ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក៖កម្ពុជានិងថៃត្រូវដោះ ស្រាយជម្លោះដោយសន្តិវិធី និងឆាប់រហ័ស


ដើម្បីស្តាប់ព័ត៌មាននេះ

មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិក
បានសម្តែងការព្រួយបារម្ភចំពោះបញ្ហាជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងប្រ-
ទេសថៃ ដែលកំពុងកើតមានឡើង។

លោក Scot Marciel ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអាស៊ាន បានថ្លែងប្រាប់
សន្និសីទការសែតនៅក្នុងស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញថា លោក
បានគ្រោងទៅទស្សនកិច្ចនៅប្រទេសថៃនៅថ្ងៃស្អែក ដើម្បីលើកទឹកចិត្តដល់ការ
ស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធី ចំពោះការប្រឈមមុខខាងយោធាដ៏
តានតឹង ដែលបានធ្វើឱ្យកងទ័ពយ៉ាងតិច៨នាក់ស្លាប់នៅក្នុងការវាយប្រយុទ្ធគ្នា
ជាច្រើនលើក។

«ទស្សនៈរបស់យើងស្តីពីបញ្ហានេះ គឺថា យើងគឺជាមិត្តល្អជាមួយប្រទេសកម្ពុជា
និងប្រទេសថៃនិងដូចប្រទេសជាច្រើនទៀត។ យើងបានខ្វាយខ្វល់អំពីភាពតាន
តឹងរវាងប្រទេសទាំង២ ហើយអ្វីដែលយើងនិយាយគឺថា យើងសង្ឃឹមថា រដ្ឋាភិ
បាល និងមេដឹកនាំទាំង២នឹងធ្វើអ្វីដែលពួកគេអាចព្យាយាមកាត់បន្ថយភាពតាន
តឹងនានា ដើម្បីចាប់ផ្តើមជាមួយគ្នា និងបន្ទាប់មក ព្យាយាមស្វះស្វែងរកដំណោះ
ស្រាយដោយសន្តិវិធី និងឆាប់រហ័សចំពោះបញ្ហានេះ»។

ដំណើរទស្សនកិច្ចរបស់លោកឯកអគ្គរដ្ឋទូត Scot Marcielបានធ្វើឡើងស្របគ្នា
ជាមួយដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់តំបន់ព្រំដែនភាគខាងជើងប្រទេសកម្ពុជាជាប់ជាមួយប្រទេសថៃជាកន្លែង
ដែលលោកបានលើកទឹកចិត្តកងទ័ពកម្ពុជា ឱ្យបន្តការប្រុងប្រយ័ត្នប្រឆាំងនឹងការ
ឈ្លានពានពីសំណាក់ប្រទេសថៃ។

នៅអតីតទីតាំងដ៏រឹងមាំរបស់ពួកខ្មែរក្រហមនៅអន្លង់វែង លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែនបានប្រាប់កងទ័ពរបស់លោកថា លោកកំពុងពិចារណាប្តឹងជាផ្លូវការ
ទៅតុលាករអន្តរជាតិ នៅទីក្រុងឡាអេអំពីការឈ្លានពានទឹកដីកម្ពុជាពីសំណាក់
ប្រទេសថៃ។

ប្រទេសកម្ពុជា និងប្រទេសថៃ មិនមានឱកាសជាច្រើនលើក ដើម្បីដោះស្រាយ
ស្ថានភាពព្រំដែនដោយទ្វេភាគីទេ ដែលបានចាប់ផ្តើមនៅក្នុងខែកក្កដាឆ្នាំ២០០៨
បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានចុះនៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោករបស់
អង្គការ Unesco។

រដ្ឋាភិបាលទីក្រុងបាងកកបានឈ្លោះប្រកែកជាផ្លូវការជាមួយប្រទេសកម្ពុជា អំពី
តំបន់ជម្លោះព្រំដែនដែលមានផ្ទៃដីទំហំ៤,៦គីឡូម៉ែត្រការ៉េ នៅក្បែរប្រាសាទព្រះ
វិហារ។

លោកនាយករដ្ឋមន្ត្រីថៃAbhisit Vejjajivaបាននិយាយនៅក្នុងទីភ្នាក់ងារសារព័ត៌
មានថៃកាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលរបស់លោកមិនបោះបង់ចោលផ្ទៃដីទំហំ៤,៦
គីឡូម៉ែត្រការ៉េ នៅក្បែរប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជាទេ ដោយអះអាង
ថា តំបន់នេះជាកម្មសិទ្ធិរបស់ប្រទេសថៃ។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន
បានជេរប្រមាថដោយត្រង់ទៅលោកនាយករដ្ឋមន្ត្រីថៃ Abhisit Vejjajiva ថា ជា
មុនស្សឆ្កួតឡប់។

បញ្ហារួមបញ្ចូលគ្នានេះបានធ្វើឱ្យមានជម្លោះការទូតរវាងប្រទេសជិតខាងទាំង២
ដែលកំពុងកើតមានឡើងអំពីការតែងតាំងលោកអតីតនាយករដ្ឋមន្ត្រីថៃThaksin
Shinawatra ធ្វើជាទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។

ពីរាជធានីភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេងស.រ.អា.៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG