាលជាមួយពលរដ្ឋដែលបានមកសម្តែងការស្វាគមន៍ និងអបអរចំពោះការដោះលែងឲ្យនៅក្រៅឃុំរបស់មន្ត្រីសិទ្ធិមនុស្សទាំងបួននាក់របស់អង្គការអាដហុក និងមន្ត្រី គ.ជ.ប ម្នាក់គឺលោក នី ចរិយា នៅមុខការិយាល័យអង្គការអាដហុក នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

៦
លោក អ៊ូ វីរៈ ប្រធាន និងស្ថាបនិកនៃអង្គការវេទិកាអនាគត ឱបស្វាគមន៍លោក នី សុខា មន្ត្រីសិទ្ធិមនុស្សនៃអង្គការអាដហុក ដែលត្រូវបានដោះលែងនៅក្រៅឃុំ នៅការិយាល័យអង្គការអាដហុក នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

៧
លោក នី សុខា មន្ត្រីសិទ្ធិមនុស្សនៃអង្គការអាដហុក ដែលត្រូវបានដោះលែងនៅក្រៅឃុំផ្តល់បទសម្ភាសន៍ដល់ VOA នៅការិយាល័យអង្គការអាដហុក នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

៨
លោក ណៃ វង់ដា មន្ត្រីសិទ្ធិមនុស្សនៃអង្គការអាដហុក ដែលត្រូវបានដោះលែងនៅក្រៅឃុំផ្តល់បទសម្ភាសន៍ដល់ VOA នៅការិយាល័យអង្គការអាដហុក នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

៩
លោក ណៃ វង់ដា (ឆ្វេង) និងលោក យី សុខសាន្ត (ស្តាំ) រីករាយនឹងការស្វាគមន៍និងអបអរចំពោះការដោះលែងឲ្យនៅក្រៅឃុំរបស់មន្ត្រីសិទ្ធិមនុស្សទាំងបួននាក់របស់អង្គការអាដហុក និងមន្ត្រី គ.ជ.ប ម្នាក់គឺលោក នី ចរិយា នៅមុខការិយាល័យអង្គការអាដហុក នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

១០
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ (ឆ្វេងទី២) ស្វាគមន៍មន្ត្រីសិទ្ធិមនុស្សអាដហុក ដែលត្រូវបានដោះលែងឲ្យនៅក្រៅឃុំ នៅការិយាល័យអង្គការអាដហុក នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

១១
លោក ណៃ វង់ដា (កណ្តាល) និងលោក យី សុខសាន្ត (ស្តាំទីពីរ) ថតរូបជាមួយនឹងពលរដ្ឋដែលបានមកស្វាគមន៍ និងអបអរចំពោះការដោះលែងឲ្យនៅក្រៅឃុំរបស់មន្ត្រីសិទ្ធិមនុស្សទាំងបួននាក់របស់អង្គការអាដហុក និងមន្ត្រី គ.ជ.ប ម្នាក់គឺលោក នី ចរិយា នៅមុខការិយាល័យអង្គការអាដហុក នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

១២
លោក នី សុខា មន្ត្រីសិទ្ធិមនុស្សអាដហុក សំណេះសំណាលជាមួយអ្នកដែលបានមកសម្តែងការស្វាមគន៍ និងអបអរចំពោះការដោះលែងឲ្យនៅក្រៅឃុំរបស់មន្ត្រីសិទ្ធិមនុស្សទាំងបួននាក់របស់អង្គការអាដហុក និងមន្ត្រី គ.ជ.ប ម្នាក់គឺលោក នី ចរិយា នៅមុខការិយាល័យអង្គការអាដហុក នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

១៣
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ផ្តល់បទសម្ភាសន៍ដល់ VOA នៅការិយាល័យអង្គការអាដហុក នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)