ដើម្បីស្តាប់ព័ត៌មាននេះ
ការស្រាវជ្រាវយ៉ាងស៊ីជម្រៅមួយរបស់វិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវ
ដើម្បីអភិវឌ្ឍកម្ពុជាឬCDRIបានបង្ហាញថា ឥទ្ធិពលរបស់គណបក្សនយោបាយ
និងអំណាចរដ្ឋាភិបាល បានរុញច្រានឲ្យសភារបស់ប្រទេសកម្ពុជាទន់ខ្សោយ
និងបាត់បង់ឯករាជភាពរបស់ខ្លួន។
របាយការណ៍ស្រាវជ្រាវស្តីពីការអភិវឌ្ឍប្រចំាឆ្នាំ២០០៩និង២០១០របស់វិទ្យា-
ស្ថានCDRI ដែលទើបផ្សព្វផ្សាយជាសាធារណៈកាលពីសប្តាហ៍មុនបានលើក
ឡើងថាសមាជិកសភាមិនទាន់មានសមត្ថភាពអនុវត្តតួនាទីរបស់ខ្លួនបានឯក
រាជ្យ និង
មានប្រសិទ្ធិភាពនោះទេ ដោយសារពួកគេត្រូវប្រឈមនឹងអំណាច
របស់នីតិប្រតិបត្តិផង និងអំណាចគណបក្សនយោបាយរបស់ពួកគេផង បើ
ទោះជាពួកគេដឹងច្បាស់អំពីតួនាទីរបស់ពួកគេក៏ដោយ។
យោងតាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា
រដ្ឋសភា
មានមុខងារសំខាន់ៗចំនួន៣គឺមុខងារជាអ្នកតំណាងរបស់ប្រជាជន
ជាអ្នក
តាក់តែងច្បាប់ និងជាអ្នកត្រួតពិនិត្យសកម្មភាពរបស់អំណាចនីតិប្រតិបត្តិ ឬ
រដ្ឋាភិបាល ។ ក៏ប៉ុន្តែរបាយការណ៍របស់វិទ្យាស្ថាន
CDRI បានលើកឡើងថា
ប្រសិទ្ធិភាពក្នុងការបង្កើតច្បាប់របស់សភាកម្ពុជាមានកម្រិតទាប
ត្បិតរដ្ឋាភិ-
បាល គឺជាអ្នកក្តោបក្តាប់ផ្តាច់មុខលើការផ្តួចផ្តើមគំនិតតាក់តែងច្បាប់
ហើយ
សមាជិកសភាត្រូវគោរពតាមសេចក្តីព្រៀងច្បាប់ដែលរៀបចំដោយរដ្ឋាភិបាល
ទៀតផង។ ម្យ៉ាងវិញទៀតសមាជិកសភាខ្លួនឯងក៏ខ្វះសមត្ថភាពធ្វើសេចក្តី
ព្រៀងច្បាប់ និងវិភាគច្បាប់ផងដែរ។
ទន្ទឹមនឹងនោះរបាយការណ៍ដដែលនេះបានរកឃើញថា
សមាជិកសភាមាន
លទ្ធភាពតិចតួចណាស់ក្នុងការទទួលខុសត្រូវចំពោះមុខប្រជាជនជាអ្នកបោះ
ឆ្នោតឲ្យខ្លួន ព្រោះពួកគេស្ថិតក្រោមសម្ពាធនយោបាយយ៉ាងខ្លំាងដែលតម្រូវ
ឲ្យសមាជិកសភាទំាងនោះគិតពីផលប្រយោជន៍គណបក្សរបស់ពួកគេច្រើន
ជាងប្រជារាស្ត្រម្ចាស់ឆ្នោត។បន្ថែមពីលើនេះទៀត
ការត្រួតពិនិត្យរបស់សភា
ទៅលើសកម្មភាពរបស់អំណាចនីតិប្រតិបត្តិ ឬ រដ្ឋាភិបាលនៅមានភាពទន់
ខ្សោយបំផុត។
លោក សុន
ឆៃ សមាជិកសភាមកពីគណបក្ស
សម រង្ស៊ី
បានគំាទ្រចំពោះការ
រកឃើញរបស់របាយការណ៍នេះ។
« ខ្ញុំថា ជាការរកឃើញត្រឹមត្រូវ ព្រោះយើងជាសមាជិកសភាហ្នឹងគឺរងការ
លំបាកច្រើនឆ្នាំមកហើយ ។ មាននីតិវិធីជាច្រើន
ដែលមិនផ្តល់សិទ្ធិដល់អ្នក
តំណាងរាស្ត្របំបិទសិទ្ធិអ្នកតំណាងរាស្ត្រមិនឲ្យសួរ
ការចុះទៅធ្វើការងារនៅ
តាមមូលដ្ឋានគេមិនរវីរវល់ជាមួយអ្នកតំណាងរាស្ត្រ
ព្រោះគេអាចអំណាច
នីតិប្រតិបត្តិរបស់គេ»។
លោកជាម យៀប សមាជិកសភាគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈ
កម្មការហិរញ្ញវត្ថុ និង ធនាគារនៃរដ្ឋសភា
បានច្រានចោលលទ្ធផលស្រាវជ្រាវ
ដែលថា សមាជិកសភាសិ្ថតក្រោមអំណាចនីតិប្រតិបត្តិ
ដែលរំាងខ្ទប់ពួកគេក្នុង
ការបំពេញតួនាទីដោយឯករាជ។ ប៉ុន្តែលោក ជាម
យៀបទទួលស្គាល់ថា សមា
ជិកសភា ចំាបាច់ត្រូវគិតពីផលប្រយោជន៍របស់គណបក្សនយោបាយរៀងខ្លួន។
«ការរៀបចំសមាសភាពនៃមន្ត្រីរាជការ គឺគណបក្សជាអ្នករៀបចំ ទោះបីយ៉ាង
ណាក៏ដោយ ក៏ត្រូវស្តាប់គណបក្សយើងដែរ។ យើងមិនអាចបោះបង់ចោលបាន
ទៅធ្វើឯកោតែឯងបានទេឬក៏មិនស្តាប់គណបក្សក៏មិនបានដែរ
ទី១គឺត្រូវការ
ពារគណបក្ស។ បើកាលណាទទឹងរឹង មិនស្តាប់គណបក្ស
គេយកយើងធ្វើអ្វី
ទៀតឥឡូវហ្នឹង»។
ជាមួយនឹងនោះលោកជាមយៀបក៏បានទទួលស្គាល់ផងដែរអំពីកង្វះសមត្ថ-
ភាពរបស់សមាជិកសភាក្នុងការធ្វើសេចក្តីព្រាងច្បាប់ឬវិភាគច្បាប់ដោយ
លោកមានប្រសាសន៍ថាសមាជិកសភានិមួយៗមានសមត្ថភាពខុសៗគ្នា
ហើយមិនមែនសមាជិកទំាងអស់សុទ្ធតែអាចបង្កើតច្បាប់បាននោះទេ។
យ៉ាងណាក៏ដោយ លោកធន សារ៉ាយ
ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដ
ហុកដែលឃ្លំាមើលសកម្មភាពរបស់រដ្ឋសភា បានយល់ស្របតាមលទ្ធផលស្រាវ
ជ្រាវរបស់CDRI ហើយលោកអត្ថាធិប្បាយទាក់ទងទៅនឹងភាពទន់ខ្សោយរបស់
រដ្ឋសភាថា៖
« ខ្លឹមសារធំៗខ្លះលោកមិនហ៊ានប៉ះទេ ត្រូវតែបញ្ជូនមកអំណាចនីតិប្រតិបត្តិវិញ
ដើម្បីសុំយោបល់ សុំការកែប្រែវិញ ដែលវាខុសពីតួនាទីរបស់សភា ដែលលោក
មានសិទ្ធិនៅក្នុងការធ្វើសេចក្តីព្រាងខ្លួនឯងបាន
ហើយក៏ដូចជាការកែប្រែនូវ
សេចក្តីព្រាងច្បាប់ ដែលធ្វើដោយនីតិប្រតិបត្តិហ្នឹង លោកអាចធ្វើដោយមិនចំា
បាច់ផ្ញើរសេចក្តីព្រាងច្បាប់ហ្នឹងទៅវិញ
លើកលែងតែការកែប្រែហ្នឹងវាធំហួស
ទើបអាចនឹងមានការពិភាក្សាគ្នាឡើងវិញ»។
រដ្ឋសភាកម្ពុជាមានសមាជិកពហុបក្សជាថ្មីចាប់តំាងពីការបោះឆ្នោតឆ្នាំ១៩៩៣
ដែលរៀបចំដោយអង្គការសហប្រជាជាតិមកម្ល៉េះ។បច្ចុប្បន្ននេះរដ្ឋសភាកម្ពុជា
មានសមាជិកសរុបចំនួន១២៣នាក់ដែលចេញមកពីគណបក្សនយោបាយចំនួន
៥រួមមានគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចគណបក្សហ៊្វុនស៊ិន
ប៉ិចគណបក្សជំទាស់សមរង្ស៊ីគណបក្សសិទ្ធិមនុស្សនិងគណបក្សនរោត្តម
រណឫទ្ធ។
របាយការណ៍អភិវឌ្ឍន៍ប្រចំាឆ្នាំ២០០៩-២០១០របស់វិទ្យាស្ថានCDRI
បានលើក
ឡើងថា ចាប់តំាងពីឆ្នាំ១៩៩៣មកម្ល៉េះ សមាជិកសភាកម្ពុជា ទំាងមកពីគណ
បក្សកាន់អំណាចនិងគណបក្សប្រឆំាងមិនបានទទួលការការពារគ្រប់គ្រាន់ដើម្បី
ធ្វើការដោយឯករាជ្យបានឡើយ។ ផ្ទុយទៅវិញ បើសមាជិកសភាធ្វើសកម្មភាព
ណាមួយដែលត្រូវគេយល់ថានាំឲ្យខូចខាតដល់ប្រយោជន៍របស់គណបក្ស
ឬប៉ះ
ពាល់ដល់មន្ត្រីអំណាចនីតិប្រតិបត្តិនោះ
ពួកគេនឹងមិនត្រូវបានអត់ឱនឡើយ។
ប្រការនេះបានធ្វើឲ្យសមាជិកសភាមានការភ័យខ្លាចនិងត្រូវប្រតិបត្តិតាមគណ
បក្សរបស់ខ្លួននិងស្ថាប័ននីតិប្រតិបត្តិដ៏មានអំណាច។
ប៉ុន្តែលោកសុនឆៃបាននិយាយថាគណបក្សរបស់លោកមិនធ្លាប់ដាក់ការគាប
សង្កត់ណាមួយមកលើសកម្មភាពរបស់សមាជិកសភាឡើយ។ប៉ុន្តែលោកទទួល
ស្គាល់ថាការបំពេញតួនាទីរបស់សមាជិកសភាមកពីគណបក្សប្រឆំាងដើម្បី
ផលប្រយោជន៍ប្រជាពលរដ្ឋស្ថិតក្នុងកម្រិតតិចតួចដោយសារតែសំណើរភាគ
ច្រើនរបស់បក្សប្រឆំាងត្រូវអង្គសភាទាត់ចោល។
ក្រៅពីការលើកឡើងអំពីទំនាក់ទំនងរដ្ឋសភា
និង រដ្ឋាភិបាល
របាយការណ៍
ដដែលក៏បានគូសបញ្ជាក់ផងដែរពីទំនាក់ទំនងរវាងរដ្ឋសភានិងអង្គការសង្គម
ស៊ីវិលដែលអន្តរកម្មរវាងសមាជិកសភា
និង អង្គការសង្គមស៊ីវិលមានសារៈ
សំខាន់បំផុតដើម្បីភ្ជាប់គម្លាតរវាងអំណាចនីតិប្រតិបត្តិនិងប្រជាពលរដ្ឋ
។ អង្គ
ការសង្គមស៊ីវិល គឺជាស្ថាប័ន ដែលស្ថិតនៅចន្លោះរវាងរដ្ឋ
និង ប្រជាជន
ដែល
មានមុខងារពិនិត្យលម្អិតអំពីអំណាចរបស់រដ្ឋដើម្បីការពារផលប្រយោជន៍ប្រជា
ជន។
ប៉ុន្តែការស្រាវជ្រាវរបស់វិទ្យាស្ថានCDRI
បានរកឃើញថា រដ្ឋសភា និង ស្ថាប័ន
សង្គមស៊ីវិលមានទំនាក់ទំនងគ្នាតិចតួចដោយសារតែសមាជិកសភាខ្វះគំនិត
ផ្តួចផ្តើមក្នុងការចូលរួមពាក់ព័ន្ធជាមួយនឹងសង្គមស៊ីវិលត្បិតពួកគេរងសម្ពាធពី
គណបក្សនយោបាយ ខណៈដែលសង្គមស៊ីវិលខ្លួនឯងនៅមានភាពទន់ខ្សោយ
និងជួបបញ្ហាផ្ទៃក្នុង។
ហើយលទ្ធផលអង្កេតរបស់វិទ្យាស្ថានCDRI
បានបង្ហាញថា មានអង្គការសង្គម
ស៊ីវិលតែ២១%ប៉ុណ្ណោះក្នុងចំណោមអង្គការសង្គមស៊ីវិលចំនួន១១៦តំណាងឲ្យ
ប្រជាពលរដ្ឋ៣០%នៃចំនួនប្រជាពលរដ្ឋសរុប១៤លាននាក់
មានទំនាក់ទំនង
ជាមួយសមាជិកសភា។
លោកឈិត សំអាត នាយកប្រតិបត្តិអង្គការNGO
Forumនិយាយថា ជាទូទៅ
គ្រប់អង្គការសង្គមស៊ីវិលទំាងអស់តែងតែចង់មានទំនាក់ទំនងជាមួយសភា
ក៏
ប៉ុន្តែលទ្ធផលវិជ្ជមានដែលទទួលបានគឺតិចតួច។
«សង្គមស៊ីវិលយើងច្រើនណាស់ដែលចង់ឲ្យសភាជួយ
ចង់ឲ្យសភាស្តាប់សម្លេង
ប្រជាជន និងការលំបាករបស់យើង ឧទាហរណ៍ពេលអនុម័តច្បាប់ម្តងៗ
សង្គម
ស៊ីវិលយើងតែងតែប្រមូលមតិយោបល់ពីប្រជាជន
ពីសហគមន៍ ហើយយើង
តែងតែចង់ផ្តល់មតិយោបល់ឲ្យសមាជិកសភា មុនពេលអង្គសភាធ្វើការពិភាក្សា
អនុម័ត ប៉ុន្តែជាលទ្ធផលមិនមានសមាជិកសភាច្រើនទេដែលចូលរួម។
ទោះយ៉ាងណាលោកសមាជិកសភាជាមយៀបមានប្រសាសន៍ថាកន្លងមក
សភាតែងធ្វើការប្រាស្រ័យទាក់ទងនិងតែងគិតគូរពីមតិយោបល់ដែលអង្គការ
សង្គមស៊ីវិលបានលើកឡើង។ប៉ុន្តែលោកជាមយៀបទទួលស្គាល់ថាទំនាក់
ទំនងរវាងសមាជិកសភានិងសង្គមស៊ីវិលនៅមានកម្រិត៕