ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកហ៊ុន សែនសរសើរកងកម្លាំង ប្រដាប់អាវុធ ក្នុងសារចូលឆ្នាំថ្មី


លោកហ៊ុន សែនសរសើរកងកម្លាំង ប្រដាប់អាវុធ ក្នុងសារចូលឆ្នាំថ្មី
លោកហ៊ុន សែនសរសើរកងកម្លាំង ប្រដាប់អាវុធ ក្នុងសារចូលឆ្នាំថ្មី

Microsoft Office

<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានកោតសរសើរកងកម្លាំង
ប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងកិច្ចខិតខំប្រឹងប្រែងការពារអធិបតេយ្យភាព និង
បូរណភាពទឹកដីរបស់ប្រទេសកម្ពុជា នៅតាមបណ្តោយព្រំដែន ប្រឆាំងនឹងការ
ឈ្លានពានរបស់កងទ័ពថៃ។

កងទ័ពពីប្រទេសកម្ពុជានិងថៃ បានប្រមូលផ្តុំកម្លាំងនៅតំបន់ជម្លោះព្រំដែនក្បែរ
ប្រាសាទព្រះវិហារ និងបានវាយប្រយុទ្ធគ្នាជាច្រើនលើក ដែលបានបណ្តាលឱ្យ
កងទ័ពយ៉ាងតិច៨នាក់បានស្លាប់បន្ទាប់ពីប្រាសាទព្រះវិហារ ត្រូវបានចុះនៅក្នុង
បញ្ជីបេតិកភ័ណ្ឌពិភពលោកនៅខែកក្កដាឆ្នាំ២០០៨។

រដ្ឋាភិបាលក្រុងបាងកកនិងក្រុងភ្នំពេញបានឈ្លោះដណ្តើមយកដីទំហំ៤,៦គីឡូ
ម៉ែត្រការ៉េ នៅក្បែរប្រាសាទព្រះវិហារ ដោយអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួន
រៀងៗខ្លួន។

ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងប្រទេសថៃបានធ្លាក់ចុះដល់កម្រិត
ធ្ងន់ធ្ងរ បន្ទាប់ពីលោកអតីតនាយករដ្ឋមន្ត្រីថៃ Thaksin Shinawatra ត្រូវបាន
តែងតាំងជាទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជា នៅក្នុងខែតុលា ហើយ
ទីក្រុងភ្នំពេញបានបដិសេធមិនធ្វើបត្យាប័នលោកThaksinទៅប្រទេសថៃវិញ
តាមសំណើរបស់រដ្ឋាភិបាលក្រុងបាងកកទេ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងសារលិខិតជូនជនរួមជាតិ
កម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិថា លោកសូមសម្តែងនូវការ
កោតសរសើរដោយស្មោះ ចំពោះវីរភាពដ៏អង់អាចរបស់កងកម្លាំងប្រដាប់អាវុធ
គ្រប់ប្រភេទ ដែលកំពុងឈរជើងក្នុងទឹកដីកម្ពុជាតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា
ជាមួយប្រទេសជិតខាង ជាពិសេសព្រំដែន កម្ពុជា-ថៃ ដែលបានប្រកាន់ខ្ជាប់
នូវបទបញ្ជា ភាពអង់អាចក្លាហានមោះមុត ការពារបានរឹងមាំនូវបូរណភាពទឹក
ដីនៃមាតុភូមិកម្ពុជា មិនឱ្យមានការបាត់បង់ សូម្បីតែ១មីលីម៉ែត្រក៏ដោយ ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថា ការបរិច្ចាគសម្ភារៈ ថវិកា និង
គ្រឿងឧបភោគបរិភោគ ដោយរដ្ឋាភិបាលនិងសាធារណជន ដល់កងទ័ពទាំង
អស់ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនគឺជាទឹកចិត្តសេហាជាតិសំដៅ
ផ្គត់ផ្គង់ជីវភាព សុខភាព ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ការកសាង
ភូមិ និង ផ្ទះសម្បែង និងសំណង់ផ្សេងៗទៀត។

លោកឧត្តមសេនីយ៍ឯកឈុំ សុជាតិ អនុរដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រ-
សួងការពារជាតិ បានថ្លែងថា សារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
នេះ គឺជាការលើកទឹកចិត្ត និងជាមោនភាពមួយសម្រាប់កងយោធពលខេមរភូ-
មិន្ទ។

«សារចូលឆ្នាំថ្មីរបស់លោកនេះមានអត្ថន័យជ្រៅជ្រះ ហើយលើកទឹកចិត្តធ្វើឱ្យ
យើង ខ្ញុំទាំងអស់គ្នា ដែលនៅសមរភូមិមុខនេះ មានការប្តេជ្ញាចិត្តតស៊ូដាច់ខាត
និងហានពលីជីវិតគ្រប់ពេលវេលាទាំងអស់ដើម្បីការពារជាតិ មាតុភូមិមិនឱ្យបរ
ទេសណាមកឈ្លានពានទឹកដីកម្ពុជាសូម្បីតែ១មីលីម៉ែត្រ»។

កាសែត The NATION បានរាយការណ៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
មិនអនុញ្ញាតឱ្យលោក Thanksin Shinawatra បានចូលមកក្នុងប្រទេសកម្ពុជា
នៅក្នុងអំឡុងពេលមានការតវ៉ារបស់ក្រុមអាវក្រហម និងប្រើទឹកដីកម្ពុជាធ្វើជា
មូលដ្ឋានប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងបាងកកទេ។

លោកNoppadon Pattama ទីប្រឹក្សាច្បាប់របស់លោកThaksinបានបញ្ជាក់
ថា ទំនាក់ទំនងរវាងលោកហ៊ុន សែន និង លោក Thaksin នៅតែល្អ ហើយ
លោកនាយករដ្ឋមន្ត្រីAbhisit Vejjajiva អាចប្រែពាក្យរបស់លោកហ៊ុន សែន
ដើម្បីបន្តុះបង្អាប់លោក Thaksin ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG