ដើម្បីស្តាប់ព័ត៌មាននេះ
ស្របពេលដែលសាលាក្ដីពិសេសសម្រាប់ការកាត់ទោសនេះត្រូវគេមើលឃើញ
ថា ត្រូវការកញ្ចប់ថវិកាដ៏ធំសម្បើមសម្រាប់បំពេញប្រតិបត្តិការណ៍របស់ខ្លូន។
នៅមិនឆ្ងាយប៉ុន្មានពីប្រាសាទបាយ័ន
ដែលបាក់បែក អ្នកស្រីនាម
ស៊ឹម អាយុ
៤៨ឆ្នាំកំពុងអង្គុយលក់ចំណីអាហារសម្រាប់ភ្ញៀវទេសចរណ៍។ មកពីភូមិអង្គរ
ក្រៅឃុំគោកចក
ស្រុកសៀមរាប អ្នកស្រីនាម
ស៊ឹម នៅចងចាំការឈឺចាប់នា
សម័យខ្មែរក្រហមនៅឡើយ
នៅពេលដែលសមាជិកក្រុមគ្រួសាររបស់គាត់ជា
ច្រើនបានស្លាប់ដោយសារការសម្លាប់
និងដោយអត់អាហារ។
ក៏ប៉ុន្ដែអ្នកស្រីមិន
ដែលបានទទួលព័ត៌មានអំពីដំណើរការកាត់ទោសខ្មែរក្រហមនោះទេ
ដោយសារ
អ្នកស្រីពុំបានយកចិត្តទុកដាក់ក្នុងការតាមដានការកាត់ទោសនេះ។
«ចា៎
អាឡៃតែមិនបានស្ដាប់។ ចង់ដឹងដែរ
ប៉ុន្ដែខ្ញុំអាឡៃតែរកស៊ី
ក៏អត់បានបើក
វិទ្យុស្ដាប់។គិតអារឿងរកស៊ីក្នុងគ្រួសារ
បានរស់នៅ ហើយក៏យើងខំរកស៊ីតទៅ
ទៀតទៅ»។
អ្នកស្រីមាស
សុគន្ធ អ្នកលក់របស់អនុស្សាវរីយ៍នៅមុខប្រាសាទអង្គរ
បានសើច
រលាក់
នៅពេលដែលសួរអំពីសំណុំរឿងកាត់ទោសខ្មែរក្រហមនេះ។
សើចដោយសារតែអ្នកស្រីចាប់អារម្មណ៍តែលើរបរជួញដូរមួយមុខតែប៉ុណ្ណោះ។
«ខ្ញុំដូចជាមិនសូវចាប់អារម្មណ៍។ យើងអ្នករកស៊ី។ ស្ដាប់ (វិទ្យុ) រាល់ថ្ងៃស្ដាប់ពី
រឿងថៃ-ខ្មែរ
ព្រោះយើងអ្នករកស៊ីចង់ដឹងថា
សេដ្ឋកិច្ចវាឡើងចុះ ឬយ៉ាងណា?»
ដោយឡែកអ្នកនាំភ្ញៀវនិងប្រជាជនមួយចំនួនទៀត
ដែលVOA
សម្លេងសហរដ្ឋ
អាមេរិកបានជួបសម្ភាស
បានអះអាងថា
ពួកគេបានតាមដានតិចតួចបំផុតអំពី
ដំណើរការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម។
បើយោងតាមរបាយការណ៍របស់វិទ្យាស្ថានសាធារណរដ្ឋអន្ដរជាតិIRIរបស់សហ
រដ្ឋអាមេរិក
កាលពីឆ្នាំ២០០៩
ហើយត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពី
ខែកុម្ភៈ
បានបង្ហាញថា ៨២%
នៃប្រជាពលរដ្ឋចំនួន១៦០០នាក់
ដែលត្រូវបាន
សម្ភាសនៅក្នុងខេត្តក្រុងចំនួន១២បានអះអាងថា
ពួកគេបានដឹងអំពីដំណើរការ
កាត់ទោសខ្មែរក្រហម។
ក៏ប៉ុន្ដែ៤៣%នៃប្រជាពលរដ្ឋទាំងនោះមិនដឹងថា មានការកាត់ទោសកាំងហ្គិច
អៀវហៅឌុច
ដែលជាអតីតប្រធានគុកទួលស្លែងដ៏ទារុណនោះទេ។
ឌុចបានឆ្លង
កាត់ការកាត់ទោសមុនគេ
អស់រយៈពេលជាច្រើនខែ ក្នុងចំណោមជនសង្ស័យ
ចំនួន៥នាក់ដែលទទួលខុសត្រូវចំពោះការស្លាប់ប្រជាពលរដ្ឋខ្មែរជិតពីរលាន
នាក់។
លោកឡាស
អលសិន
មន្ដ្រីទំនាក់ទំនងផ្នែកច្បាប់របស់សាលាក្ដីខ្មែរក្រហមមាន
ប្រសាសន៍ថា
សាលាក្ដីបានប្រឹងប្រែងធ្វើការផ្សព្វផ្សាយសម្រាប់ឲ្យប្រជាពលរដ្ឋ
ជាច្រើនយល់ដឹងអំពីតុលាការ
ហើយអ្នកដែលមិនបានដឹងអំពីដំណើរការរបស់
តុលាការនេះមានចំនួនតិចតួចតែប៉ុណ្ណោះ។
«
អ្នកដែលមិនបានយល់ដឹងអំពីតុលាការទាល់តែសោះនោះ
មានចំនួនតិចតួច
មែនទែន។
ខ្ញុំអាចនិយាយបានថា
យើងកំពុងធ្វើអ្វីៗទាំងអស់ដែលយើងអាចធ្វើ
ទៅបាន
ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជាយល់ដឹងអំពីដំណើរការរបស់សាលាក្ដីខ្មែរ
ក្រហម។យើងបានបង្កើនការផ្សព្វផ្សាយអប់រំប្រជាជនគួរឲ្យកត់សម្គាល់កាលពី
ឆ្នាំទៅមិញ
ហើយយើងនឹងបន្ដបង្កើនសកម្មភាពនេះបន្ថែមទៀត»។
លោកឡុង
បញ្ញាវុធ
មន្ដ្រីគម្រោងរបស់អង្គការគម្រោងយុត្តិធម៌នៅកម្ពុជា
អធិ-
ប្បាយថា
ប្រជាពលរដ្ឋ
អ្នករងគ្រោះដោយរបបខ្មែរក្រហមអាចទទួលបានយុត្តិ-
ធម៌ពេញបរិបូរ
ប្រសិនបើសាលាក្ដីខ្មែរក្រហមបានបំពេញតួនាទីសំខាន់ៗចំនួន
២។
«ចំណុចទី១គឺសវនាការត្រូវតែរហ័ស
ត្រូវធ្វើជាសាធារណៈ
ត្រូវគោរពសិទ្ធិជន
ជាប់ចោទ។
បញ្ហាទី២ដែលសំខាន់គឺថា
ប្រជាពលរដ្ឋភាគច្រើនត្រូវតែយល់ដឹង
អំពីនីតិវិធី»។
យោងតាមលោកឡាស
អលសិន មន្ដ្រីទំនាក់ទំនងផ្នែកច្បាប់របស់សាលាក្ដីខ្មែរ
ក្រហម
បានឲ្យដឹងថា
មានប្រជាជនកម្ពុជាបានមកទស្សនាការកាត់ទោសឌុច
នាពេលកន្លងទៅចំនួន៣១.០០០នាក់។
ហើយគ្រាន់តែបីខែដើមឆ្នាំនេះមានប្រ-
ជាជនជាង៤.០០០នាក់បានមកទស្សនាសាលាក្ដីខ្មែរក្រហម។
ក៏ប៉ុន្ដែលោកឡុង
បញ្ញាវុធមានប្រសាសន៍ថា
សាលាក្ដីខ្មែរក្រហមនៅតែស្ថិតនៅ
ឆ្ងាយពីប្រជាពលរដ្ឋកម្ពុជានៅឡើយ។
លោក ឡាស
អលសិន បញ្ជាក់ថា
ថវិកាថ្មីចំនួន៨៥លានដុល្លារអាមេរិក
ដែល
ប្រទេសចាប់អារម្មណ៍នឹងសាលាក្ដីខ្មែរក្រហម
ទើបនឹងអនុម័តសម្រាប់ដំណើរ
ការទៅមុខរយៈពេល២ឆ្នាំទៀតនោះ
ក៏នឹងជួយឲ្យមានការពង្រឹងពង្រីកការផ្សព្វ
ផ្សាយអប់រំដល់ប្រជាពលរដ្ឋកម្ពុជាអំពីសាលាក្ដីខ្មែរក្រហមបន្ថែមទៀត៕