ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រោងចក្រ​មួយ​ក្នុង​ខេត្ត​កណ្តាល​បញ្ឈប់​កម្មករ​ក្រោយ​ពីពួក​គេ​មាន​ជម្លោះ

រូបឯកសារ៖ ក្រុម​សហជីព​ និង​សមាគម​ប្រមាណជាង​២០ ក្រុម​ និង​កម្មករ​​រោងចក្រ​កាត់ដេរ​ សំណង់​ ក្រុម​អ្នក​បររ៉ឺម៉​កង់បី​ និង ក្រុម​យុវជន​ជាង ១០០០ នាក់ប្រារព្ធ​​ទិវា​ពលកម្ម​អន្តរជាតិខួប​លើក​ទី​១៣១​ នៅ​រាជ​ធានី​ភ្នំពេញ ថ្ងៃទី០១ ខែ​ឧសភា ឆ្នាំ២០១៧​។ (ខាន់ សុគុំមនោ​/VOA)

កម្មករ​តំណាង​សហជីព​ C-CAWDU​ ដែល​ការពារ​ផល​ប្រយោជន៍​កម្មករ​​រោងចក្រ​ត្រូវ​បញ្ឈប់ក​និង​ព្យួរ​ការងារ​ ​ក្រោយ​ពី​ពួក​គេ​មាន​ជម្លោះ​ជាមួយ​សមាជិក​សហជីព​មួយ​ទៀត។

កម្មករ​ពីរ​នាក់​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ និង​កម្មករ​ម្នាក់​ទៀត​ត្រូវ​ព្យួរ​ការងារ។ ​កម្មករ​ទាំង​បី​គឺ​ជា​តំណាង​សហជីព​ C-CAWDU ក្នុង​រោង​ចក្រ​ Quint Major Industrial Co.,Ltd,​ ក្នុង​ខេត្ត​កណ្តាល។ នេះ​បើតាម​លោក​ អាត់ ធន់​ ប្រធាន​សហជីព​ ​C-CAWDU។​

ការ​បញ្ឈប់​និង​ព្យួរ​ការងារនេះ​ធ្វើ​ឡើង​ ក្រោយ​ពី​ពួកគេមាន​រឿង​ឈ្មោះ​ប្រកែក​ជា​មួយ​សមាជិក​នៃ​សហជីព​មួយ​ទៀត​ដែល​ទំនង​ជា​មាន​ជំហរ​គាំទ្រ​ថៅកែ​រោង​ចក្រ។​

កាលពី​ថ្ងៃ​ទី​៧​ខែ​ឧសភា​ ​តំណាង​សហជីព ​C-CAWDU ​ចំនួន​ពីរ​នាក់​នៅ​ក្នុង​រោងចក្រ​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា។​ ​កម្មករ​ទាំង​ពីររូប​អាច​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​ចំនួន​បីឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​រហូត​ដល់​ ២៥០០​ ដុល្លារ​អាមេរិក​ ​ដោយ​សារ​បទចោទ​ប្រកាន់​នេះ។​

លោក​អាត់ ធន់​ ប្រធាន​សហជីព C-CAWDU​ អះអាង​ថា​ ​សមាជិក​សហជីព​របស់​លោក​មិន​មាន​កំហុស​ទេ។​ ផ្ទុយ​ទៅវិញ​គឺ​សមាជិក​នៃ​សមាគម​មួយទៀត​ទេ​ ដែល​ជា​អ្នក​បង្ក​ហេតុ​ឲ្យ​មាន​ជម្លោះ​និង​បណ្តាល​ឲ្យ​មាន​ការ​វាយ​តប់​គ្នា៕

XS
SM
MD
LG