ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេសជប៉ុនបានផ្ដល់ជំនួយ ជាង ៥ លាន ដុល្លាអាមេរិក


រាជរដ្ឋាភិបាលជប៉ុន នៅថ្ងៃពុធនេះ បានផ្ដល់ជាជំនួយសម្ភារៈ ដែលមានទឹក
ប្រាក់សរុបចំនួន ៥ លាន ៥សែន ដុល្លាអាមេរិក សម្រាប់ធ្វើការបោសសំអាត
គ្រាប់មីន និងយុទ្ធភណ្ឌ័មិនទាន់ផ្ទុះ ដែលនៅរាយប៉ាយដ៏គួរឲ្យគ្រោះថ្នាក់ នៅ
ក្នុងប្រទេសកម្ពុជា។

សម្ភារៈទាំងនោះរួមមានម៉ាស៊ីនរាវមីនចំនួន ៤៨៤ គ្រឿង ម៉ាស៊ីនរាវរកគ្រាប់មីន
ក្នុងជម្រៅដីជ្រៅ ចំនួន ៤៤ គ្រឿង គ្រឿងបន្លាស់រថយន្ដ និងគ្រឿងបន្លាស់ឧប-
ករណ៍រាវគ្រាប់មីនជាដើម។

លោកម៉ាសាហ្វូមី គូរ៉ូគី ឯកអគ្គរដ្ឋទូតប្រទេសជប៉ុនប្រចាំកម្ពុជា បានថ្លែងក្នុងពិ-
ធីប្រគល់សម្ភារៈទាំងនោះក្នុងទីក្រុងភ្នំពេញថា នេះគឺជាទិសដៅជាមូលដ្ឋានគ្រឹះ
នៃគោលនយោបាយជំនួយរបស់ប្រទេសជប៉ុន ដើម្បីរូមចំណែកដល់ការកសាង
សន្ដិភាព ជំរុញការអភិវឌ្ឍន៍ និងធានាសេចក្ដីថ្លៃថ្នូររបស់ប្រជាជននៃបណ្ដាប្រ-
ទេសកំពុងអភិវឌ្ឍន៍។ ហើយនេះគឺជាស្មារតី ដែលប្រទសជប៉ុនបានតំកល់ការ
យក ចិត្តទុកដាក់ជាពិសេសទៅលើការជួយឧបត្ថម្ភដល់សកម្មភាពបោសសំអា-
តមីននៅកម្ពុជា ។

លោកនាយករដ្ឋមន្ដ្រីខ្មែរ ហ៊ុន សែន បានចាត់ទុកថា សម្ភារៈទាំងនេះនឹងជួយ
ជម្រុញដំណើរការដោះគ្រាប់មីនជាបន្ថែមទៀត សម្រាប់ការអភិវឌ្ឍន៍នៅក្នុងប្រ-
ទេសកម្ពុជា។

“សម្ភារៈទាំងអស់នេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់គាំទ្រ និងជម្រុញ
សកម្មភាពរបស់ ស៊ីម៉ាក់ ឲ្យអាចបន្ដដំណើរការរបស់ខ្លួនទៅមុខទៀត ប្រកប
ដោយប្រសិទ្ធិភាព ក្នុងការអនុវត្តន៍បេសកម្មបោស សំអាតគ្រាប់មីននិងយុទ្ធភ-
ណ្ឌ័មិនទាន់ផ្ទុះដើម្បីរំដោះផ្ទៃដីបង្កបង្កើនផល ជូនប្រជាជន និងដើម្បីគាំទ្រដល់
ដំណើរការនៃការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចរបស់យើង "។


ប្រទេសកម្ពុជា បានបញ្ចប់សង្រ្គាមផ្ទៃក្នុងដ៏ហែកហួរ ដែលបានអូសបន្លាយអ-
ស់រយៈពេលជាងបីទសវត្សរ៍នៅឆ្នាំ ១៩៩៨។ ក៏ប៉ុន្ដែគ្រាប់មីន និងយុទ្ធភណ្ឌ័
មិនទាន់ផ្ទុះ ត្រូវបានដាក់បង្កៃ និងបង្កប់ក្នុងដី ដោយភាគីបដិបក្ខនៅពាស
ពេញអតីតតំបន់ប្រយុទ្ធ និងជុំវិញអតីតតំបន់ឈរជើងរបស់កងទព័។ របាយ
ការណ៍តាមដានការគ្រោះថ្នាក់ដោយសារគ្រាប់មីនរបស់កាកបាទក្រហមកម្ពុ-
ជា បានបង្ហាញថា មានជនរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌ័មិនទាន់
ផ្ទុះចំនួនជាង ២០០ នាក់ជារៀងរាល់ឆ្នាំ ក្នុងអំឡុងឆ្នាំ ២០០៨ និងឆ្នាំ ២០០៩។

លោកហ៊ុន សែន លើកឡើងថា នេះគឺជាអត្រាគ្រោះថ្នាក់ ដែលនៅមានកម្រិត
ខ្ពស់នៅឡើយ ហើយវា គឺជាការគម្រាមកំហែងដល់ការប្រើប្រាស់ដីធ្លីសម្រាប់
ការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។

យោងតាមលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន
កម្ពុជាហៅកាត់ថា ស៊ីម៉ាក់ បានឲ្យដឹងថា គិតមកត្រឹមឆ្នាំ២០០៩ប្រទេសកម្ពុ-
ជា បានបោសសំអាតគ្រាប់មីន និងយុទ្ធភណ្ឌ័មិនទាន់ផ្ទុះបានចំនួនជាង ២ ម៉ឺន
៦ពាន់ហិចតាក្នុងនោះមានគ្រាប់មីន និងយុទ្ធភណ្ឌ័មិនទាន់ផ្ទុះ ត្រូវបានរកឃើ-
ញនិងបំផ្លាញចោលចំនួនជាង ១លាន ៩សែន គ្រាប់។

យោងតាមលោក ហ៊ុន សែនប្រទេសកម្ពុជាត្រូវការរយៈពេលយ៉ាងតិច ១០ឆ្នាំ
ទៀតដើម្បីធ្វើការ បោសសំអាតគ្រាប់មីន និងយុទ្ធភណ្ឌ័មិនទាន់ផ្ទុះឲ្យអស់នៅ
ក្នុងតំបន់នានាដែលបានកំណត់ទុក។

ពីទីក្រុងភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធ VOA សម្លេងសហរដ្ឋអាមេរិក ៕

XS
SM
MD
LG