ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​តែង​ខ្លួន​ជា​ខ្មោច Zombie ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ Zombie Walk


ទាញ​យក​ពី​តំណភ្ជាប់​ដើម

មនុស្ស​ជាច្រើន​នាំ​គ្នា​តែងខ្លួន​ធ្វើ​ជា​ខ្មោច Zombie (​ហ្សំប៊ី) ដើរ​តាម​ដង​ផ្លូវ​នៃ​ទីក្រុង Santiago ប្រទេស​ឈីលី ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ Zombie Walk ប្រចាំ​ឆ្នាំ កាល​ពី​ថ្ងៃ​សៅរ៍ ទី ១៥។ ពួកគេ​បាន​ស្លៀក​សម្លៀកបំពាក់​និង​លាប​ពណ៌​មុខ​គួរ​ឱ្យ​ខ្លាច​ ហើយ​ជួបជុំ​គ្នា​នៅ​មហាវិថី Alameda និង​ដើរ​តាម​ដង​ផ្លូវ​នានា​នៅ​ក្បែរ​នោះ។ ពិធី​បុណ្យ Zombie Walk នេះ​បាន​ចាប់​ផ្ដើម​ប្រារព្ធ​ឡើង​នៅ​ក្នុង​ទីក្រុង Sacramento រដ្ឋ California សហរដ្ឋ​អាមេរិក កាល​ពី​ឆ្នាំ ២០០១។ ចាប់​តាំង​ពី​ពេល​នោះ​មក ពិធី​បុណ្យ​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​តាម​ទីក្រុង​ធំៗ​នៅ​ទូទាំង​ពិភពលោក ដែល​រួម​មាន​ទាំង​នៅ​ទីក្រុង New York ទីក្រុង Mexico City ទីក្រុង Bogota សិង្ហបុរី ទីក្រុង Sao Paulo និង​ទីក្រុង Frankfurt ផង​ដែរ៕ (Reuters)

XS
SM
MD
LG