ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំណងមិត្តភាពរវាងចិន និងកម្ពុជាកាន់តែរឹងមាំ


2013年2月1日,禮拜五禱告過後,法國軍人在廷巴克圖鎮中心的一所清真寺外巡邏。<br />
2013年2月1日,禮拜五禱告過後,法國軍人在廷巴克圖鎮中心的一所清真寺外巡邏。<br />

<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

ប្រែសម្រួលដោយ សឹង សុផាត, VOA ខ្មែរ Washington

ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ប្រទេសចិនបានក្លាយជាប្រភពនៃការវិនិយោគ
បរទេសសំខាន់ជាងគេសម្រាប់ប្រទេសកម្ពុជា ។ ចាប់តាំងពីឆ្នាំ២០០៦មក ប្រ-
ទេសកម្ពុជាបានអនុម័តលើគម្រោងវិនិយោគចិនតម្លៃ៦.០០០លានដុល្លារ ខណៈ
ដែលប្រទេសចិនបានផ្តល់ទឹកប្រាក់យ៉ាងហោចណាស់ ២.០០០លានដុល្លារ ជា
ប្រាក់អំណោយនិងប្រាក់កម្ចី។

ទឹកប្រាក់ទាំងនេះជាចំនួនច្រើនណាស់សម្រាប់ប្រទេសកម្ពុជា ដែលសេដ្ឋកិច្ច
ប្រទេសនេះមានតម្លៃត្រឹម១០.០០០លានដុល្លារ។

ទំនាក់ទំនងរវាងប្រទេសទាំងពីរមិនមែនជារឿងថ្មីទេ។លោកស្រីជា វណ្ណាត អ្នក
វិភាគឯករាជ្យម្នាក់នៅទីក្រុងភ្នំពេញ និយាយថា ឥទ្ធិពលរបស់ប្រទេសចិនមាន
យ៉ាងហោចណាស់១.០០០ឆ្នាំមកហើយ។

«ដូច្នេះការនេះបង្ហាញនូវទំនាក់ទំនងល្អជាមួយប្រទេសចិន ។ ចាប់តាំងពីពេល
នោះមក មិនថាពេលមិនល្អ ឬ ពេលល្អនោះទេ ប្រទេសចិន និង កម្ពុជាតែងតែ
មានជានិច្ចនូវអ្វីដែលគេអាចហៅថា ជាទំនាក់ទំនងផ្អែមនិងជូរចត់ឬទំនាក់ទំនង
យូរអង្វែង គឺមានជានិច្ច»។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងនេះជាទំនាក់ទំនងមួយ
ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន របស់ប្រទេសកម្ពុជា បានឲ្យតម្លៃយ៉ាង
ខ្លាំង។ លោកធ្លាប់បានស្វាគមន៍ជាសាធារណៈនូវកំណើនយ៉ាងលឿននៃវិនិ-
យោគទុនចិន។លោកក៏មានប្រសាសន៍ដែរថា ប្រទេសចិនអាចចាត់ទុកជាមិត្ត
ល្អរបស់លោកបាន ព្រោះផ្ទុយពីប្រទេសអ្នកផ្តល់ជំនួយខ្លះចំពោះប្រទេសកម្ពុជា
ដែលពឹងផ្អែកជំនួយខ្លាំងនោះ រដ្ឋាភិបាលក្រុងប៉េកាំងផ្តល់ប្រាក់ជំនួយដោយ
មិនមានចំណងនិងការជ្រៀតជ្រែកខាងនយោបាយមកជាមួយទេ។

លោកជាង វណ្ណារិទ្ធ ជាអគ្គនាយកវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និង
សន្តិភាពដែលជាអង្គការស្រាវជ្រាវមួយនៅក្រុងភ្នំពេញ។លោកបានកត់សម្គាល់
ថា ផលប្រយោជន៍ហិរញ្ញវត្ថុរបស់ប្រទេសចិននៅកម្ពុជាផ្តល់ប្រយោជន៍ផ្សេង
ទៀតដល់រដ្ឋាភិបាលក្រុងប៉េកាំង។

