ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជាជាប្រទេសលាងប្រាក់ទុច្ចរិតដ៏ធំ


Groundhog Club Co-handler Ron Ploucha holds the weather predicting groundhog, Punxsutawney Phil, after the club said Phil did not see his shadow and there will be an early spring during the Groundhog Day ceremony in Punxsutawney, Pa.
Groundhog Club Co-handler Ron Ploucha holds the weather predicting groundhog, Punxsutawney Phil, after the club said Phil did not see his shadow and there will be an early spring during the Groundhog Day ceremony in Punxsutawney, Pa.

<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

ភាពទន់ខ្សោយនៃការត្រួតពិនិត្យតាមច្រកព្រំដែន ភាពទន់ខ្សោយនៃច្បាប់ប្រ-
ឆំាងនឹងការសម្អាតប្រាក់ សមត្ថភាពមានកម្រិតនៃមន្ត្រីតុលាការក្នុងការស៊ើប
អង្កេត និងការកាត់ទោស ភាពមានកម្រិតនៃសមត្ថភាពរបស់ធនាគារជាតិនៃ
កម្ពុជាក្នុងការត្រួតពិនិត្យវិស័យធនាគារនិងហរិញ្ញវត្ថុដែលលូតលាស់ដ៏ឆាប់រហ័ស
និងការរីករាលដាលនៃអំពើពុករលួយ បានធ្វើឲ្យប្រទេសកម្ពុជាកា្លយជាប្រទេស
សម្អាតប្រាក់ដ៏ធំមួយនៅក្នុងឆ្នាំ២០០៩ នេះបើយោងតាមរបាយការណ៍ប្រចំាឆ្នាំ
ស្តីពីយុទ្ធសាស្ត្រគ្រប់គ្រងគ្រឿងញៀនអន្តរជាតិរបស់ក្រសួងការបរទេសសហរដ្ឋ
អាមេរិក។

របាយការណ៍ ដែលទើបចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេស
អាមេរិកកាលពីដើមសប្តាហ៍នេះ បានដាក់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសសម្អាត
ប្រាក់ធំមួយក្នុងចំណោមប្រទេសចំនួន៦០ នៅលើពិភពលោក ក្នុងនោះរួមមាន
ប្រទេសភូមា ថៃ និងសិង្ហបុរីផងដែរ។ ការសម្អាតប្រាក់ឬការលាងលុយកខ្វក់
ដែលមានន័យថា ការបំផ្លែងឬបង្វែរទ្រព្យសម្បត្តិ ដែលបានមកពីបទល្មើស ឬ
ទ្រព្យមិនស្របច្បាប់ឲ្យទៅជាស្របច្បាប់តាមរយៈការបង្វិលទៅក្រៅប្រទេសឬ
យកប្រាក់កខ្វក់នោះទៅប្រើប្រាស់លើកិច្ចការទិញដូរអ្វីផ្សេង។

លោកJohn Johnson អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចំាកម្ពុជា បាននិយាយ
ថា ការដាក់ចំណាត់ថ្នាក់របស់ក្រសួងការបរទេសអាមេរិកនេះ ធ្វើឡើងដោយ
ផ្អែកលើភស្តុតាង ដែលប្រមូលបានពីភ្នាក់ងារជាដៃគូប្រចំានៅប្រទេសកម្ពុជា
ហើយវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជាក្នុងការប្រឆំាងនឹង
ការសម្អាតប្រាក់។

«របាយការណ៍នេះប្រមូលផ្តុំព័ត៌មានដែលបានមកពីស្ថានទូត ជំនួបជាមួយរដ្ឋា
ភិបាលកម្ពុជានិងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកដែលធ្វើការលើផ្នែកនេះ ហើយ
ក៏បានមកពីការស្រាវជ្រាវរបស់អ្នកស្រាវជ្រាវនៃក្រសួងការបរទេសអាមេរិកដែរ។
ដូច្នេះ ការមានលទ្ធភាពប្រឆំាងនឹងការសម្អាតប្រាក់គឺសំខាន់ណាស់ក្នុងការទប់
ស្កាត់ប្រព័ន្ធហិរញ្ញវត្ថុដែលគាំទ្រដល់សកម្មភាពមិនស្របច្បាប់នានា ដូចជាអំពើ
ភេរវកម្ម ឧក្រិដ្ឋកម្ម អាវុធប្រល័យលោក ការជួញដូរមនុស្ស និងគ្រឿងញៀនជា
ដើម»។

របាយការណ៍យុទ្ធសាស្ត្រគ្រប់គ្រងគ្រឿងញៀនអន្តរជាតិនេះបានកំណត់ថា ប្រ-
ទេសដែលស្ថិតក្នុងបញ្ជីប្រទេសសម្អាតប្រាក់ធំៗគឺជាប្រទេសដែលស្ថាប័នហិរញ្ញ
វត្ថុនានារបស់ប្រទេសនោះជាប់ពាក់ព័ន្ធនឹងការធ្វើចរាចរសាច់ប្រាក់ ដែលបាន
មកពីគ្រប់ប្រភេទឧក្រិដ្ឋកម្មទំាងអស់។ ចំណែកប្រទេសកម្ពុជា ប្រភពសំខាន់ៗ
នៃការសម្អាតប្រាក់ ឬការលាងលុយកខ្វក់ គឺបានមកពីការជួញដូរថ្នាំញៀន ការ
ជួញដូរមនុស្សនិងអំពើពុករលួយដ៏រីករាលដាល។របាយការណ៍ដដែលបានលើក
ឡើងបន្តទៀតថា ប្រាក់មិនស្របច្បាប់មួយចំនួនទៀតនៅកម្ពុជា បានមកពីការ
រត់ពន្ធប្រេងឥន្ធនៈ គ្រឿងស្រវឹងនិងបារីជាដើម។ ហើយប្រាក់កខ្វក់ទំាងនេះកម្រ
នឹងបង្វិលចេញតាមប្រព័ន្ធធនាគារណាស់ ក៏ប៉ុន្តែតែងតែត្រូវគេបង្វិលទៅជាដីធ្លី
លំនៅដ្ឋាន របស់របរប្រើប្រាស់ទំនើបៗ និងអចលនទ្រព្យផ្សេងៗ។

លោកផាន់ ហូ អគ្គនាយកនៃនាយកដ្ឋានត្រួតពិនិត្យធនាគារនិងជាអគ្គលេខាធិ-
ការនៃអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុដែលធ្វើការប្រឆំាងនឹងការសម្អាតប្រាក់មាន
ប្រសាសន៍ទទួលស្គាល់ថា ប្រទេសកម្ពុជាពិតជាមានការសម្អាតប្រាក់ ប៉ុន្តែការ
សម្អាតប្រាក់នោះមានតិចតួចបំផុត ហើយភាគច្រើនមានប្រភពមកពីបរទេស។

«ទី១យើងមានច្បាប់។ យើងមានប្រកាសសម្រាប់ឲ្យគ្រឹះស្ថានហរិញ្ញវត្ថុគេរាយ
ការណ៍មកយើង ហើយយើងមានការត្រួតពិនិត្យក្នុងប្រព័ន្ធធនាគារទៀត។អញ្ចឹង
ការលាងលុយភាគច្រើនមកពីក្រៅ។ ផ្ទៃក្នុងរបស់យើងគឺតិចតួចណាស់។សំខាន់
គឺទាក់ទងនឹងលុយដែលប្លន់ លុយដែលលួច លុយដែលបន្លំ ប៉ូលិសយើងចាប់
បានតែញ៉យហ្នឹង។ អញ្ចឹង លុយអស់ហ្នឹង យើងមានតិចតួចណាស់ បើធៀបនឹង
ការលាងលុយពីក្រៅមកវិញ»។

លោកផាន់ ហូមានប្រសាសន៍បន្តថា អង្គភាពរបស់លោកបានចុះពិនិត្យធនាគារ
ចំនួន៨កាលពីឆ្នាំ២០០៩ ហើយយើងឃើញថា ធនាគារទំាងនោះមានប្រព័ន្ធ
ត្រួតពិនិត្យចរន្តសាច់ប្រាក់បានល្អប្រសើរ ដែលជួយទប់ស្កាត់ការធ្វើចរាចរប្រាក់
កខ្វក់តាមប្រព័ន្ធធនាគារបានយ៉ាងមានប្រសិទ្ធិភាព។

ជាមួយគ្នានោះ លោកខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍
ថា ការសម្អាតប្រាក់ ឬការលាងលុយកខ្វក់កម្រនឹងកើតមាននៅប្រទេសកម្ពុជា
ណាស់ ហើយរបាយការណ៍របស់ក្រសួងការបរទេសអាមេរិកមានបំណងធ្វើឲ្យ
ប្រទេសកម្ពុជាអាប់ឱន។

«របាយការណ៍ហ្នឹងគ្រាន់តែនិយាយតែថាៗ។វាអត់មានអីជាភស្តុតាង។ ចង់ដឹង
ថា អ្នកណា ឈ្មោះណា ដែលយកលុយមកលាងនោះ។ ប្រសិនបើមានព័ត៌មាន
ផង មានឯកសាផង យើងនឹងធ្វើការជូន។ កុំឲ្យចេះតែមានការចោទប្រកាន់ទទេ
ថា ជាកន្លែងលាងលុយ។ ថាតែមាត់ហ្នឹង។ ខ្ញុំបដិសេធនឹងរបាយការណ៍ហ្នឹង គឺ
ជាការសំអុយ»។

ចាប់តំាងពីឆ្នាំ២០០៧មកម្ល៉េះ ប្រទេសកម្ពុជាបានបង្កើតច្បាប់ និងប្រកាសស្តីពី
ការប្រឆំាងនឹងការសម្អាតប្រាក់ និងហិរញ្ញទានភេរវកម្ម។ ប្រកាសនិងច្បាប់បាន
បញ្ជាឲ្យគ្រប់គ្រឹះស្ថានហិរញ្ញវត្ថុទំាងអស់ត្រូវត្រួតពិនិត្យ ជាពិសេស ចំពោះការ
ផ្ទេរប្រាក់លើសពី ១០.០០០ដុល្លារអាមេរិក ហើយស្ថាប័នហិរញ្ញវត្ថុត្រូវតែរាយ
ការណ៍ពីការផ្ទេរប្រាក់ដែលសង្ស័យ។នៅឆ្នាំ២០០៩ អង្គភាពស៊ើបការណ៍ហិរញ្ញ
វត្ថុកម្ពុជាទទួលបានការរាយការណ៍ពីការផ្ទេរប្រាក់សង្ស័យចំនួន៦៤ករណី នេះ
បើយោងទៅតាមរបាយការណ៍ស្តីពីយុទ្ធសាស្ត្រគ្រប់គ្រងគ្រឿងញៀនអន្តរជាតិ
របស់ក្រសួងការបរទេសអាមេរិក។

ក៏ប៉ុន្តែក្រសួងការបរទេសអាមេរិកបានលើកឡើងក្នុងរបាយការណ៍ដដែលរបស់
ខ្លួនថា ការរាយការណ៍ពីការផ្ទេរប្រាក់ចំនួនច្រើនមិនទាន់ត្រូវបានអនុវត្តពេញ
លេញនៅឡើយ ដោយសារតែការខ្វះយន្តការរាយការណ៍រួមមួយនៅក្នុងប្រព័ន្ធ
ធនាគាររបស់កម្ពុជា។

លោកអ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា ជឿជាក់ថា ការ
សម្អាតប្រាក់មិនអាចធ្វើនៅតាមប្រព័ន្ធធនាគាររបស់ប្រទេសកម្ពុជានោះទេ ត្បិត
ធនាគារមានការប្រុងប្រយ័ត្នខ្ពស់ចំពោះចរន្តសាច់ប្រាក់ចេញចូល។

«ឆ្លងតាមធនាគារហ្នឹងគឺមិនអាចទេ។ ខ្ញុំគិតថា វាមិនត្រូវឆ្លងតាមប្រព័ន្ធធនាគារ
ទេ ព្រោះធនាគារគេមានច្បាប់របស់គេត្រឹមត្រូវ ក្នុងការផ្ទេរលុយចេញផ្ទេរលុយ
ចូល។ បើធនាគារធ្វើប្រតិបត្តិការ អញ្ចឹងធនាគារខ្លួនឯងនឹងមានទោស។ គេនឹង
ចាប់។ ច្បាប់ប្រឆំាងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មរបស់កម្ពុជា
នាពេលបច្ចុប្បន្ននេះបានចែងថា បុគ្គលណាដែលមិនរាយការណ៍ពីប្រតិបត្តិការ
សាច់ប្រាក់ ឬ ប្រតិបត្តិការសាច់ប្រាក់សង្ស័យ ទៅអង្គភាពស៊ើបអង្កេតហិរញ្ញវត្ថុ អាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់មួយឆ្នាំនិងពិន័យជាប្រាក់រហូតដល់
៥លានរៀល ឬស្មើនឹង១.២០០ដុល្លារ។ ហើយក្នុងករណីជាប់ទោសពីបទល្មើស
សម្អាតសាច់ប្រាក់ ទ្រព្យសម្បតិ្តទំាងឡាយដែលពាក់ព័ន្ធ ឬសង្ស័យថា ពាក់ព័ន្ធ
នឹងបទល្មើស ត្រូវរឹបអូសទុកជាសម្បតិ្តរដ្ឋ»។

យ៉ាងណាក៏ដោយ ក្រសួងការបរទេសអាមេរិកបានលើកឡើងក្នុងរបាយការណ៍
របស់ខ្លួនថា ច្បាប់ប្រឆំាងការសម្អាតប្រាក់នេះនៅទន់ខ្សោយនៅឡើយ ខណៈ
ដែលសមត្ថភាពរបស់អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុមិនទាន់រឹងមាំនោះ។ របាយ
ការណ៍នេះបន្តថា រដ្ឋាភិបាលកម្ពុជាគួរតែជំរុញការអនុវត្តច្បាប់ប្រឆំាងនឹងការ
សម្អាតប្រាក់ឲ្យបានពេញលេញនិងបង្កើនសមត្ថភាពរបស់អ្នកអនុវត្តន៍ច្បាប់និង
មន្ត្រីតុលាការដើម្បីធ្វើការស៊ើបអង្កេត កាត់ទោស និងកាត់សេចក្តីទៅលើហិរញ្ញ
ប្បទានឧក្រិដ្ឋកម្ម ។ ហើយកម្ពុជាក៏គួរពង្រឹងការត្រួតពិនិត្យការធ្វើចរាចរសាច់
ប្រាក់តាមបណ្តោយព្រំដែន ហើយចាត់វិធានការជាក់លាក់ក្នុងការប្រយុទ្ធនឹង
អំពើពុករលួយ។

លោកផាន់ ហូ នៃអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុមានប្រសាសន៍ថា ការប្រឆំាង
នឹងការសម្អាតប្រាក់នៅជាបញ្ហាថ្មីសម្រាប់ប្រទេសកម្ពុជា ហើយពេលនេះកម្ពុជា
កំពុងប្រឹងប្រែងបន្ថែមទៀតក្នុងការសហការជាមួយដៃគូផ្តល់ជំនួយដើម្បីប្រឆំាង
នឹងការសម្អាតប្រាក់ប្រកបដោយប្រសិទ្ធិភាព។

សូមបញ្ជាក់ថា រយៈពេល៣ឬ៤ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាទទួលបាន
ជំនួយបច្ចេកទេសជាច្រើនពីដៃគូអភិវឌ្ឍន៍ ដើម្បីប្រយុទ្ធនឹងការសម្អាតប្រាក់ ឬ
ការលាងលុយកខ្វក់។ក្នុងនោះមានស្ថានទូតអាមេរិក ដែលធ្លាប់បានផ្តល់វគ្គហ្វឹក
ហ្វឺនជំនាញស៊ើបអង្កេតហិរញ្ញវត្ថុដល់មន្ត្រីធនាគារ មន្ត្រីប្រឆំាងភេរវកម្ម ព្រះរាជ
អាជ្ញា ចៅក្រម និងមន្ត្រីប៉ូលិសកម្ពុជា ជាដើម។ ដោយឡែក មន្ត្រីធនាគារអភិ-
វឌ្ឍន៍អាស៊ី បានអះអាងថា ខ្លួនកំពុងផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជា ក្នុងការ
បង្កើតបទបញ្ញត្តិជាច្រើនទៀតដើម្បីជួយប្រយុទ្ធប្រឆំាងការសម្អាតប្រាក់នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG