សកម្មជនថាពលករខ្មែរនៅកូរ៉េខាងត្បូងរងផលប៉ះពាល់តិចតួចពីជំងឺកូវីដ១៩
ប្រទេសកូរ៉េខាងត្បូងបានគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ បានល្អនិងត្រូវបានបណ្តានានាសរសើរ ហើយមិនសូវមានផលប៉ះពាល់ខ្លាំងលើដំណើរការផលិតកម្មនានា ដូចប្រទេសធំៗឡើយ។ លោក យឹម ស៊ីណន ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិនៅកូរ៉េខាងត្បូង បានបកស្រាយពីផលប៉ះពាល់នៃវីរុសកូរ៉ូណាលើពលករចំណាកស្រុកកម្ពុជា ដែលកំពុងធ្វើការនៅទីនោះ និងការសង្កេតលើវិធានការសុខាភិបាល ដែលអាជ្ញាធរកូរ៉េខាងត្បូងបានដាក់ចេញក្នុងគ្រាមានវិបត្តិសុខភាពនេះ។ លោក ម៉ែន គឹមសេង នៃវីអូអេ បានសម្ភាសលោក យឹម ស៊ីណន អំពីរឿងនេះ៕
កម្មវិធីនីមួយៗ
-
១៦ ឧសភា ២០២៤
យោធាចិននិងកម្ពុជាចាប់ផ្តើមសមយុទ្ធយោធា«នាគមាស»
-
១៦ ឧសភា ២០២៤
សមយុទ្ធយោធា «នាគមាស» រវាងកម្ពុជានិងចិនចាប់ផ្តើម