«ប៉ុន្តែប្រទេសចិនទំនងមើលឃើញលើសពីផលប្រយោជន៍ខាងសេដ្ឋកិច្ចឆ្ពោះ
ទៅរកផលប្រយោជន៍ផ្នែកយុទ្ធសាស្ត្រក្នុងតំបន់នេះ ។ គឺប្រទេសចិនពីបុរាណ
ធ្លាប់ជាចំណុចកណ្តាលនៃសាកលលោក ។ បើគិតពីយុទ្ធសាស្ត្រនិងសេដ្ឋកិច្ច
វិញប្រទេសចិនជាមជ្ឈមណ្ឌលមួយរបស់តំបន់។ អ្នកខ្លះហៅការវិវត្តនេះថា ជា
ការត្រឡប់ទៅរកអតីតកាលវិញរបស់ប្រទេសចិន»។

ក៏ប៉ុន្តែគេមានការបារម្ភចំពោះការកើនឡើងនៃឥទ្ធិពលរបស់ចិននៅក្នុងប្រទេស
កម្ពុជា។ ជាឧទាហរណ៍ អ្នករិះគន់ខ្លះដែលរួមមានទាំងវាគ្មិនដែលបានឆ្លើយបំភ្លឺ
នៅសភាសហរដ្ឋអាមេរិកផង និយាយថា ប្រាក់កាសដែលប្រទេសចិនបានវិនិ-
យោគខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានៅទីបំផុតបានធ្លាក់ទៅ
ដល់ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋរបស់ចិនដែលជាអ្នកសាងសង់ផ្លូវថ្នល់និងទំនប់
ទឹកវារីអគ្គិសនី ។ កិច្ចសន្យាទាំងនេះមិនអនុញ្ញាតឲ្យសាធារណៈជនពិនិត្យ ឬ
ទទួលការត្រួតពិនិត្យដោយឯករាជ្យទេ។

មូលនិធិរូបិយវត្ថុអន្តរជាតិ ក៏ដូចជាអង្គការជាច្រើនទៀត បានសម្តែងនូវក្តីបារម្ភ
ចំពោះការទាមទាររបស់ប្រទេសចិន ឲ្យរដ្ឋាភិបាលក្រុងភ្នំពេញសន្យាទិញថាម
ពលទាំងអស់ដែលផលិតដោយទំនប់វារីអគ្គិសនីនេះក្នុងរយៈពេល៣០ឆ្នាំ។

ការសន្យាទិញនេះអាចមានទឹកប្រាក់សរុបរាប់លានដុល្លារក្នុងមួយឆ្នាំ។មូលនិធិ
រូបិយវត្ថុអន្តរជាតិនិយាយថា រដ្ឋាភិបាលក្រុងភ្នំពេញត្រូវធានាឲ្យបានថា ខ្លួននឹង
មិនចងជើងខ្លួនឯងនៅក្នុងការសន្យាដែលគ្មានទីបញ្ចប់នេះ ដោយខ្លាចថា ការ
ទទួលខុសត្រូវដែលកើតចេញពីការសន្យានេះអាចរារាំងដល់ការប្រយុទ្ធប្រឆាំង
នឹងភាពក្រីក្រ។

ថ្វីបើមានការបារម្ភដូច្នេះក្តី លោកជាង វណ្ណារិទ្ធ និយាយថា ប្រទេសចិននឹងបន្ត
ពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ លោកនិយាយថា មិត្តភាពជា
មួយប្រទេសចិនផ្តល់ឲ្យប្រទេសកម្ពុជានូវតុល្យភាពសំខាន់មួយ ទប់នឹងប្រទេស
ខ្លះដែលធ្លាប់មានទំនាស់ជាប្រវត្តិសាស្ត្រជាមួយខ្លួន ដូចជាប្រទេសថៃជាដើម។

លោកយល់ថា មិនមានគ្រោះថ្នាក់ច្រើនទេនៅក្នុងទំនាក់ទំនងនេះហើយនិយាយ
ថា ប្រាក់កាសខ្លះដែលបានពីជំនួយនិងវិនិយោគទុនចិន ជួយដល់កិច្ចប្រឹងប្រែង
ប្រឆាំងភាពក្រីក្រ។

