ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សៀវភៅអំពីនីតិវិធីធ្វើបាតុកម្ម ត្រូវបានផ្សព្វផ្សាយ


សៀវភៅអំពីនីតិវិធីធ្វើបាតុកម្ម ត្រូវបានផ្សព្វផ្សាយ
សៀវភៅអំពីនីតិវិធីធ្វើបាតុកម្ម ត្រូវបានផ្សព្វផ្សាយ
<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

ប្រទេសកម្ពុជា នៅថ្ងៃច័ន្ទនេះ បានផ្សព្វផ្សាយសៀវភៅណែនាំសម្រាប់សាធា-
រណៈជន ដើម្បីឱ្យយល់ដឹងអំពីរបៀបអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនក្នុងការធ្វើ
បាតុកម្មសម្តែងមតិ ដែលជាវិធីមួយបញ្ចៀសជម្លោះផ្លូវច្បាប់។

អ្នកចូលរួមប្រមាណ២០០នាក់ មានមន្ត្រីស៊ីវិល ប៉ូលិស និង កងរាជអាវុធហត្ថ
នៅទូទាំងប្រទេស ព្រមទាំងក្រុមអង្គការសិទ្ធិមនុស្សក្នុងស្រុកនិងអង្គការសិទ្ធិ
មនុស្សសហប្រជាជាតិ បានចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយសៀវភៅនេះ។

សៀវភៅណែនាំថ្មីនេះត្រូវបានប្រកាសដោយក្រសួងមហាផ្ទៃនិងទីភ្នាក់ងារអភិ-
វឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក។

ច្បាប់បាតុកម្មនេះត្រូវបានអនុម័តដោយរដ្ឋសភានិងព្រឹទ្ធសភា ព្រមទាំងឡាយ
ព្រះហស្ថលេខាដោយព្រះមហាក្សត្រ នៅក្នុងខែធ្នូឆ្នាំ ២០០៩។ ច្បាប់បាតុកម្ម
នេះបានជំនួសច្បាប់បាតុកម្មនៅក្នុងអតីតសម័យកុម្មុយនីស្ត ឆ្នាំ១៩៩១។ ក្រុម
មន្ត្រីនៃគណបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិលបានរិះគន់ច្បាប់បាតុកម្មនេះ
ថា រឹតបន្តឹងលើសិទ្ធិជាមូលដ្ឋាននិងមាននិយមន័យមិនច្បាស់លាស់ ទាក់ទង
នឹងសន្តិសុខជាតិ និង សណ្តាប់ធ្នាប់សាធារណៈ ដើម្បីហាមឃាត់ការធ្វើបាតុ
កម្ម។

លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់នៅក្នុង
ពិធីផ្សព្វផ្សាយសៀវភៅណែនាំនេះថា បើមានបាតុករ២០០នាក់ មេដឹកនាំបាតុ
កម្ម គ្រាន់ប្រាប់ទៅអាជ្ញាធរ ហើយបន្ទាប់មកចាប់ផ្តើធ្វើបាតុកម្ម ដោយមិនចាំ
បាច់រង់ចាំចម្លើយទេ ។ បើមានបាតុករលើស២០០នាក់ អ្នកដឹកនាំបាតុកម្មត្រូវ
ជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានអំពីផ្លូវដង្ហែរក្បួន និង រយៈពេលប៉ុន្មានម៉ោង
ដើម្បីឱ្យអាជ្ញាធររៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។

លោកឧបនាយករដ្ឋមន្ត្រីស ខេងបានបន្តថា យើងមិនហាមឃាត់សិទ្ធិសេរីភាព
នៃការបញ្ចេញមតិទេ ។ ច្បាប់បាតុកម្មនេះលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និង
គោរពសិទ្ធិបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។

«បើការធ្វើបាតុកម្មមានមនុស្សប្រមាណ៥.០០០ ទៅ ១០.០០០នាក់ ដោយមិន
មានទំនាក់ទំនងអ្វីសោះជាមួយអាជ្ញាធរមូលដ្ឋាននិងរដ្ឋាភិបាល ប្រទេសកម្ពុជា
ប្រហែលជាមិនទាន់ឈានទៅដល់ចំណុចនោះទេ»។

លោករ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានបញ្ជាក់ថា ការ
បកស្រាយច្បាប់របស់លោកឧបនាយករដ្ឋមន្ត្រីស ខេង មិនស្របនឹងច្បាប់ទេ។

«អ្វីដែលលោកស ខេង បំភ្លឺគឺផ្ទុយទៅនឹងអ្វីដែលមាននៅក្នុងច្បាប់នេះ។ មាត្រា
១៤បានកំណត់ច្បាស់ណាស់ថា ត្រូវតែមានការជូនដំណឹង ហើយខ្ញុំគិតថា ការ
ពិភាក្សាបន្តទៀតនេះគ្មានន័យខ្លឹមសារទេ ពីព្រោះច្បាប់ចូលជាធរមានហើយ»។

លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្លែងថា ចំណុចជាច្រើន
នៅក្នុងច្បាប់បាតុកម្ម មិនបានចែងនិយមន័យឱ្យបានច្បាស់លាស់ទាក់ទងនឹង
សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ ការកំណត់ចំនួនបាតុករ និងការជូន
ដំណឹងជាដើម។

«យើងត្រូវពន្យល់ពីច្បាប់នេះថា តើត្រូវអនុវត្តក្នុងន័យយ៉ាងម៉េច។ យើងដឹងថា
ច្បាប់នេះមានកន្លែងច្រើនណាស់ដែលន័យអត់ច្បាស់ ហើយន័យអត់ច្បាស់ជា
ទូទៅនេះអាចយកទៅគាបសង្កត់ និងរំលោភបំពានទៅលើសិទ្ធិរបស់ប្រជាពល
រដ្ឋ»។

លោកចាន់ សាវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្សAdhoc
បានថ្លែងថា ការកំណត់ចំនួនបាតុករនេះមិនមែនជាទម្រង់លទ្ធិប្រជាធិបតេយ្យ
ទេ។

«បើអាជ្ញាធរនឹងអនុវត្តច្បាប់បាតុកម្មតឹងរឹង ខ្ញុំគិតថា អ្នកដឹកនាំបាតុកម្ម និង
អ្នកធ្វើបាតុកម្មពិតជាទទួលរងគ្រោះថ្នាក់ ដោយសារច្បាប់នេះជាមិនខាន។
យើងព្រួយបារម្ភថា ច្បាប់រឹតបន្តឹងពេកធ្វើឱ្យមនុស្សកាន់តែស្ទាក់ស្ទើរនិងកាន់
តែមិនអស់ចិត្ត»។

ប្រទេសកម្ពុជាបានទទួលរងនូវការរិះគន់ពីក្រុមអង្គការសិទ្ធិមនុស្ស ចំពោះការ
រារាំងការធ្វើបាតុកម្មសម្តែងមតិតាមទីសាធារណៈ ចាប់តាំងពីឆ្នាំ២០០៣ ដែល
ក្រុមបាតុករបានដុតបំផ្លាញស្ថានទូតថៃនៅក្នុងទីក្រុងភ្នំពេញ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG