ដើម្បីស្តាប់ព័ត៌មាននេះ
នេះគឺជាឈុតឆាកមួយនៅក្នុងរឿងល្ខោនបែបសម័យទំនើប
ដែលសម្តែងផ្ទាល់
នៅលើឆាក
ជូនក្រុមអ្នកភូមិប្រមាណ៥០០នាក់ទស្សនាដោយឥតគិតថ្លៃនៅក្នុង
ភូមិក្រាំងតាចាន់
ស្រុកត្រាំកក់ ខេត្តតាកែវ
កាលពីថ្ងៃសុក្រសប្តាហ៍មុន។
ល្ខោននិយាយរឿង«បំបែកភាពស្ងប់ស្ងាត់»ឬBreaking
the Silenceនេះនិយាយ
រៀបរាប់អំពីការធ្វើទារុណកម្ម
ការចាប់រំលោភសេពសន្ថវៈស្រ្តីនិងកុមារ
និង ការ
នាំយកប្រជាជនទៅសម្លាប់ចោលពីសំណាក់កម្មាភិបាលខ្មែរក្រហម។
មានតួអង្គជាសិល្បករចំនួន៦នាក់មកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបាន
សម្តែង
រាំពត់ពេន
រាងកាយដ៏ទន់ល្វតល្វន់របស់ខ្លួននៅលើឆាកអែបនឹងចេតីយ៍
ដែលមានលលាដ៍ក្បាលជនរងគ្រោះដោយរបបខ្មែរក្រហមជាង១ម៉ឺននាក់។
ប្រជា
ជនជិត២ម៉ឺននាក់ត្រូវបានប៉ាន់ប្រមាណថា
ត្រូវបានអតីតកម្មាភិបាលខ្មែរក្រហម
សម្លាប់នៅក្នុងគុកក្រាំងតាចាន់
ឃុំគុស ស្រុកត្រាំកក់នេះ។
ក្រៅពីបង្ហាញឈុតឆាកនៃការកាប់សម្លាប់ និង ធ្វើទារុណកម្មហើយនោះ
ល្ខោន
និយាយរឿង«បំបែកភាពស្ងប់ស្ងាត់»ដែលមានរយៈពេលជាង១ម៉ោងនេះក៏លាត
ត្រដាងផងដែរអំពីទុក្ខវេទនារបស់ប្រជាជនដែលត្រូវបង្ខំចិត្តទទួលទានសត្វជន្លេន
រស់រវើកជាអាហារដោយសារតែការអត់ឃ្លានខ្លាំងពេក។
អ្នកស្រី
សែម ប៉េង វ័យ៦០ឆ្នាំ
កំពុងឈរមើលយ៉ាងជក់ចិត្ត
ហាក់ស្លុងអារម្មណ៍
ទៅនឹងឈុតឆាកមួយដែលតួស្រ្តីម្នាក់ប្រថុយជីវិតលួចអង្ករមួយក្តាប់របស់អង្គការ
ហើយញ៉ុកពេញមាត់ដោយសារតែការស្រេកឃ្លានខ្លាំងពេក។ អ្នកស្រី
សែម ប៉េង
មានប្រសាសន៍ថា
ការសម្តែងនេះបានធ្វើឱ្យអ្នកស្រីនឹកឃើញឡើងវិញនូវបទ
ពិសោធន៍នៃការអត់ឃ្លានដែលអ្នកស្រីបានឆ្លងកាត់ក្នុងរបបខ្មែរក្រហមនោះ។
«នឹកឃើញដល់នោះ
ដូចថា អត់បាយអត់ទឹកណា៎។
អត់បាយអត់ទឹកអញ្ចឹងទៅ
វាកម្សត់។ចុះខ្ញុំកាលរបបនោះ
អត់បាយអត់ទឹកដែរហ្នឹង។ហូបអត់បានគ្រប់ពេល
ទេ។
ដូចថា ខ្លោចចិត្តដែរដល់លេងអញ្ចឹងទៅ»។
លោកសួន ប៊ុនរិទ្ធ
នាយកអង្គការអម្រឹតាសិល្បៈប្រចាំប្រទេសកម្ពុជា
ដែលបាន
រៀបចំការសម្តែងល្ខោននិយាយបែបសម័យទំនើបនេះ
មានប្រសាសន៍ថា
ការ
សម្តែងល្ខោននិយាយនេះគឺដើម្បីឱ្យក្មេងជំនាន់ក្រោយចងចាំអំពីប្រវត្តិសាស្រ្តនៃ
សោដនាកម្មនៅក្នុងសម័យខ្មែរក្រហម។
«រឿង
'បំបែកភាពស្ងប់ស្ងាត់'នេះមានគោលបំណងដូចចំណងជើងហ្នឹងអញ្ចឹង
គឺ
ថា
សូមឱ្យនាំគ្នានិយាយ
និយាយអំពីរឿងទាំងអស់ហ្នឹងឡើងវិញ
និយាយមិន
មែនដើម្បីចងកំហឹងទេ
តែនិយាយដើម្បីការរួបរួមគ្នាឡើងវិញ
និយាយដើម្បីធ្វើ
យ៉ាងម៉េចយើងអាចរស់នៅក្នុងភាពសុខដុមរមនាក្នុងអនាគតកូនចៅយើង»។
ល្ខោននិយាយរឿង«បំបែកភាពស្ងប់ស្ងាត់»នេះធ្លាប់ត្រូវបានសម្តែងជាលើកដំបូង
នៅក្នុងទីក្រុងភ្នំពេញនិងនៅតាមឃុំមួយចំនួនទៀតក្នុងខេត្តកំពង់ចាម
កណ្តាល
និងខេត្តតាកែវនេះកាលពីខែកុម្ភៈឆ្នាំទៅម៉ិញ
នៅមុនដំណើរការកាត់ទោសអតីត
ប្រធានគុកទួលស្លែង
លោកកាំង ហ្គិកអ៊ាវ ហៅឌុច។
ការសម្តែងល្ខោននិយាយក្នុងជុំទី២ដែលបានចាប់ផ្តើមពីថ្ងៃទី៣ដល់ថ្ងៃទី១២ខែ
កុម្ភៈនៅក្នុងឃុំចំនួន៤
ក្នុងខេត្ត២
គឺខេត្តកំពត និង
ខេត្តតាកែវនេះ
ក៏ត្រូវបានធ្វើ
ឡើងនៅពេលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
ឬ ដែលគេនិយមហៅ
ថា
តុលាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមដែលគាំទ្រដោយអង្គការសហ-
ប្រជាជាតិនោះ
កំពុងត្រៀមនាំខ្លួនអតីតមេដឹកនាំខ្មែរក្រហមកំពូលៗចំនួន៥នាក់
មកកាត់ទោសនៅក្នុងសំណុំរឿងលេខ០០២របស់ខ្លួន។
ការកាត់ទោសជនជាប់ចោទទាំង៥នាក់នេះត្រូវគេរំពឹងថា
នឹងចាប់ផ្តើមនៅចុង
ឆ្នាំ២០១០
ឬ ដើមឆ្នាំ២០១១ខាងមុខនេះ។
ជនជាប់ចោទទាំង៥នោះ
រួមមានលោក ខៀវ សំផន
អតីតប្រមុខរដ្ឋនៃរបបខ្មែរ
ក្រហម
លោក នួន ជា
អតីតប្រធានសភាដែលគេស្គាល់ថាជាបងធំទី២បន្ទាប់ពី
ប៉ុល
ពត លោកអៀង សារី
អតីតឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរ
ទេស
និងភរិយារបស់លោក គឺលោកស្រី
អៀង ធីរិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងសង្គម
កិច្ច
ហើយនិងចុងក្រោយគឺលោកកាំង