ក៏ប៉ុន្តែសកម្មជនសិទ្ធិមនុស្សនិយាយថា ទំនាក់ទំនងនេះប្រហែលជាមានភាព
ជិតស្និទ្ធខ្លាំងពេក។ ពួកគេនិយាយយោងទៅរកការសម្រេចចិត្តរបស់រដ្ឋាភិបាល
ក្រុងភ្នំពេញកាលពីឆ្នាំមុន ក្នុងការចាប់បញ្ជូនជនភៀសខ្លួនជាតិ Uighurទៅប្រ-
ទេសចិនវិញ តាមសំណើរបស់រដ្ឋាភិបាលក្រុងប៉េកាំង ។ នៅប៉ុន្មានថ្ងៃក្រោយ
នោះ ប្រទេសកម្ពុជាក៏បានទទួលការសន្យាជំនួយសេដ្ឋកិច្ចមានតម្លៃ១.២០០
លានដុល្លារ។

សហរដ្ឋអាមេរិក និង ប្រទេសជាច្រើនទៀតបានរិះគន់ប្រទេសកម្ពុជាចំពោះការ
ចាប់បញ្ចូនចេញជនជាតិ Uighur ដែលជាសមាជិកក្រុមជនជាតិភាគតិចមួយ
កាន់សាសនាអ៊ិស្លាមនៅក្នុងប្រទេសចិន។ ប៉ុន្តែលោកជាង វណ្ណារិទ្ធ និយាយថា
គេមិនឃើញមានផលប៉ះទង្គិចផ្នែកសេដ្ឋកិច្ចទេ។

«វាជាការពិត យើងបានទទួលប្រតិកម្មអវិជ្ជមានខ្លាំងៗពីសហរដ្ឋអាមេរិក។ប៉ុន្តែ
នៅពេលក្រោយមក វាហាក់ដូចជាធម្មតាវិញ ។ ចំពោះទំនាក់ទំនងទ្វេភាគីរវាង
កម្ពុជានិងសហរដ្ឋអាមេរិកវិញ ខ្ញុំមានអារម្មណ៍ថា កំពុងដើរផ្លូវត្រូវគឺទៅរកភាព
ធម្មតាវិញ»។

ប៉ុន្តែលោកស្រី ជា វណ្ណាត ក៏ដូចជាសកម្មជនសង្គមស៊ីវិលជាច្រើនបានសម្តែង
នូវការបារម្ភចំពោះឥទ្ធិពលរបស់ចិនទៅលើបរិស្ថានរបស់ប្រទេសកម្ពុជានិងកិច្ច
ប្រឹងប្រែងធ្វើឲ្យប្រសើរនូវអភិបាលកិច្ចនិងការការពារសិទ្ធិមនុស្សនៅទីនេះ។

ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ៧៩ក្នុងចំណោមប្រទេសចំនួន១៨០ បើតាម
ការស្ទង់មតិអំពីអំពើពុករលួយចុងក្រោយបំផុតរបស់អង្គការតម្លាភាពអន្តរជាតិ
(Transparency International) ។ លោកស្រីនិយាយថា ប្រទេសកម្ពុជាគួរ
យកមេរៀនអភិបាលកិច្ចពីប្រទេស ដែលមានប្រវត្តិប្រជាធិបតេយ្យ និង សិទ្ធិ
មនុស្សល្អជាងប្រទេសចិន។

«ហើយហូរចូលមកជាមួយនឹងលុយនេះគឺមានកង្វះតម្លាភាព កង្វះអភិបាលកិច្ច
តាមបែបប្រជាធិបតេយ្យ មិនត្រឹមកង្វះអភិបាលកិច្ចប៉ុណ្ណោះទេ គឺកង្វះអភិបាល
កិច្ចតាមបែបប្រជាធិបតេយ្យ ការមិនមានការចូលរួមរបស់ពលរដ្ឋក្នុងកិច្ចការរដ្ឋ
នោះ។ ការនេះធ្វើឲ្យយើងមានការបារម្ភ។ ពិតណាស់ វាធ្វើឲ្យខ្ញុំព្រួយបារម្ភ»។

រឿងទាំងអស់នេះហាក់ដូចជាមិនធ្វើឲ្យរដ្ឋាភិបាលក្រុងភ្នំពេញបារម្ភទេ ។ គ្រាន់
តែនៅក្នុងខែនេះប្រទេសចិននិងកម្ពុជាបានយល់ព្រមបន្តពង្រឹងទំនាក់ទំនងនិង
សហការគ្នាក្នុងគម្រោងអភិវឌ្ឍន៍វិស័យកសិកម្ម ទេសចរណ៍ និងគមនាគមន៍៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG