ដើម្បីស្តាប់ព័ត៌មាននេះ
តុលាការខេត្តតាកែវ
នៅថ្ងៃអង្គារ៍នេះ
បានលើកពេលប្រកាសសាលក្រមប្រឆាំង
ជំទាស់ទៅនឹងអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីម្នាក់
សកម្មជនការពារសិទ្ធិមនុស្ស
ចំនួនពីររូប
និងប្រជាពលរដ្ឋមួយរូប
ដោយលើកហេតុផលថា ដំណើរការសវនា
ការនៅថ្ងៃនេះ
មានរយៈពេលយូរពេក។
បន្ទាប់ពីសវនាការអស់រយៈពេលជាង៥ម៉ោង
ដោយមានការចូលរួមពីក្រុមមន្រ្តី
ឃ្លាំមើលការរំលោភសិទ្ធិមនុស្សអន្តរជាតិ
និងក្នុងស្រុក។
លោកចៅក្រមជំនុំជម្រះគឺលោកចេង ប៊ុនលី បានលើកពេលប្រកាសសាលក្រម ដោយលោកគ្រោងនឹងប្រកាសជាផ្លូវការនៅថ្ងៃទី១៩ ខែកុម្ភៈខាងមុខនេះ។
លោកចេង
ប៊ុនលី
បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុVOAសម្លេងសហរដ្ឋអាមេ-
រិក
ក្រោយពេលបញ្ចប់សវនាការថា
មូលហេតុនៃការលើកពេលប្រកាសសាល
ក្រមនេះ
ដោយសារតែមានការពិភាក្សាដេញដោលមានរយៈពេលយូរពេក។
«មកពីការពិភាក្សាដេញដោលមានរយៈពេលយូរ
ហើយតុលាការមិនទាន់អាច
ពិចារណា
ហើយនឹងសម្រេចឱ្យបានត្រឹមត្រូវនៅទី១៩
ខែកុម្ភៈឆ្នាំ២០១០»។
លោកសុខ
សេរី អ្នកយកព័ត៌មានឲ្យវិទ្យុអាស៊ីសេរី
និងលោកកឹម សុស នាយក
វិទ្យុអាស៊ីសេរី
ផ្នែកខេមរភាសា
បានបដិសេធពុំផ្តល់អត្ថាធិប្បាយទេ។
«អត់មានអី ហេតុអីបានលោកពូ អត់ធ្វើអត្ថាធិប្បាយ No Comment»។
ក៏ប៉ុន្តែនៅក្នុងបន្ទប់សវនាការ
លោកសុខ សេរី បាននិយាយថា
ការផ្សព្វផ្សាយ
ព័ត៌មានរបស់លោកប្រកបទៅដោយវិជ្ជាជីវៈ
និងបានដកស្រង់សម្តីពីប្រភពដែល
បាននិយាយអំពីការធ្វើបាតុកម្ម
ដោយអហិង្សានៅក្នុងសហគមន៍ខ្មែរឥស្លាមនៅ
ភូមិកំពង់យោល
ឃុំគោកពោធិ៍ ស្រុកបូរីជលសា
ខេត្តតាកែវ ពិតប្រាកដមែន។
នៅក្នុងបន្ទប់សវនាការមានវត្តមានជនជាប់ចោទចំនួន៤រូប
ដែលរួមមានលោក
សុខ
សេរីនិងលោកស្រីឃឹម សារ៉ុម
ព្រមទាំងលោកជីប ជៀវ
អ្នកទាំងពីររូបគឺជា
សកម្មជនការពារសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានិងប្រជាពល
រដ្ឋខ្មែរឥស្លាមមួយរូបផ្សេងទៀត
គឺលោកនី សាន់។
ដំណើរការនីតិវិធីរបស់តុលាការនេះបានធ្វើការសាកសួរទៅលើសាក្សីចំនួន១២
រូបដែលនៅក្នុងនោះមានលោកទីន
សាការិយ៉ា
ដែលជាអ្នកយកព័ត៌មានឲ្យវិទ្យុ
អាស៊ីសេរីមួយរូបផ្សេងទៀតផងដែរ។
លោក
នី សាន់ ដែលបានជាប់ឃុំឃាំងអស់រយៈពេលជាង៤ខែមកហើយ
