អតីតគរុនិស្សិតបន្តទាមទារឱ្យក្រសួងអប់រំពន្យល់ពីរឿងលុបឈ្មោះចេញពីវគ្គបណ្តុះបណ្តាល
កាលពីថ្ងៃចន្ទ អតីតគរុនិស្សិតម្នាក់ឈ្មោះ កែវ សុវណ្ណឫទ្ធិ ដែលត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ផាត់ឈ្មោះចេញពីវគ្គបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតមូលដ្ឋាន ឯកទេសអប់រំកាយ និងកីឡា បានតវ៉ាសាជាថ្មីទៀត ដោយធ្វើធម្មយាត្រានាំញត្តិទៅដាក់នៅក្រសួងអប់រំ ដើម្បីស្នើឱ្យពន្យល់ឱ្យបានជាក់ច្បាស់អំពីមូលហេតុនៅពីក្រោយការលុបឈ្មោះចេញពីវគ្គបណ្តុះបណ្តាលកាលពី៣ឆ្នាំមុន។ យុវជនមួយចំនួនទៀតដែលចូលរួមធម្មយាត្រានោះ ក៏បានស្នើឱ្យក្រសួងអប់រំដោះស្រាយសំណុំរឿងនេះឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសកុំឱ្យមានករណីស្រដៀងគ្នានេះកើតលើយុវជនផ្សេងទៀត។ លោក ហ៊ុល រស្មី រាយការណ៍លម្អិតឱ្យវីអូអេពីរាជធានីភ្នំពេញ៕
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន