ដើម្បីស្តាប់ព័ត៌មាននេះ
សហរដ្ឋអាមេរិកនិងប្រទេសកម្ពុជាបានព្រមព្រៀងគ្នាបង្កើតកិច្ចខិតខំប្រឹងប្រែង
ឱ្យកាន់តែខ្លាំងក្លាឡើងថែមទៀត
ដើម្បីប្រយុទ្ធប្រឆាំងនឹងទេសចរណ៍ផ្លូវភេទនិង
ការជួញដូរមនុស្សនៅថ្ងៃច័ន្ទនេះ
ដោយបង្ក្រាបជនល្មើសជាជនជាតិអាមេរិកាំង
ដែលរំលោភផ្លូវភេទលើកុមារ
នៅក្នុងប្រទេសកម្ពុជា។
លោកJohn Morton
ឧបការីក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកបានថ្លែង
ប្រាប់សន្និសីទកាសែតនៅក្នុងស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងភ្នំពេញថាជន
ជាតិអាមេរិកាំងចំនួន១៤នាក់កំពុងប្រឈមមុនឹងការចោទប្រកាន់នៅក្នុងសហ
រដ្ឋអាមេរិក
អំពីបទឧក្រិដ្ឋផ្លូវភេទនៅក្នុងប្រទេសកម្ពុជា
ជាពិសេសការរួមភេទ
ជាមួយកុមារកម្ពុជាមិនទាន់គ្រប់អាយុ
បន្ទាប់ពីត្រូវបានចាប់ខ្លួននៅក្នុងប្រទេស
កម្ពុជា
និងបានបញ្ជូនទៅសហរដ្ឋអាមេរិក។
លោកឧត្តមសេនីយ៍ផ្កាយមាស៤
នេត សារឿន អគ្គស្នងការប៉ូលិសជាតិ
ហើយ
និងលោកJohn
Morton ឧបការីក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក
បាន
ចុះហត្ថលេខាលើលិខិតប្រកាសគោលបំណងដែលត្រូវបានតាក់តែងឡើងសំដៅ
ពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់
និង បន្ថែមការបណ្តុះបណ្តាលការ
ស៊ើបអង្កេតការសម្របសម្រួល
និងព័ត៌មានសម្ងាត់តាមលិខិតប្រកាសកិច្ចសហ
ប្រតិបត្តិការសម្រាប់ប្រយុទ្ធប្រឆាំងនឹងទេសចរណ៍ផ្លូវភេទ
ការជួញដូរមនុស្សនិង
ឧក្រិដ្ឋកម្មដទៃទៀត
បន្ទាប់ពីលោកJohn
Mortonបានមកដល់ប្រទេសកម្ពុជា។
លោក
John Morton
បានថ្លែងថា
លិខិតប្រកាសគោលបំណង
ដែលយើងបាន
ចុះហត្ថលេខា
នៅថ្ងៃនេះ
បង្កើនការបណ្តុះបណ្តាលនិងបង្កើនកិច្ចសហប្រតិបត្តិ
ការទ្វេភាគីស្តីពីការស៊ើបអង្កេត
និងការវិវឌ្ឍរយៈពេលយូរអង្វែងទាក់ទងជាមួយ
នឹងប្រភេទនៃឧក្រិដ្ឋកម្មទាំងនេះ។
យើងមានកិច្ចប្រជុំដ៏អស្ចារ្យជាមួយនឹងលោក
ឧត្តមសេនីយ៍
(នេត
សាវឿន)
ដើម្បីស្ថាបនានូវទំនាក់ទំនងដ៏ល្អប្រសើរ។
លោJohn
Mortonបានបញ្ជាក់ថា
យើងសប្បាយរីករាយមកកាន់ប្រទេសកម្ពុជា
និងពេញចិត្តបំផុត
បន្តកិច្ចសហប្រតិបត្តិការដ៏អស្ចារ្យជាមួយប៉ូលិសជាតិកម្ពុជា
ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មផ្លូវភេទនេះ
ហើយលោកគិតថា អនាគត គឺ
ល្អប្រពៃណាស់។
លោកJohn
Mortonដែលបានមកដល់ប្រទេសកម្ពុជាថ្ងៃច័ន្ទបានជួបពិភាក្សា
ការងារជាមួយក្រុមមេដឹកនាំអង្គការមិនមែនរដ្ឋាភិបាលនៅក្នុងទីក្រុងភ្នំពេញនិង
គ្រោងធ្វើដំណើរទៅកាន់ខេត្តសៀមរាប
នៅថ្ងៃអង្គារ
ដើម្បីជួបពិភាក្សាមួយក្រុម
មន្ត្រីអន្តោប្រវេសន៍
និងបុរាណវត្ថុវិទ្យា
មុននឹងចាកចេញពីប្រទេសកម្ពុជា។
លោកសំលៀង
សីលា នាយកអង្គការសកម្មភាពដើម្បីកុមារបានបញ្ជាក់ថា
នៅ
ក្នុងឆ្នាំ២០០៩
ចំនួនជនរងគ្រោះមានការថយចុះ
ក៏ប៉ុន្តែចំនួនជនល្មើសមានការ
កើនឡើង
ដោយក្នុងករណីមួយមានជនរងគ្រោះដល់៨នាក់
នៅក្នុងឆ្នាំ ២០០៨
ប៉ុន្តែនៅក្នុងឆ្នាំ២០០៩
យើងទទួលបានករណីច្រើន
ប៉ុន្តែករណីមួយៗ
មានជន
រងគ្រោះយ៉ាងច្រើនត្រឹម៣នាក់៕