ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជាបដិសេធជាផ្លូវការមិនធ្វើ បត្យាប័នលោកថាក់ស៊ីនទេ


ដើម្បីស្តាប់ព័ត៌មាននេះ

បន្ទាប់ពីមានសំណើជាផ្លូវការពីភាគីថៃ ប្រទេសកម្ពុជាបានបដិសេធមិនធ្វើបត្យា
ប័នលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ។

លោក ហេង រស្មី រាយការណ៍ជូនដូចតទៅ ៖

រដ្ឋាភិបាលកម្ពុជា នៅថ្ងៃពុធនេះ បានច្រានចោលសំណើជាផ្លូវការរបស់រដ្ឋាភិ
បាលថៃ ដែលបាន ស្នើសុំធ្វើបត្យាប័នលោកថាក់ ស៊ីនស៊ីណាវ៉ាត់ ទៅកាន់ប្រ-
ទេសថៃ ដោយចាត់ទុកថា លោកថាក់ស៊ីន ជាជនរងគ្រោះផ្នែកនយោបាយ។

ប្រទេសថៃ នៅថ្ងៃពុធនេះ តាមរយៈលោក Chalothorn Phaovibul ភារធារី
ស្ថានទូតថៃប្រចាំប្រទេសកម្ពុជា បានដាក់លិខិតមួយច្បាប់ស្តីពីការសុំធ្វើបត្យា-
ប័នលោកថាក់ ស៊ីនស៊ីណាវ៉ាត់ទៅកាន់ប្រទេសថៃវិញ ក្រោយពីលោកថាក់ស៊ីន
បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃអង្គារម្សិលមិញនេះ ដើម្បីបំពេញតួនាទី
របស់លោកជាទីប្រឹក្សារដ្ឋាភិបាល ទទួលបន្ទុកសេដ្ឋកិច្ច និង ជាទីប្រឹក្សារបស់
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងប្រាប់ទូរទស្សន៍ជាតិ និង អន្តរជាតិ
ហើយត្រូវបានទូរទស្សន៍ជាតិកម្ពុជា ចាក់ផ្សាយនៅថ្ងៃពុធនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនធ្វើបត្យាប័នលោក
ថាក់ស៊ីនទៅកាន់ប្រទេសថៃវិញទេ។

"ឥឡូវហ្នឹង ប្រហែលជាបានលិខិតហ្នឹងហើយ គឺថា បញ្ជូនត្រឡប់ទៅវិញនូវ
លិខិតបដិសេធរបស់យើងអំពីការមិនបញ្ជូន"។

នៅក្នុងលិខិតជាផ្លូវការរបស់ក្រសួងការបរទេសកម្ពុជា ឆ្លើយតបទៅនឹងលិខិត
កំណត់ការទូតរបស់ក្រសួងការបរទេសថៃ ដែលVOA សម្លេងសហរដ្ឋអាមេរិក
ទទួលបាននៅថ្ងៃពុធនេះ បានបញ្ជាក់ថា យោងតាមមាត្រាទី៣នៃសន្ធិសញ្ញា
បត្យាប័នរវាងប្រទេសកម្ពុជានិងប្រទេសថៃ រដ្ឋាភិបាលកម្ពុជាបានចាត់ទុក
ការកាត់ទោសលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ និង ដំណើរការច្បាប់ប្រឆាំងនឹង
គាត់ គឺ ជាការប្រព្រឹត្តទៅដោយមូលហេតុនយោបាយ។

នៅក្នុងលិខិតដដែលបានបញ្ជាក់ទៀតថា ដោយយោងទៅលើភាពជាក់ស្តែង
យ៉ាងច្បាស់លាស់ដូចខាងលើនេះហើយ ទើបរដ្ឋាភិបាលកម្ពុជាមិនអាចចាប់
ខ្លួនជាបណ្តោះអាសន្ន ឬក៏ធ្វើបត្យាប័នលោកថាក់ស៊ីនស៊ីណាវ៉ាត់ បានទេ។

