ក្រុមសកម្មជនការពារសិទ្ធិមនុស្ស និងមន្ត្រីអង្គការសង្គមស៊ីវិលប្រមាណ៧០នាក់ នៅថ្ងៃសុក្រនេះ បានប្រារព្ធខួបលើកទី៦ឆ្នាំនៃការបង្ក្រាបលើកម្មករដ៏ហិង្សាពីកងកម្លាំងប្រដាប់អាវុធដែលបានកើតឡើង ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣។ បាតុកម្មដែលបានផ្ទុះឡើងកាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤នោះ បានក្លាយជាអំពើហិង្សា ហើយក៏បានបង្កឲ្យមនុស្សបួននាក់ស្លាប់ និងម្នាក់ទៀតបាត់ខ្លួនមកដល់បច្ចុប្បន្ននេះ។ សាច់ញាតិនៃជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការណ៍បង្ក្រាបដ៏ហិង្សានោះបាននិយាយថា ពួកគេមិនទាន់ទទួលបានយុត្តិធម៌ចំពោះការស្លាប់អ្នកដែលជាទីស្រឡាញ់របស់ពួកគេ។
កម្រងរូបភាព៖ «សកម្មជនរំឭកខួប៦ឆ្នាំនៃការបង្រ្កាបបាតុកម្មកម្មករកាត់ដេរលើផ្លូវវេងស្រេង»
![សាច់ញាតិនៃជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការណ៍បង្ក្រាបដ៏ហិង្សាពីសំណាក់អាជ្ញាធរកាលពី៦ឆ្នាំមុន អុជធូប គោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ។ (ហ៊ុល រស្មី/ VOA)](https://gdb.voanews.com/cc8130bc-1d03-402c-bc12-4b4c20b4a95d_w1024_q10_s.jpg)
១
សាច់ញាតិនៃជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការណ៍បង្ក្រាបដ៏ហិង្សាពីសំណាក់អាជ្ញាធរកាលពី៦ឆ្នាំមុន អុជធូប គោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ។ (ហ៊ុល រស្មី/ VOA)
![បដារូបភាពនៃការវាយប្រហាររបស់ក្រុមទាហានមកលើសកម្មជនកាលពីដើមឆ្នាំ២០១៤។ (ហ៊ុល រស្មី/VOA)](https://gdb.voanews.com/ce66cacd-97f6-46a1-90d9-361d4bcffba5_w1024_q10_s.jpg)
២
បដារូបភាពនៃការវាយប្រហាររបស់ក្រុមទាហានមកលើសកម្មជនកាលពីដើមឆ្នាំ២០១៤។ (ហ៊ុល រស្មី/VOA)
![អ្នកស្រី អ៊ិន លក្ខិណា វ័យ៤៣ ឆ្នាំ ដែលបានបាត់បង់កូនប្រុសម្នាក់ ក្នុងហេតុការណ៍បង្ក្រាបរបស់កម្លាំងប្រដាប់អាវុធមកលើបាតុកម្មទ្រង់ទ្រាយធំរបស់កម្មករទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមា១៦០ដុល្លារ ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣។ (ហ៊ុល រស្មី/VOA)](https://gdb.voanews.com/5af2b54a-4f44-42b2-8410-97642a250a63_w1024_q10_s.jpg)
៣
អ្នកស្រី អ៊ិន លក្ខិណា វ័យ៤៣ ឆ្នាំ ដែលបានបាត់បង់កូនប្រុសម្នាក់ ក្នុងហេតុការណ៍បង្ក្រាបរបស់កម្លាំងប្រដាប់អាវុធមកលើបាតុកម្មទ្រង់ទ្រាយធំរបស់កម្មករទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមា១៦០ដុល្លារ ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣។ (ហ៊ុល រស្មី/VOA)
![លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬហៅកាត់ថា IDEA ដែលរងការវាយដំស្ទើរស្លាប់ពីសំណាក់ទាហានឆ័ត្រយោង៩១១ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ ចូលរួមក្នុងក្នុងពិធីរំឭកខួបកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។ (ហ៊ុល រស្មី/VOA)](https://gdb.voanews.com/4d87f693-099f-4d0e-8ade-e7ff92b87914_w1024_q10_s.jpg)