ហ្គិកអ៊ាវ ហៅឌុច
អតីតប្រធានមន្ទីរសន្តិ-
សុខ
ស ២១ ឬ គុកទួលស្លែង។
ជនជាប់ចោទដែលជាអតីតមេដឹកនាំខ្មែរក្រហមទាំងនេះនឹងត្រូវឡើងតុលាការ
ដើម្បីប្រឈមមុខនឹងការទទួលខុសត្រូវចំពោះការស្លាប់បាត់បង់អាយុជីវិត
ប្រជា
ជនខ្មែរជិត២លាននាក់
តាមរយៈការធ្វើទារុណកម្ម
ការបង្អត់អាហារ
ការបង្ខំឱ្យ
ធ្វើការហួសកម្លាំងនិងការកាប់សម្លាប់យ៉ាងព្រៃផ្សៃនៅចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ
១៩៧៩។
លោក ឆាំង
យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានសហការ
និងជួយ
ជ្រោមជ្រែងក្នុងការរៀបចំការសម្តែងល្ខោននិយាយរឿង«បំបែកភាពស្ងប់ស្ងាត់»
នេះមានប្រសាសន៍ថា
ការសម្តែងសិល្បៈជាល្ខោននិយាយនេះនឹងជួយធ្វើឱ្យ
ប្រជាពលរដ្ឋខ្មែរតាមដាននិងយកចិត្តទុកដាក់កាន់តែខ្លាំងឡើងថែមទៀតចំពោះ
ដំណើរការរបស់តុលាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមនៅក្នុងសំណុំរឿង
លេខ០០២
ដើម្បីជំរុញឱ្យមានការផ្សះផ្សារជាតិឡើងវិញ។
«យើងរៀបចំជាល្ខោននេះមានលក្ខណៈជាខ្មែរមានចម្រៀង។
សាច់រឿងទាំងអស់
សុទ្ធតែចេញពីការពិតហើយសំខាន់គឺយើងរក្សាការគាំទ្ររបស់ប្រជាជនមកកាន់
តុលាការ
ហើយជាពិសេសចង់ឱ្យគាត់យល់ថាសំណុំរឿង០០២នេះគឺជាសំណុំ-
រឿងសំខាន់បំផុតរបស់តុលាការ
ហើយវាក៏ជាសំណុំរឿងជាប្រវត្តិសាស្រ្ត
ហើយ មួយទៀតឱ្យប្រជាជនពិចារណាចេញពីតុលាការ
ថាតើយើងត្រូវផ្សះផ្សា
យោគ
យល់អធ្យាស្រ័យគ្នាយ៉ាងដូចម្តេចរវាងកម្មាភិបាលតូចតាចដែលរស់នៅ
ក្នុងភូមិ
ផងរបងជាមួយគ្នា»
លោកស្រី
Annemarie Prins ជនជាតិហូឡង់គឺជាអ្នកនិពន្ធល្ខោននិយាយរឿង
«បំបែកភាពស្ងប់ស្ងាត់»
នេះ។
លោកស្រីមានប្រសាសន៍ថា ល្ខោននេះមានគោល
ដៅជួយសង្គមខ្មែរឱ្យរួចផុតពីការឈឺចាប់
និងផុតពីការចងកំហឹងរវាងប្រជាជន
ខ្មែរគ្នាឯង
ដែលជាកេរ្តិ៍មរតកបន្សល់ទុកតាំងពីជាង៣ទសវត្សរ៍កន្លងមកនេះ។
«ការប៉ះទង្គិចផ្លូវចិត្តដ៏ធ្ងន់ធ្ងរគឺនៅតែនៅជាមួយប្រជាជនដែលនៅរស់រានមានជីវិត
សព្វថ្ងៃនៅឡើយ