ពីបទ
ផ្សព្វផ្សាយព័ត៌មានមិនពិត
និងពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាសាធរណៈ
នោះបាននិយាយថា
លោកបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណពិតប្រាកដ
មែន ហើយលោកបានស្នើសុំឲ្យតុលាការលើកលែងការចោទប្រកាន់ចំពោះរូប
លោក។
«ព្រោះខ្ញុំបានទទួលសារភាពថា
បានធ្វើខុសទៅហើយ
តែក្នុងលក្ខណៈដែលខ្ញុំ
ធ្វើនេះ
គឺខ្ញុំធ្វើដើម្បីសាសនាឥស្លាមរបស់ភូមិខ្ញុំតែប៉ុណ្ណឹងទេ
អត់មានធ្វើគោល
បំណងទម្លាក់លោកនេះ
លោកនោះគឺអត់ទេ»។
ចំណែកលោកមួង
សុគន្ធ មេធាវីការពារក្តីរបស់លោកសុខ
សេរី
បានបញ្ជាក់ថា
ដំណើរការនីតិវិធីរបស់តុលាការបានប្រព្រឹត្តទៅយ៉ាងរលូន
ហើយលោកសង្ឃឹម
ថា
តុលាការនឹងពិចារណាលើកលែងការចោទប្រកាន់ចំពោះកូនក្តីរបស់លោក។
«ក្នុងរឿងហ្នឹង
ខ្ញុំយល់ឃើញថា
តុលាការនឹងផ្តល់យុត្តិធម៌យ៉ាងពេញលេញដល់
កូនក្តីខ្ញុំ»។
លោកអំ
សំអាត មន្រ្តីផ្នែកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្ស
LICADHO វិញ
បាននិយាយយ៉ាងដូច្នេះថា«តុលាការ
លោកនឹងពិចារណារឿងនេះ
ហើយសង្ឃឹម
ថា
តុលាការនឹងលើកលែងការចោទប្រកាន់បទល្មើសនៃការផ្សាយព័ត៌មានមិន
ពិតនេះ
ចំពោះសកម្មជនសិទ្ធិមនុស្សពីរនាក់
និង អ្នកសារព័ត៌មាន
ឲ្យផុតពីការ
ចោទប្រកាន់
ដើម្បីជាការលើកស្ទួយទៅដល់សិទ្ធិសេរីភាពសារព័ត៌មាន»។
គួរបញ្ជាក់ផងដែរថា
ជម្លោះក្នុងសហគមន៍ខ្មែរឥស្លាម
ដែលមានទីតាំងនៅស្រុក
បូរីជលសារ
ខេត្តតាកែវ ដែលបានឈានទៅដល់ការប្តឹងផ្តល់គ្នានេះ
បានកើត
មានឡើងក្រោយពីវិទ្យុអាស៊ីសេរីផ្នែកខេមរភាសា
កាលពីថ្ងៃទី០១ ខែវិច្ឆិកា
ឆ្នាំ
២០០៨
បានផ្សព្វផ្សាយអត្ថបទមួយដែល
បានបរិយាយថា
មានការធ្វើបាតុកម្ម
របស់សហគមន៍ខ្មែរឥស្លាម
នៅស្រុកបូរីជលសា ខេត្តតាកែវ
ដើម្បីប្រឆាំងជំទាស់
ទៅនឹងលោក រីម
ម៉ាត់ ប្រធានសហគមន៍ខ្មែរឥស្លាមថា
បានប្រព្រឹត្តអំពើពុក
រលួយនិងចាយវាយប្រាក់ខុសប្រក្រតី
។
លោករីម
ម៉ាត់
បានដាក់ពាក្យបណ្តឹងនេះទៅតុលាការពីបទផ្សព្វផ្សាយព័ត៌មាន
មិនពិត
និងបានធ្វើឲ្យខូចខាតសម្បត្តិសាធារណៈ។
នៅក្នុងបន្ទប់សវនាការ
លោករីមម៉ាត់បានទទូចឲ្យតុលាការផ្តន្ទាទោស
និងទាម
ទារសងជំងឺចិត្តចំនួន១០លានរៀល។
រាយការណ៍ពីខេត្តតាកែវ ខ្ញុំ ហេង រស្មី VOA ស.រ.អា.៕