៤
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬហៅកាត់ថា IDEA ដែលរងការវាយដំស្ទើរស្លាប់ពីសំណាក់ទាហានឆ័ត្រយោង៩១១ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ ចូលរួមក្នុងក្នុងពិធីរំឭកខួបកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។ (ហ៊ុល រស្មី/VOA)
![ព្រះតេជគុណ លួន សូវ៉ាត ដែលជាម្ចាស់ពានរង្វាន់ផ្នែកការពារសិទ្ធិឆ្នាំ២០១២ ចូលរួមពិធីរំឭកខួបលើកទី៦ឆ្នាំនៃការបង្ក្រាបហិង្សា កាលពីឆ្នាំ២០១៤ ទៅលើកម្មករនៅលើផ្លូវវេង ស្រង និងតំបន់រោងចក្រផ្សេងទៀត ក្នុងទីក្រុងភ្នំពេញ។ ថតនៅ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។ (ហ៊ុល រស្មី/VOA)](https://gdb.voanews.com/b01da9d9-e41d-4ef8-8bb2-75c9fdfdd328_w1024_q10_s.jpg)
៥
ព្រះតេជគុណ លួន សូវ៉ាត ដែលជាម្ចាស់ពានរង្វាន់ផ្នែកការពារសិទ្ធិឆ្នាំ២០១២ ចូលរួមពិធីរំឭកខួបលើកទី៦ឆ្នាំនៃការបង្ក្រាបហិង្សា កាលពីឆ្នាំ២០១៤ ទៅលើកម្មករនៅលើផ្លូវវេង ស្រង និងតំបន់រោងចក្រផ្សេងទៀត ក្នុងទីក្រុងភ្នំពេញ។ ថតនៅ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។ (ហ៊ុល រស្មី/VOA)
![សាច់ញាតិនៃជនរងគ្រោះ ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍បង្ក្រាបហិង្សាពីសំណាក់អាជ្ញាធរកាលពី៦ឆ្នាំមុន អំពាវនាវរកយុត្តិធម៌។ ថតនៅ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។ (ហ៊ុល រស្មី/VOA)](https://gdb.voanews.com/4ff6edb3-87d4-465c-adda-cc9aac07197d_w1024_q10_s.jpg)
៦
សាច់ញាតិនៃជនរងគ្រោះ ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍បង្ក្រាបហិង្សាពីសំណាក់អាជ្ញាធរកាលពី៦ឆ្នាំមុន អំពាវនាវរកយុត្តិធម៌។ ថតនៅ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។ (ហ៊ុល រស្មី/VOA)
![នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ក្រុមសកម្មជនធ្វើពិធីរំឭកខួបលើកទី៦ឆ្នាំនៃការបង្ក្រាបហិង្សាលើផ្លូវវេងស្រង និងតំបន់រោងចក្រផ្សេងទៀត ក្នុងទីក្រុងភ្នំពេញ។ (ហ៊ុល រស្មី/VOA)](https://gdb.voanews.com/5fec0582-f380-432a-8c21-84ae43e65448_w1024_q10_s.jpg)
៧
នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ក្រុមសកម្មជនធ្វើពិធីរំឭកខួបលើកទី៦ឆ្នាំនៃការបង្ក្រាបហិង្សាលើផ្លូវវេងស្រង និងតំបន់រោងចក្រផ្សេងទៀត ក្នុងទីក្រុងភ្នំពេញ។ (ហ៊ុល រស្មី/VOA)
![សាច់ញាតិនៃជនរងគ្រោះ ប្រគេនស្លាដក ដល់ព្រះសង្ឃ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។ (ហ៊ុល រស្មី/VOA)](https://gdb.voanews.com/9e3dfe33-d15f-4ca5-acbb-f63b897fe402_w1024_q10_s.jpg)
៨
សាច់ញាតិនៃជនរងគ្រោះ ប្រគេនស្លាដក ដល់ព្រះសង្ឃ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។ (ហ៊ុល រស្មី/VOA)