ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហេឡូ​វីអូអេ ២៦ មិនា ២០១២៖ លទ្ធផល​សម្រេច​បាន​របស់​ចៅក្រម​កាស្ពែ អង់សឺម៉េ​ក្នុង​ពេល​បំពេញ​ការងារ​នៅ​តុលាការ​ខ្មែរ​ក្រហម


លោក អ៊ូ វីរៈ ​ជា​ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា
លោក អ៊ូ វីរៈ ​ជា​ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា

មាន​ការ​ប្រកាស​លាលែង​របស់​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​នៅ​ឯ​សាលាក្តី​ខ្មែរ​ក្រហម​ ម្នាក់ហើយ​ម្នាក់ទៀត​ ដោយ​លើក​ឡើង​ពី​ហេតុផល​ប្រហាក់​ប្រហែល​គ្នា​ គឺ​ការ​ជ្រៀត​ជ្រែក​ពី​ភាគី​កម្ពុជា។ លោក​ចៅក្រម​ស៊ើប​អង្កេត​ឡូរ៉ង់ ​កាស្ពែ​អង់សឺម៉េ ​បាន​មក​កាន់​តំណែង​មួយ​រយៈ​ពេល​ខ្លី​ គឺ​ចាប់​ពី​ចុង​ឆ្នាំ​មុន​ ហើយ​នៅ​ថ្ងៃ​ទី​៤ ​ខែ​ឧសភា​ខាង​មុខ​ គឺ​ជា​ពេល​វេលា​ចុង​ក្រោយ​របស់​លោក​ក្នុង​ការ​ងារ​នៅ​សាលាក្តី​នេះ។

តើ​ការ​កាន់​តំណែង​រយៈ​ពេល​ខ្លី​នេះ​លោក​បាន​សម្រេច​អ្វី​ខ្លះ​ ដែល​ជា​ប្រយោជន៍​ដល់​សាលាក្តី​និង​ការស្វែង​រក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ?

លោក អ៊ូ វីរៈ ​ជា​ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចូលរួម​វិភាគ​លើក​ឡើង​ពី​ការសម្រេច​បាន​របស់​លោក​ចៅក្រម​កាស្ពែ ​អង់​សឺ​ម៉េ។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី ២៦ ខែ​មិនា​ ឆ្នាំ​២០១២៖

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com



XS
SM
MD
LG