ដើម្បីស្តាប់ព័ត៌មាននេះ
អ្នកតំណាងអង្គការសហប្រជាជាតិ
និងអង្គការសិទ្ធិមនុស្សសំខាន់ៗនៅកម្ពុជា
បានពិភាក្សាគ្នាអំពីយុទ្ធសាស្ត្របង្កើនកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាល
អំពីបញ្ហាសិទ្ធិមនុស្ស។
លោក ជន សក្តា រាយការណ៍ជូនពីទីក្រុងភ្នំពេញដូចតទៅ៖
លោកប្រេសិតពិសេសអង្គការសហប្រជាជាតិ
Surya Prasad
Subediនៅថ្ងៃ
ពុធនេះ
បានលើកទឹកចិត្តដល់អង្គការសិទ្ធិមនុស្ស
និង លទ្ធិប្រជាធិបតេយ្យ
សំខាន់ៗចំនួន៤
ឱ្យបង្កើតយន្តការសហប្រតិបត្តិការជាមួយរដ្ឋាភិបាល
សំដៅ
ដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា។
លោក
Surya Prasad Subedi
អ្នករាយការណ៍ពិសេសស្តីអំពីស្ថានភាពសិទ្ធិ
មនុស្សនៅកម្ពុជា
បានជួបពិភាក្សាការងារជាមួយអង្គការសិទ្ធិមនុស្ស
និងលទ្ធិ
ប្រជាធិបតេយ្យធំចំនួន៤នៅព្រឹកម៉ិញនេះគឺអង្គការសិទ្ធិមនុស្ស
Licadhoសមា-
គមសិទ្ធិមនុស្សAdhoc
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានិងវិទ្យាស្ថានខ្មែរដើម្បី
លទ្ធិប្រជាធិបតេយ្យ។
លោក
អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
បានថ្លែងប្រាប់ VOA
ថា
យើងបានពិភាក្សាគ្នាពីលទ្ធផលនៃជំនួបជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន
សែន
និងយុទ្ធសាស្ត្រក្នុងការធានាឱ្យបាននូវការគោរពសិទ្ធិមនុស្ស។
"យើងជជែកគ្នាអំពីយន្តការនៃការជំរុញឱ្យមានការនិយាយគ្នារវាងអង្គការសង្គម
ស៊ីវិល
និងរដ្ឋាភិបាល ច្រើននៅព្រឹកម៉ិញនេះ
ពីព្រោះវាជាគន្លឹះមួយដ៏សំខាន់
ដោយសាររដ្ឋាភិបាលបានបង្ហាញនូវឆន្ទៈគាំទ្រ"។
រដ្ឋាភិបាល
និង
អង្គការសិទ្ធិមនុស្សតែងតែមានការខ្វែងគំនិតគ្នាអំពីបញ្ហាសិទ្ធិ
មនុស្ស
ដោយអង្គការសិទ្ធិមនុស្ស
បានចោទប្រកាន់រដ្ឋាភិបាលអំពីការរំលោភ
សិទ្ធិមនុស្ស
ដូចជាការបណ្តេញចេញដោយបង្ខំ
ការចាប់ឃុំខ្លួនអ្នកតវ៉ា
ការ
គម្រាមកំហែង និង បំភិតបំភ័យអ្នកការពារសិទ្ធិមនុស្ស
ព្រមទាំងការរំលោភ
សិទ្ធិដទៃជាច្រើនទៀត។
ក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន
សែននិងលោកSurya
Prasad Subedi
កាលពីថ្ងៃអង្គារលោកSuryaចង់ឱ្យអ្នកតំណាងអង្គការសង្គមស៊ីវិលងាយស្រួល
សន្ទនាជាមួយរដ្ឋាភិបាលអំពីករណីរំលោភសិទ្ធិមនុស្ស។
លោកនាយករដ្ឋមន្ត្រី
ហ៊ុន
សែនបានគាំទ្រសំណើនេះ។
លោកអ៊ូ
វីរៈបានបញ្ជាក់ថា
យន្តការកិច្ចសហប្រតិបត្តិការនេះមានសារៈសំខាន់
ខ្លាំងណាស់
សម្រាប់ជំរុញការលើកកម្ពស់
និងការគោរពសិទ្ធិមនុស្ស
និង ការ
កាត់បន្ថយភាពតានតឹងរវាងរដ្ឋាភិបាល
និង អង្គការសង្គមស៊ីវិលអំពីស្ថានភាព
សិទិ្ធមនុស្ស។
"ខ្ញុំគាំទ្រំខ្លាំងណាស់ចំពោះការលើកឡើងនូវកិច្ចសហប្រតិបត្តិការរវាងអង្គការ
សង្គមស៊ីវិល
និងរដ្ឋាភិបាលក្នុងការងារបញ្ហាសិទ្ធិមនុស្សនេះ។
ប៉ុន្តែយើងត្រូវ
និយាយគ្នាឱ្យលម្អិតនៃយន្តការកិច្ចសហប្រតិបត្តិការនេះ"។
លោកនាយករដ្ឋមន្ត្រីហ៊ុន
សែន កាលពីថ្ងៃអង្គារនេះ
បានទាមទារដល់បេសក
ជនពិសេសរបស់អង្គការសហប្រជាជាតិ
ឱ្យបង្កើតយន្តការស៊ើបអង្កេតរួមគ្នាមួយ
រវាងគណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជានិងអង្គការសហប្រជាជាតិ
លើករណីរំលោភសិទ្ធិមនុស្ស
ដើម្បីជៀសវាងការធ្វើរបាយការណ៍លំអៀងអំពី
ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចលើកទី២នេះ
លោកSurya
Prasad Subediបានផ្តោត
ទៅលើការលើកស្ទុយ
និងការពារសិទ្ធិនានា
ដើម្បីធានាអោយមានប្រព័ន្ធត្រួត
ពិនិត្យតុល្យភាពអំណាចនីតិប្រតិបត្តិ
និងការអភិវឌ្ឍប្រជាធិបតេយ្យ។
ពីទីក្រុងភ្នំពេញ ខ្ញុំ ជន សក្តា VOAសម្លេងស.រ.អា៕