ហើយពួកគេជាច្រើនមានការលំបាកណាស់ក្នុងការនិយាយ
អំពីអ្វីដែលបានកើតឡើងនៅក្នុងសម័យខ្មែរក្រហមនោះ។
ដូច្នេះការនិយាយអំពី
ការប៉ះទង្គិចផ្លូវចិត្ត
ជាពិសេសគឺនិយាយអំពីការប្រល័យពូជសាសន៍គឺមានសារៈ
សំខាន់ខ្លាំងណាស់ដើម្បីដោះស្រាយជាមួយពេលដ៏អាក្រក់ដែលទាំងជនដៃដល់
ទាំងជនរងគ្រោះ
បានឆ្លងកាត់។
ការនិយាយនេះគឺពិតជាមានសារៈសំខាន់ណាស់ក្នុងការសះស្បើយពីការប៉ះទង្គិច
ផ្លូវចិត្តនិងក្នុងការដែលអាចនិយាយថា
‘ខ្ញុំសូមទោស’
ទៅកាន់នរណាម្នាក់ដែល
អ្នកបានធ្វើឱ្យឈឺចាប់តាមរបៀបណាមួយនោះ»។
លោកសយ សែន
វ័យ៥២ឆ្នាំ
អតីតអ្នកទោសម្នាក់ដែលរួចជីវិតពីគុកក្រាំងតាចាន់
នេះ
មានប្រសាសន៍ថា
ក្រោយពីលោកបានទស្សនាល្ខោននិយាយនេះមក
លោក
ហាក់មានអារម្មណ៍ធូរស្រាលបន្តិចពីកំហឹងចំពោះអតីតកម្មាភិបាលខ្មែរក្រហម
ដែលបានធ្វើទារុណកម្មមកលើរូបលោក
នៅក្នុងសម័យខ្មែរក្រហម
ហើយដែល
ឥឡូវកំពុងរស់នៅក្នុងភូមិជាមួយលោកនោះ។
«ពេលឃើញអាហ្នឹងមក
ម៉្យាងឃើញដូចគេលេងកន្លែងណាដែលអត់មានកំហឹង
ឈឺចាប់
កន្លែងណាសម្រាយគ្នានោះ។
ដល់កន្លែងសម្រាយ
វារាងធូរចិត្តបន្តិច
ដែរ។
បើមានច្រើនទៀត វាជួយបានកាន់តែច្រើន”។
សិស្សថ្នាក់ទី១២ម្នាក់នៃវិទ្យាល័យជា
ស៊ីមតាកែវ ឈ្មោះ ឃឹម សុចាន់វីរៈ
ដែល
បានទស្សនាល្ខោននិយាយរឿង
'បំបែកភាពស្ងប់ស្ងាត់'តាំងពីដើមរហូតដល់ចប់
នោះ
បានប្រាប់ឱ្យដឹងថា
ល្ខោននេះបានធ្វើឱ្យខ្លួនយល់កាន់តែច្បាស់អំពីអ្វីដែល
បានកើតឡើងនៅក្នុងរបបខ្មែរក្រហម
ដោយបញ្ជាក់ថា
ខ្លួនពិតជាទទួលបានមេ
រៀនមួយយ៉ាងច្បាស់ពីការសម្តែងល្ខោននេះ។
«គេចង់បណ្តុះគំនិតកូនខ្មែរទាំងអស់ឱ្យយល់ថា
ពួកប៉ុល ពតហ្នឹងសម្លាប់ខ្មែរគ្នា
ឯងអញ្ចឹង។
កុំឱ្យយើងធ្វើតាមពួកហ្នឹង»។
សូមបញ្ជាក់ថា
ទស្សនីយភាពនៃការសម្តែងល្ខោននិយាយរឿង
'បំបែកភាពស្ងប់
ស្ងាត់'
នេះក៏មានលាយឡំទៅដោយឈុតឆាកកំប្លែងខ្លះ
ដោយសកម្មភាពក្រមិច
ក្រមើមនៃតួអង្គជាសត្វស្វាដើម្បីសម្រាលអារម្មណ៍តានតឹងរបស់អ្នកទស្សនាផង
ដែរ។
ពីខេត្តតាកែវ ខ្ញុំ ពេជ្រ សំណាង VOA សម្លេង.សរ.អា.៕