Hello VOA៖ អ្នកតស៊ូមតិថាការចូលរួមសកម្មថែមទៀតពីអ្នកសារព័ត៌មានអាចធ្វើឲ្យសេរីភាពសារព័ត៌មាននៅកម្ពុជាប្រសើរឡើងវិញ
អ្នកតស៊ូមតិដើម្បីសេរីភាពសារព័ត៌មាននៅកម្ពុជាលើកឡើងថា ទោះបីជាការផ្តោតទៅលើមហោស្រពភាពយន្តស្តីពីសេរីភាពសារព័ត៌មាននៅតែជាបញ្ហាប្រឈមនៅកម្ពុជាក៏ដោយ ក៏ការចូលរួមរបស់អ្នកសារព័ត៌មានកាន់តែសកម្មថែមទៀត នឹងជួយជំរុញឲ្យសេរីភាពសារព័ត៌មានក្នុងប្រទេសកាន់តែល្អប្រសើរជាងពេលបច្ចុប្បន្ន។ លោក សាយ មុន្នី នៃវីអូអេ បានសម្ភាសន៍លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទ ទី ១០ ខែឧសភាឆ្នាំ២០២១៕