លោកChalotorn Phaovibul ភារធារីស្ថានទូតថៃប្រចាំប្រទេសកម្ពុជា បាន
បដិសេធពុំធ្វើអត្ថាធិប្បាយណាមួយដល់អ្នកកាសែតទេ នៅពេលដែលលោក
បានយកលិខិតកំណត់ការទូតដាក់នៅក្រសួងការ បរទេសកម្ពុជានោះ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏លោកនាយករដ្ឋមន្រ្តីថៃAbhisit Vejjajiva
ត្រូវបានកាសែត Bangkok Post ដកស្រង់សម្តីមកចុះផ្សាយនៅថ្ងៃពុធនេះ
ថា លោកបានតែងតាំងរដ្ឋមន្រ្តីក្រសួងការបរទេសមួយរូបឲ្យពិនិត្យសើរើឡើង
វិញ នូវកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងថៃ ក្រោយពីរដ្ឋាភិបាល
ក្រុងភ្នំពេញ បានបដិសេធសំណើសុំធ្វើបត្យាប័នអតីតនាយករដ្ឋមន្រ្តីថាក់ស៊ីន
ស៊ីណាវ៉ាត់ ឲ្យត្រឡប់ទៅកាន់ប្រទេសថៃវិញ។

ការតែងតាំងរដ្ឋមន្រ្តីក្រសួងការបរទេសនេះបានកើតមានឡើងក្រោយពីលោក
Abhisit បានកោះប្រជុំជាបន្ទាន់មួយជាមួយលោកឧបនាយករដ្ឋមន្រ្តី Suthep
Thaugsuban ហើយនិងមន្រ្តីជាន់ខ្ពស់ចំនួន៣រូបផ្សេងទៀត ដែលរួមមានរដ្ឋ
មន្រ្តីក្រសួងយុត្តិធម៌ រដ្ឋមន្រ្តីក្រសួងថាមពល និងរដ្ឋមន្រ្តីប្រចាំទីស្តីការគណៈ
រដ្ឋមន្រ្តី ក្រោយពីប្រទេសកម្ពុជា បានបដិសេធការធ្វើបត្យាប័នលោកថាក់ស៊ីន
ស៊ីណាវ៉ាត់។

លោកថាក់ស៊ីន ស៊ីណាវ៉ាត់បានថ្លែងប្រាប់ក្រុមអ្នកកាសែត ដែលបានត្រូវចាក់
ផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា ដោយលោកបានលើកឡើងថា នៅក្នុងប្រ-
ទេសដែលគ្មានបត្យាប័នជាមួយប្រទេសថៃ ក៏ថៃបានស្នើសុំធ្វើបត្យាប័នផង
ដែរ ។

លោកថាក់ស៊ីន បានបញ្ជាក់ទៀតថា កុំព្រួយបារម្ភអំពីលោក ពីព្រោះលោកជា
អតីតនាយករដ្ឋមន្រ្តី។ លោកពុំធ្វើអ្វីគ្រោះថ្នាក់ដល់ប្រទេសជាតិទេ។

“ ខ្ញុំមិនបង្កគ្រោះថ្នាក់ដល់ប្រទេសជាតិទេ ។ ខ្ញុំជាអតីតនាយករដ្ឋមន្ត្រី។ ខ្ញុំ
ស្រឡាញ់ប្រទេសរបស់ខ្ញុំ។ ខ្ញុំនឹងមិនធ្វើអ្វីខុសឆ្គងចំពោះប្រទេសរបស់ខ្ញុំទេ។
សូមកុំព្រួយអំពីខ្ញុំ។ គិតតែអំពីការងាររបស់អ្នកដើម្បីប្រទេសថៃ ដូចជាសេដ្ឋ
កិច្ចថៃ និងកាត់បន្ថយភាពក្រីក្រ”។

កាលពីថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០០៦ កន្លងទៅនេះ លោកអតីតនាយករដ្ឋមន្រ្តីថៃ
ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រូវបានទម្លាក់ចេញពីមុខតំណែងដោយរដ្ឋប្រហារយោធា
មិនបង្ហូរឈាមមួយកណ្តាលទីក្រុងបាងកក ហើយក្រោយមកតុលាការនៃប្រ-
ទេសថៃ បានកាត់ទោសលោកថាក់ស៊ីនឲ្យជាប់ពន្ធធានាគាររយៈពេល២ឆ្នាំពី
បទប្រព្រឹត្តអំពើពុករលួយ។

ខ្ញុំ ហេង រស្មី រាយការណ៍ពីទីក្រុងភ្នំពេញ៕

XS
SM
MD
LG