ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទ​សម្ភាសន៍ VOA៖ យុវជន​កម្ពុជា​ម្នាក់​ត្រឡប់​ទៅ​ពង្រឹង​ការ​អប់រំ​នៅ​ក្នុង​សហគមន៍​របស់​ខ្លួន

  • ហ៊ាន សុជាតា

លោក​ ទូច​ យិនមុនី និង​សិស្ស​សាលា​មតេ្តយ្យ​ត្បូង​ដំរីក្នុង​ស្រុក​បាទី ខេត្ត​តាកែវ។ (រូបភាព​ផ្តល់ឲ្យ​)

លោក​ ទូច​ យិនមុនី​ គឺ​សាស្ត្រាចារ្យ​មួយ​រូប​នៃ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សារ​គមនាគមន៍​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

កំណត់​និពន្ធ៖ លោក​ ទូច​ យិនមុនី​ គឺ​សាស្ត្រាចារ្យ​មួយ​រូប​នៃ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សារ​គមនាគមន៍​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​ក្រោយ​ឧត្តម​សិក្សា​ លោក​បាន​ត្រឡប់​ទៅ​ភូមិ​កំណើត ដើម្បី​សាង​សង់​សាលារៀន​ថ្នាក់​មតេ្តយ្យ​សម្រាប់​កុមារ​តូចៗ​នៅ​ក្នុង​ភូមិ​របស់​លោក ដោយ​រំពឹង​ថា ​កុមារ​ទាំង​នោះ​នឹង​អាច​ទទួល​បាន​ឱកាស​អភិវឌ្ឍ​ខ្លួនឯង​ និង​គ្រួសារ​របស់​ពួក​គេ​ ដូច​លោក​ដែរ។ លោក​ ទូច​ យិនមុនី និង​ក្រុម​របស់​លោក​ ដែល​ក្នុង​នោះ​មាន​ទាំង​កម្មករ​ និង​ទាំង​ជន​ពិការ​ផង​នោះ បាន​ផ្តួច​ផ្តើម​គម្រោង​សាងសង់​សាលារៀន​ខ្នាត​តូច​នៅ​ឯ​ស្រុក​បាទី ខេត្ត​តាកែវ​នេះ​ឡើង។ សូម​លោក​អ្នក​ស្តាប់​បទ​សន្ទនា​រវាង​ នាង ហ៊ាន សុជាតា នៃ​VOA និង​លោក​ ទូច​ យិនមុនី អំពី​ការ​បង្កើត​សាលារៀន​ខ្នាត​តូច​នេះ​ដូច​តទៅ។

XS
SM
MD
LG