ដើម្បីស្តាប់ព័ត៌មាននេះ
លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន បានស្មើឱ្យកងទ័ពជើងទឹក
និងអាជ្ញាធរដែន
ដីគ្រប់លំដាប់ថ្នាក់
រួមសហការគ្នាទប់ស្កាត់ឱ្យទាន់ពេលវេលានូវរាល់
និន្នាការ
សំដៅបង្កើតគំនិតនិងកម្លាំងជ្រុលនិយម។
លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន នៅថ្ងៃច័ន្ទនេះ
បានអំពាវនាវដល់កងទ័ពជើង
ទឹក
និងក្រុមអាជ្ញាធរមូលដ្ឋានឱ្យរួមសហការគ្នាដើម្បីទប់ស្កាត់ការប៉ុនប៉ងបង្កើត
កងកម្លាំងប្រដាប់អាវុធខុសច្បាប់ប្រឆាំងនឹងរដ្ឋាភិបាល។
ការកត់សម្គាល់នេះ
សំដៅទៅរកបញ្ហាសង្គមមិនអាចដោះស្រាយ
បញ្ហាជម្លោះ
ការទូតជាមួយប្រទេសថៃ និង បញ្ហាគម្រោងធ្វើរដ្ឋប្រហាររបស់ទីក្រុងបាងកក
ប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងភ្នំពេញរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន
សែន។
លោកនាយករដ្ឋមន្ត្រីហ៊ុន
សែន
បានថ្លែងនៅក្នុងពិធីសម្ពោធអគារមេបញ្ជាការ
ដ្ឋានទ័ពជើងទឹកនៅទីក្រុងភ្នំពេញថា
យើងទប់ស្កាត់ឱ្យទាន់ពេលវេលានូវរាល់
និន្នាការសំដៅបង្កើតគំនិតនិងកម្លាំងជ្រុលនិយមដែលធ្វើឱ្យមានចលាចលនិង
បង្កអស្ថិរភាពសង្គម។
"ខ្ញុំសូមស្មើដល់មេបញ្ជាការ
មេបញ្ជាការរង នាយនាវី នាយនាវីរង
និងពលនាវឹក
ទាំងអស់នៃកងទ័ពជើងទឹកត្រូវបន្តអនុវត្តកិច្ចសហការគ្នាដ៏ប្រសើរជាមួយអាជ្ញា
ធរដែនដីគ្រប់លំដាប់ថ្នាក់
ស្ថាប័នអង្គភាពពាក់ព័ន្ធ
រួម ជាមូយនឹងបងប្អូនប្រជា
ជននៅតាមតំបន់នីមួយៗ
ក្នុងគោលដៅពង្រឹងសាមគ្គីជាតិ
ទប់ស្កាត់ឱ្យបាននូវ
និន្នា
ការបង្កអរិភាពជាតិសាសន៍
សាសនា
ការទប់ស្កាត់ឱ្យទាន់ពេលវេលានូវ
រាល់និន្នាការសំដៅបង្កើតគំនិតនិង
កម្លាំងជ្រុលនិយមដែលធ្វើឱ្យមានចលាចល
និងបង្កអស្ថិរភាពសង្គម"។
លោកយឹម សុវណ្ណ
អ្នកនាំពាក្យគណបក្សសម
រង្ស៊ីបានថ្លែងថា
ស្ថានភាពខ្លះគួរ
ឱ្យព្រួយបារម្ភទាក់ទងនឹងបញ្ហាជម្លោះដីធ្លី
បញ្ហានេសាទ បញ្ហារំលោភសិទ្ធិ
មនុស្ស និង បញ្ហាអយុត្តិធម៌ផ្សេងៗ
ដែលគ្មានស្ថេរភាពផ្លូវចិត្ត
និង ឈានទៅ
ដល់អស្ថេរភាពសង្គម។
"ចំពោះប្រជាពលរដ្ឋរបស់យើង
មធ្យោបាយដែលដោះស្រាយល្អបំផុតនោះគឺត្រូវ
តែគោរពសិទ្ធិរបស់គាត់
និងរកយុត្តិធម៌ជូនគាត់
នៅពេលណាដែលគាត់ទទួល
រងនូវអំពើជិះជាន់សង្កត់សង្កិនផ្សេងៗ។
បើគាត់បារម្ភអំពីប្រជាពលរដ្ឋដែលងើប
ឡើងតស៊ូមតិ
អាហ្នឹងជាការបារម្ភមួយត្រូវតែមានដំណោះស្រាយ។គ្រាន់តែបារម្ភ
ហើយ
ការដោះស្រាយមិនបានទទួលយុត្តិធម៌
ហើយកាន់តែមានអំពើអយុត្តិធម៌
ថែមទៀត
រឿងនឹងវាកាន់តែធ្ងន់ធ្ងរថែមទៀត"។
កាលពីខែមុន
តុលាការក្រុងភ្នំពេញបានចេញដីកាបញ្ជាឱ្យមានការស៊ើបអង្កេត
ឡើងវិញពីករណីរបស់បុរសចំនួន៥នាក់ដែលត្រូវបានសង្ស័យថា បានដាក់គ្រាប់
បែកនៅមុខក្រសួងការពារជាតិនៅក្នុងខែមករា ឆ្នាំ២០០៩ និងនៅរូបសំណាក
មិត្តភាពកម្ពុជា-វៀតណាមនៅក្នុងឆ្នាំ
២០០៧។
ពីរាជធានីភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេង ស.រ.អា.៕