ដើម្បីស្តាប់ព័ត៌មាននេះ
អ្នកណាសម្លាប់ជា វិជ្ជា?នៅតែជាសំណួរមួយមិនមានចម្លើយនិងជាប្រស្នាមួយ
មិនគ្រាន់តែសម្រាប់គ្រួសារជនរងគ្រោះទេ
ប៉ុន្តែក៏សម្រាប់ទស្សនិកជនអាមេរិ-កាំងដែលបានមកទស្សនាការដាក់បញ្ជាំងខ្សែភាពយន្តស្តីពីឆាកនយោបាយ
នៅកម្ពុជានិងការតស៊ូរបស់លោកជា
វិជ្ជា ដើម្បីទាមទារសិទ្ធិរបស់កម្មករ។
ខ្សែភាពយន្តរឿង“អ្នកណាសម្លាប់ជា វិជ្ជា?”ត្រូវបានដាក់បញ្ចាំងជាលើកដំបូង
នៅឯមហោស្រពភាពយន្តFrederickកាលពីចុងសប្តាហ៍កន្លងមកនេះ
ឱ្យដល់
ទស្សនិកជននៅសហរដ្ឋអាមេរិក
ក្នុងគោលបំណងទាក់ទាញឱ្យមានការគាំទ្រ
ដើម្បីជួយឱ្យមានសិទ្ធិសេរីភាពដល់កម្មករនិងប្រជាពលរដ្ឋកម្ពុជា។
លោក
Brad Cox
អ្នកដឹកនាំខ្សែភាពយន្តឯកសារនេះបានបញ្ជាក់ប្រាប់វីអូអេនៅ
ក្រោយការដាក់បញ្ជាំងថា
លោកត្រូវតែបន្តផ្សព្វផ្សាយពីបញ្ហានេះដើម្បីឱ្យពិភព
លោកបានដឹងពីសភាពការណ៍ពិតដែលបានកើតឡើងនៅប្រទេសកម្ពុជាដែល
មានដូចជាការបាញ់សម្លាប់មេដឹកនាំសហជីព
ការបាញ់សម្លាប់អ្នកកាសែត តុលា
ការមិនឯករាជ្យ
និង ស្ថាប័នប៉ូលិសមិនមានសមត្ថភាពជាដើម
និង ដើម្បីឱ្យមាន
ការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិដល់សភាពការណ៍នៅកម្ពុជា។
លោក Brad
Coxបញ្ជាក់ថា
មានប្រជាពលរដ្ឋកម្ពុជាជាច្រើននៅក្នុងប្រទេស
ចង់ឱ្យមានការផ្លាស់ប្តូរ
ក៏ប៉ុន្តែទំហំនៃការភ័យខ្លាចមានការគ្របដណ្តប់ខ្លាំងពេក
ហើយបើសិនមានការគាំទ្រពិតប្រាកដពីខាងក្រៅនោះ
អាចនឹងនាំឱ្យមានការ
ប្រសើឡើងដល់ជីវភាពរបស់ប្រជាពលរដ្ឋ។
«អ្វីដែលខ្ញុំគិតថា
ជំហានដំបូងនៅក្នុងបណ្តាប្រទេសលោកខាងលិចគឺគួរតែមាន
ការទទួលស្គាល់ថា
ប្រទេសកម្ពុជាមិនមានលទ្ធិប្រជាធិបតេយ្យទេ
។ ប្រទេស
នេះដឹកនាំដោយមនុស្សតែពីរ
បីនាក់ប៉ុណ្ណោះ ដែលនៅលើកំពូលបំផុត
ហើយ
ក្នុងការស្នើឡើងថា
វាជាប្រទេសប្រជាធិបតេយ្យ
គឺជារឿងនិទានមិនពិតមួយ។
ប៉ុន្តែវាជារឿងនិទានមួយដែលសមស្របសម្រាប់ប្រទេសលោកខាងលិចប្រកាន់
យក
ព្រោះពួកគេមិនចង់តទល់ឬធ្វើឱ្យរដ្ឋាភិបាលអន់ចិត្តទេ។ប្រសិនបើគេគ្រាន់
តែទទួលស្គាល់ថា
មានបញ្ហាដូចនេះកើតមានឡើងមែននោះ
គឺជាជំហានដំបូង
ក្នុងការធ្វើឱ្យមានភាពប្រសើរឡើងនៅប្រទេសកម្ពុជា»។
“អ្នកណាសម្លាប់ជាវិជ្ជា?”
សម្លឹងមើលពីការប្រកួតប្រជែងដើម្បីដណ្តើមអំណាច
ក្នុងចំណោមគណបក្សនយោបាយបានធំៗ
ដែលមានដូចជាគណបក្សប្រជាជន
កម្ពុជារបស់លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន គណបក្សហ្វ៊ិនស៊ិនប៉ិច
និង គណ
បក្សសម
រង្ស៊ី នៅក្រោយពីការបោះឆ្នោតឆ្នាំ២០០៣។
ក៏មានរៀបរាប់ពីការទាមទាររបស់កម្មកររោងចក្រឱ្យមានប្រាក់ខែនិងស្ថានភាព
ធ្វើការសមស្រប
ហើយនៅពេលដែលមានការតវ៉ាដើម្បីសិទ្ធិរបស់កម្មករ
គឺតែង
តែមានមុខរបស់លោកជា
វិជ្ជា ដឹកនាំជានិច្ច
ដោយមិនខ្លាចការគំរាមកំហែង
ដល់អាយុជីវិត
ការវាយតប់ពីសំណាក់ប៉ូលិសដែលបង្ក្រាបបាតុកម្ម។
ប៉ុន្តែអតីតមេដឹកនាំសហជីពរូបនេះត្រូវបានឃាតករមិនស្គាល់មុខបាញ់សម្លាប់
ទាំងព្រឹកនៅដើមឆ្នាំ២០០៤
ខណៈពេលដែលកំពុងអង្គុយអានកាសែតនៅក្បែរ
វត្តលង្កា។
ក្រោមការគាបសង្កត់ពីសហគមន៍អន្តរជាតិ
អាជ្ញាធរប៉ូលិសបានបង្ខំចាប់ជន
សង្ស័យពីរនាក់
ក៏ប៉ុន្តែនៅពេលនេះត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំ
ក្រោយពីមានយុទ្ធនាការតវ៉ាយ៉ាងខ្លាំងពីក្រុមសិទ្ធិមនុស្សថា
ពួកគេគឺជាឃាតករ
សិប្បនិមិត្តប៉ុណ្ណោះ។
ឆ្លងតាមរយៈការផលិតខ្សែភាពយន្តនេះ
លោកBrad Cox
មើលឃើញថា
ការ
ភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួនគ្របដណ្តប់លើអារម្មណ៍ពលរដ្ឋខ្មែរ
ហើយការរីក
ចម្រើនខាងប្រព័ន្ធយុត្តិធម៌នៅតែមានល្បឿនយឺតៗ។
ភាពយន្តនេះមិនបានបញ្ជប់ដោយកំណត់ទៅលើជនណាម្នាក់ជាជនសង្ស័យធំ
នោះទេ
ប៉ុន្តែបានដាក់សេចក្តីសន្និដ្ឋានថា
ដើម្បីសម្លាប់លោកជា វិជ្ជាបាន
បទ
បញ្ជាត្រូវចេញពីថ្នាក់លើណាមួយ។
«ជា
វិជ្ជា គឺជាមនុស្សដែលសំខាន់ម្នាក់
ជាមនុស្សលំដាប់អន្តរជាតិ
ហើយមាន
មនុស្សជាច្រើននិយាយថា
ប្រសិនគេចង់សម្លាប់លោក
វិជ្ជា គឺត្រូវមានបទបញ្ជា
មកពីថ្នាក់លើ
ហើយរបៀបដែលរដ្ឋាភិបាលនេះបង្កើតឡើង
គឺមានមនុស្សតែ
ប៉ុន្មាននាក់ប៉ុណ្ណោះដែលនៅខ្ពស់បំផុត»។
លោក
Jason Judd
អតីតអ្នកធ្វើការជាមួយលោកជា
វិជ្ជានិងជាអ្នកដែលបាន
ចាត់ចែងការដាក់បញ្ជាំងខ្សែភាពយន្តឯកសារនេះបានរំឭកពីវីរភាពក្នុងការតស៊ូ
ដើម្បីប្រយោជន៍កម្មករ
ពីអតីតមេសហជីពរូបនេះ
និងបញ្ជាក់ថា
ពិបាកនឹងរក
មនុស្សណាមកជំនួសបានណាស់។
«ធ្វើសហជីពជារឿងពិបាកត្រូវតែហ៊ាន
ហើយនៅស្រុកខ្មែរមិនសូវមាន
។ មាន
មេសហជីពខ្លះពុករលួយ
ឬគេចង់ស៊ីលុយ មិនខ្វល់ពីកម្មករ
តែវិជ្ជា គាត់ជាមេ
ត្រឹមត្រូវ។
អញ្ចឹងខ្ញុំស្តាយខ្លាំងណាស់»។
លោកសង្ឃឹមថា
ខ្សែភាពយន្តអាចនឹងត្រូវបានចែកចាយនៅក្នុងប្រទេសកម្ពុជា
ដើម្បីឱ្យអាចជួយកម្មករក្នុងប្រទេសកម្ពុជាបានដឹងពីការខិតខំប្រឹងប្រែងស្វែង
រកយុត្តិធម៌ចំពោះមេដឹកនាំរបស់ពួកគេដែលត្រូវបានសម្លាប់ដោយអយុត្តិធម៌។
លោកស្រីKhalarath Bloesch-SEKដែលត្រូវជាបងស្រីជីដូនមួយរបស់លោក
ជា
វិជ្ជា ហើយបានមកទស្សនាខ្សែភាពយន្តនោះ
បានសម្តែងពីការខកចិត្តដែល
ពេលនេះអាជ្ញាធរនៅពុំទាន់ចាប់ជនដែលបញ្ជាឱ្យមានការបាញ់សម្លាប់នេះយក
មកដាក់ទោស។
«ពេលមើលឃើញរឿងកុននេះហើយ
មានអារម្មណ៍ក្តុកក្តួល
ហើយពេលមើល
មានអារម្មណ៍ក្តៅក្រហាយ
ប៉ុន្តែយើងមិនដឹងថា
បានជួយធ្វើអ្វីកើត
មានតែជួយ
គ្រួសារគាត់។
....
ហើយចេះតែនឹកឃើញថា
ស្រុកខ្មែរមិនដឹងបានអីទៅជួយឱ្យ
បានស្រុកខ្មែរគ្រាន់បើជាងនេះ។សង្ឃឹមថា
ក្មេងជំនាន់ក្រោយគេនឹងធ្វើបដិវត្តន៍
ហើយធ្វើអ្វីឱ្យបានជឿនលឿនទៅថ្ងៃមុខ»។
ទស្សិនកជនដែលបានចូលទស្សនាដទៃទៀតបានដាក់ចម្ងល់លើស្ថានភាពនៃ
ការទាមទាររបស់កម្មករ
ក្រោយពីបាត់បង់មេដឹកនាំដ៏ក្លាហានម្នាក់និងថា
រាល់
បាតុកម្មរបស់កម្មករគឺធ្វើឡើងដើម្បីទាមទារឱ្យប្រសើរឡើងនូវស្ថានភាពការ
ងាររបស់ពួកគេ
ក៏ប៉ុន្តែហេតុអ្វីក៏រដ្ឋាភិបាលបែរជាទៅជំទាស់ទៅវិញ?