ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្ដីខ្មែរក្រហមជំរុញការ កាត់ទោសសំណុំរឿងលេខ០០២


សាលាក្ដីខ្មែរក្រហមជំរុញការ កាត់ទោសសំណុំរឿងលេខ០០២
សាលាក្ដីខ្មែរក្រហមជំរុញការ កាត់ទោសសំណុំរឿងលេខ០០២

<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

សហព្រះរាជអាជ្ញាអន្ដរជាតិរបស់សាលាក្ដីខ្មែរក្រហម លោកអាន់ឌ្រូ ខេលីបាន
ប្រកាសនៅថ្ងៃអាទិត្យនេះថា ក្រុមសហព្រះរាជអាជ្ញាកំពុងពន្លឿនកិច្ចការជំនុំ
ជម្រះជនសង្ស័យក្នុងសំណុំរឿងលេខ ០០២ ឲ្យបានឆាប់បំផុត ដោយធានាថា
ការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមនឹងឈានដល់ទីបញ្ចប់ដោយជោគ
ជ័យ បើទោះជាមានកង្វល់ជាច្រើនត្រូវបានលើកឡើងក៏ដោយ។

ថ្លែងនៅក្នុងសិក្ខាសិលាស្ដីពីការបណ្ដុះបណ្ដាលគ្រូបង្គោលចំនួន១៩២នាក់ មក
ពីបណ្ដាខេត្តនានាសម្រាប់បង្រៀនប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យរបស់ពួក
ខ្មែរក្រហម ដែលរៀបចំដោយ មជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងខេត្ត សៀមរាប
លោកសហព្រះរាជអាជ្ញាអន្ដរជាតិអាន់ឌ្រូ ខេលី (Andrew Cayley) បានឲ្យដឹង
ថារូបលោក និងសហព្រះរាជអាជ្ញាជាតិគឺលោកស្រីជា លាងកំពុងបង្ខំនីតិវិធីយ៉ាង
ណាដើម្បីជួយជំរុញការកាត់ទោសនៅក្នុងសំណុំរឿងលេខ០០២ឲ្យបានឆាប់។

«អ្វីដែលគាត់ត្រូវធ្វើជាបន្ទាន់នោះ គឺថា ធ្វើយ៉ាងណាឲ្យការជំនុំជម្រះក្ដីនេះដើរ
ទៅមុខឲ្យបានលឿន។ ខ្ញុំ និង សហការីរបស់ខ្ញុំកំពុងតែព្យាយាមពន្លឿនល្បឿន
នៃការងាររបស់យើងតាមតែអាចធ្វើទៅបាន»។

សំណុំរឿងលេខ០០២ មានជនជាប់ចោទសរុបចំនួន៥នាក់ ក្នុងនោះមាននួន ជា
ខៀវ សំផន អៀង សារី អៀង ធីរិទ្ធ និងឌុច។ ជនជាប់ចោទទាំង៥នាក់ ត្រូវគេ
រំពឹងថា នឹងត្រូវនាំខ្លួនចូលរង្វង់ក្រចកសេះសម្រាប់កាត់ទោសនៅដើមឆ្នាំ២០១១
ខាងមុខ។

ការលើកឡើងរបស់សហព្រះរាជអាជ្ញាគឺលោក អាន់ឌ្រូ ខេលី ធ្វើឡើងចំពេល
ដែលអ្នកចូលរួមនៅក្នុងសិក្ខាសិលាចោទសួរអំពីកង្វល់នៃវ័យកាន់តែចាស់របស់
ជនជាប់ចោទ ដែលកំពុងជាប់ឃុំឃាំងបណ្ដោះអាសន្ន ក្នុងសាលាក្ដីខ្មែរក្រហម
ហើយពួកគេអាចនឹងស្លាប់មុនការកាត់ទោសពួកគេមកដល់ ក៏ប៉ុន្ដែលោកសហ
ព្រះរាជអាជ្ញាបរទេសដដែលមិនបានបង្ហាញការលម្អិតលើនីតិវិធីនៃការពន្លឿន
ការងាររបស់ក្រុមសហព្រះរាជអាជ្ញានោះទេ។ លោកអាន់ឌ្រូ ខេលីមានប្រសា-
សន៍បន្ថែមថា កង្វល់នេះក៏ជាកង្វល់របស់លោក ហើយក៏ជាកង្វល់របស់រាជរដ្ឋា
ភិបាលខ្មែរ និងរបស់សហគមន៍អន្ដរជាតិផងដែរ។

ថ្វីបើមានការយកចិត្តទុកដាក់ចំពោះការថែរក្សាសុខភាពរបស់ជនជាប់ចោទទាំង
៥នាក់ពីសំណាក់សាលាក្ដីខ្មែរក្រហម ក៏ប៉ុន្ដែជារឿយៗ ជនជាប់ចោទទាំងនេះ
ដែលមានអាយុចាប់ពី៦៧ ឆ្នាំរហូតដល់ ៨៥ឆ្នាំទៅហើយនោះ តែងតែផ្លាស់ប្ដូរ
វេណគ្នាចូលមន្ទីរពេទ្យជាប្រចាំ។

ឆ្លើយតបនឹងកង្វល់របស់ក្រុមអ្នកចូលរួមនៅក្នុងសិក្ខាសិលានៅថ្ងៃនេះ លោក
អាន់ឌ្រូ ខេលីបញ្ជាក់ច្បាស់ៗថា បើទោះជាជនជាប់ចោទណាម្នាក់ក្នុងចំណោម
ជនជាប់ចោទទាំង៥នាក់ស្លាប់មុនការកាត់ទោសមកដល់ សាលាក្ដីខ្មែរក្រហម
នឹងមិនបញ្ឈប់ការកាត់ទោសដោយសារតែការស្លាប់នោះឡើយ។

ផ្ទុយទៅវិញ លោកសហព្រះរាជអាជ្ញា អាន់ឌ្រូ ខេលី ធានាថា ការកាត់ទោស
អតីតមេដឹកនាំខ្មែរក្រហមនឹងដំណើរការចប់ចុងចប់ដើមតាមការគ្រោងទុករបស់
ខ្លួន។

«ដូច្នេះការជំនុំជម្រះក្ដីនេះនឹងឈានដល់ទីបញ្ចប់។ ប៉ុន្ដែវិធីសាស្ដ្រដែលល្អបំផុត
ក្នុងការបំពេញការងារនេះមិនមែនធ្វើឲ្យវាលឿនបំផុតនោះទេ ប៉ុន្ដែធ្វើយ៉ាងម៉េច
ឲ្យវាមានប្រសិទ្ធិភាពបំផុត»។

កាលពីពេលថ្មីៗនេះ សហគមន៍អន្ដរជាតិ ដែលចាប់អារម្មណ៍នឹងសាលាក្តីខ្មែរ
ក្រហម បានសម្រេចផ្ដល់ជំនួយថវិកាចំនួនប្រមាណជា៨៥លានដុល្លារអាមេរិក
សម្រាប់ការកាត់ទោសសំណុំរឿងលេខ០០២ និងសម្រាប់ការរៀបចំនីតិវិធី និង
ដំណើរការឆ្ពោះទៅរកការកាត់ទោសជនសង្ស័យចំនួន៥នាក់បន្ថែមទៀតសម្រាប់
សំណុំរឿងលេខ០០៣និងសំណុំរឿងលេខ០០៤៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG